RHINOGRIP Sachet

ក្រុមហ៊ុនផលិតឱសថ:

 

Medical Supply Pharmaceutical Enterprise, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    1. RHINOGRIP 50 Sachet:

    សម្រាប់ទារក (អាយុ 3ខែ-1ឆ្នាំ)

    Paracetamol 50mg, Chlorphenamine maleate 0.125mg, Ascorbic acid 35mg

    2. RHINOGRIP 125 Sachet:

    សម្រាប់កូនក្មេងតូច (អាយុ 2-8ឆ្នាំ)

    Paracetamol 125mg, Chlorphenamine maleate 0.25mg, Ascorbic acid 67mg

    3. RHINOGRIP 300 Sachet:

    សម្រាប់កូនក្មេងធំ(អាយុ 8-15ឆ្នាំ)

    Paracetamol 300mg, Chlorphenamine maleate 0.5mg, Ascorbic acid 100mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - សម្រាប់ព្យាបាលរោគសញ្ញាជំងឺឆ្លងដោយមេរោគធ្ងន់ធ្ងរធ្វើឱ្យស្ទះច្រមុះ បំពង់កជំងឺឆ្លងដោយមេរោគ ឬអាល្លែកហ្ស៊ីក ព្យាបាលរោគសញ្ញាជំងឺផ្កាសាយ។

     

    កម្រិត និងរបៀបប្រើ៖

    - ម្សៅសម្រាប់ទារក៖

    * ទារកអាយុពី 3ខែ-1ឆ្នាំ (ទម្ងន់ 5-9គ.ក្រ)៖ ផឹក 1ដង 1កញ្ចប់ 3-4ដង/ថ្ងៃ

    * ទារកអាយុពី 1-2ឆ្នាំ (ទម្ងន់ 10-12គ.ក្រ)៖ ផឹក 1ដង 2កញ្ចប់ 3-4ដង/ថ្ងៃ

    - ម្សៅសម្រាប់កូនក្មេងតូច៖

    * ក្មេងអាយុពី 2-4ឆ្នាំ (ទម្ងន់ 13-18គ.ក្រ)៖ ផឹក 1ដង 1កញ្ចប់ 3ដង/ថ្ងៃ

    * ក្មេងអាយុពី 4-8ឆ្នាំ (ទម្ងន់ 19-24គ.ក្រ)៖ ផឹក 1ដង 1-2កញ្ចប់ 3ដង/ថ្ងៃ

    - ម្សៅសម្រាប់កូនក្មេងធំ៖

    * ក្មេងអាយុពី 8-12ឆ្នាំ (ទម្ងន់ 25-28គ.ក្រ)៖ ផឹក 1ដង 1កញ្ចប់ 3ដង/ថ្ងៃ

    * ក្មេងអាយុពី 12-15ឆ្នាំ (ទម្ងន់ 29-50គ.ក្រ)៖ ផឹក 1ដង 1-2កញ្ចប់ 3ដង/ថ្ងៃ។

  • ហាមប្រើ

    - អ្នកដែលធ្លាប់មានប្រតិកម្មជាមួយនឹងវត្ថុធាតុផ្សំណាមួយនៃឱសថនេះ

    - ចំពោះអ្នកដែលកោសិកាថ្លើមខ្សោយដោយសារវត្តមានសារធាតុប៉ារ៉ាសេតាម៉ុល

    - អ្នកដែលមានជំងឺទឹកដក់ក្នុងភ្នែក និងទល់លាមកដោយសារវត្តមាននៃសារជាតិ Chlorpheniramine ។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ក្នុងករណីប្រើរយៈពេលយូរត្រូវត្រួតពិនិត្យមើលមុខងារតម្រងនោម

    - ចៀសវាងផឹកសុរា ប្រើឱសថពពួក Sedatifs និងពពួកឱសថដែលធ្វើឱ្យថមថយដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងពពួក Anticholinergiques នៅពេលកំពុងព្យាបាល

    - អាចបណ្តាលឱ្យមាន៖ ប្រតិកម្មអាល្លែកហ្ស៊ីកជាមួយពពួក Antihistaminiques ប៉ុន្តែមានដោយកម្រ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp