RAMOL-125 Syrup
ក្រុមហ៊ុនផលិតឱសថ:
CHEA CHAMNAN LABORATOIRE CO.,LTD, Cambodia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
CHEA CHAMNAN
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Paracetamol 125mg/5mL
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល
- បន្ថយអការៈឈឺចុកចាប់ពីកំរិតស្រាលទៅមធ្យម និងគ្រុនក្តៅ។
វិធីព្យាបាល៖
ឱសថសំរាប់កុមារ៖
- រ៉ាម៉ុល-១២៥ អាចផឹកសុទ្ធ ឬលាយជាមួយទឹកស្អាតដោយប្រើពី ២០ ទៅ ៣០ ម.ក្រ/គ.ក្រ/២៤ម៉ោង
- កុមារអាយុក្រោម ១ឆ្នាំ៖ កន្លះស្លាបព្រាកាហ្វេ (៥ម.ល) ៣ ទៅ ៤ ដង ក្នុងមួយថ្ងៃ
- កុមារអាយុពី ១ ទៅ ៣ឆ្នាំ៖ ១ស្លាបព្រាកាហ្វេ (៥ម.ល) ៣ ទៅ ៤ ដង ក្នុងមួយថ្ងៃ
- កុមារអាយុលើសពី ៣ឆ្នាំ៖ ពី ១ ទៅ ១កន្លះ ស្លាបព្រាកាហ្វេ (៥ម.ល) ៣ ទៅ ៤ ដង ក្នុងមួយថ្ងៃ
- ត្រូវប្រើរៀងរាល់ ៤ ម៉ោងម្តង
-
ហាមប្រើ
- អ្នកងាយប្រតិកម្មជាមួយប៉ារ៉ាសេតាម៉ុល ឬសារធាតុណាមួយនៃឱសថនេះ
- អ្នកជំងឺខ្សោយថ្លើម
-
ផលរំខាន
- ពិបាករំលាយអាហារ ដំបៅគល់ពោះវៀនតូច កើតមុន ឆ្អឹងពុក ស្មារតីប្រែប្រួល និងវិបត្តិក្រពេញអង់ដូគ្រីន
- ប្រើឱសថនេះរយៈពេលយូរបណ្តាលឱ្យ៖ cushings syndrome (ផ្នែកត្រឹមកំប៉េះគូថឡើងធំ ផ្នែកត្រឹមកំប៉េះគូថចុះក្រោមរាងតូច)
* ការប្រើលើសកំរិត៖
- បណ្តាលឱ្យ៖ ចង្អោរ ក្អួត កំរិតជាតិស្ករក្នុងឈាមកើនឡើង ម្តងម្កាលអាចមានការហូរឈាមតាមក្រពះ ពោះវៀន
- ការព្យាបាល៖ ព្យាបាលរោគសញ្ញាដែលកើតឡើង។
-
អន្តរប្រតិកម្ម
- ឱសថនេះថយចុះប្រសិទ្ធភាពរបស់វានៅពេលប្រើរួមជាមួយពួកឱសថ៖ barbiturates, phenytoin ឬ rifampicin
- ឱសថនេះធ្វើឱ្យថយចុះប្រសិទ្ធភាពរបស់ឱសថ៖ anticoagulants, salicylates
- ត្រូវប្រុងប្រយ័ត្នចំពោះអ្នកកំពុងប្រើពួកឱសថ៖ alcohol, anti-inflammatory, cardiac glycosides, ephedrine, heparin, hypoglycaemics ។
-
ការប្រុងប្រយ័ត្នជាពិសេស
- ឱសថនេះប្រើប្រាស់ដោយផឹកតាមមាត់
- ត្រូវរាយការណ៍ដល់គ្រូពេទ្យ ឬឱសថការីនូវឱសថដែលអ្នកបាន ឬកំពុងប្រើពីមុនមក
- ត្រូវសួរគ្រូពេទ្យ ឬឱសថការីទាក់ទង នឹងឱសថនេះឱ្យបានច្បាស់លាស់
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp