PROMETHAZINE CPE Tablet

ក្រុមហ៊ុនផលិតឱសថ:

 

Cambodia Pharmaceutical Enterprise, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ឱសថនេះស្ថិតនៅក្នុងក្រុម Antihistamine ប្រើសម្រាប់ព្យាបាលរោគសញ្ញា អាល្លែកហ្ស៊ីកផ្សេងៗដូចជា៖ រលាកច្រមុះ (Rhinitis), រលាកសន្ធានភ្នែក (Conjunctivitis), កន្ធាលត្រអាក (Urticaria)

    - ការដេកមិនលក់ម្តងម្កាល ឬផ្ទាល់ប្តូរទីកន្លែង (Transitional insomnia)។

    កម្រិត និងរបៀបប្រើ៖

    - ថ្នាំគ្រាប់បើចំពោះមនុស្សពេញវ័យ និងកុមារអាយុលើស 15ឆ្នាំ៖ លេបម្តង 1-2គ្រាប់អាចលេបសារឡើងវិញនៅ 4ម៉ោងក្រោយប្រសិនបើចាំបាច់ (កម្រិតអតិបរមា 6គ្រាប់ ក្នុង 1ថ្ងៃ)។

  • ហាមប្រើ

    - អ្នកធ្លាប់មានប្រតិកម្មចំពោះឱសថនេះ

    - អ្នកធ្លាប់មានជំងឺទឹកដក់ក្នុងភ្នែក

    - អ្នកមានវិបត្តិស្ទះទឹកនោម

    - ស្ត្រីបំបៅកូន

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - ស្ត្រីបំបៅកូនហាមប្រើឱសថនេះ

    - ចំពោះស្ត្រីមានផ្ទៃពោះគួរចៀសវាងប្រើនៅត្រីមាសទី១ អាចប្រើបានក្នុងត្រីមាសទី៣ ប្រសិនបើចាំបាច់។

  • ការប្រុងប្រយ័ត្នជាពិសេស

    - គួរជៀសវាងប្រើឱសថនេះក្នុងការព្យាបាលរោគសញ្ញាអាលែកហ្ស៊ីក ដែលមានលក្ខណៈអចិន្ត្រៃយ៍ដូចជា៖ ការថប់ដង្ហើម (Respiratory distress), ហើម របួសស្បែក, ជំងឺបណ្តាលមកពីវីរុស (Virus)។

    - អ្នកបើកបរ៖ គួរចៀសវាងផឹកស្រានៅដែលពេលប្រើឱសថនេះ

    - មិនត្រូវប្រើរួមជាមួយពួក Antihistamine ដទៃទៀតក្នុង ពេលតែមួយ ឬពួកឱសថដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទដូចជា៖ Barbituric, Diazepam (benzodiazepine), Methadone, Morphine ជាដើម

    - ចំពោះស្ត្រីមានផ្ទៃពោះគួរចៀសវាងប្រើនៅត្រីមាសទី១ អាចប្រើបានក្នុងត្រីមាសទី៣ ប្រសិនបើចាំបាច់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp