PRIMALAN Syrup
ក្រុមហ៊ុនផលិតឱសថ:
PIERRE FABRE MEDICAMENT
PRODUCTION ,France
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DKSH
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Mequitazine 0.05g/100mL
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
ឱសថនេះប្រើសំរាប់ព្យាបាលរោគសញ្ញាអាល្លែកហ្ស៊ីផ្សេងៗដូចជា៖
+ ជំងឺរលាកច្រមុះ បណ្ដាលពីការស្ទះសរសៃ និងអាល្លែកហ្ស៊ី
+ ជំងឺភ្នែកក្រហម (Conjonctivites)
+ កន្ទាលត្រអាក (Urticaires)
+ ការហើមក្រោមស្បែក (Oedeme de Quincke)
+ ព្យាបាលជំនួយនៃជំងឹស្បែកដូចជា : រមាស់ ត្រអក ។ល។
កម្រិតនិងរបៀបប្រើ៖
កម្រិតប្រើធម្មតា: 1ស្លាបព្រាកាហ្វេ(2.5 ម.ល) ក្នុង5គ.ក្រ នៃទម្ងន់ក្មេង ក្នុង1ថ្ងៃ។
-
ហាមប្រើ
- ហាមប្រើជាមួយឱសថ I.M.A.O
- ចំពោះអ្នកជំងឺដែលមានទឹកដក់ក្នុងភ្នែកមុំបិទ (Glaucome par fermeture de l'angle)
- ចំពោះអ្នកជំងឺមានដុំសាច់នៅក្នុងប្រូស្តាត (Prostatic adenoma)។
-
ផលរំខាន
ឱសថនេះអាចបណ្ដាលអោយមានផលរំខានដូចជា៖
+ ប្រតិកម្មអាល្លែកហ្ស៊ី: ឡើងកន្ទួលក្រហមលើស្បែក ត្រអក កន្ទាលត្រអាក និងហើមលើមុខ និង ក និងធ្វើអោយពិបាកដកដង្ហើមនិងអាចបណ្ដាលអោយShock anaphylactic
+ ប្រតិកម្មលើស្បែក នៅពេលត្រូវកំដៅថ្ងៃ
ផលរំខានខ្លះទៀត ដូចជា:
+ ដេកមិនលក់ បាត់បង់ការប្រុងប្រយ័ត្ន វិបត្តិសតិសម្បជញ្ញៈ(Confusion), រវើរវាយ (Hallucinations)
+ ស្ងួតមាត់ វិបត្តិគំហើញ ទល់នោម ទល់លាមក ញ័រទ្រូង
ផលរំខានកម្រកើតមាន ដូចជា រោគសញ្ញាExcitation: Agitation, Nervosite, Insomnies។
-
អន្តរប្រតិកម្ម
ឱសថនេះអាចមានប្រតិកម្មជាមួយឱសថផ្សេងទៀតជាច្រើន។
-
ការប្រុងប្រយ័ត្នជាពិសេស
- នៅពេលប្រើឱសថ បើរោគសញ្ញានៅដដែល ឬកាន់តែធ្ងន់ធ្ងរ មិនត្រូវបង្កើនកំរិតប្រើឱសថនេះទេ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ
- ពេលប្រើឱសថនេះ បើមានគ្រុន និងមានសញ្ញាបង្ករោគ ឬគ្មាន ត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- ជៀសវាងប្រើឱសថនេះចំពោះអ្នកមានជំងឺពីកំណើត(តពូជ) ដែលមានជាតិស្ករGalactoseនៅក្នុងឈាម
+ ចំពោះអ្នកមានជំងឺថ្លើមរ៉ាំរ៉ៃ មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- ចំពោះអ្នកជំងឺវ័យចំណាស់ និងអ្នកជំងឺឆ្កួតជ្រូក មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- នៅពេលប្រើឱសថនេះ អ្នកជំងឺជៀសវាងកុំអោយត្រូវកំដៅថ្ងៃ
- ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- ចំពោះអ្នកបញ្ជាគ្រឿងម៉ាស៊ីន ឬយានយន្តត្រូវប្រុងប្រយ័ត្ន ព្រោះឱសថនេះធ្វើអោយងងុយដេក ជាពិសេសនៅពេលប្រើឱសថនេះជាមួយភេសជ្ជៈដែលមានជាតិAlcoholផង ធ្វើអោយអ្នកប្រើបាត់បង់ម្ចាស់ការក្នុងការបញ្ជាគ្រឿងម៉ាស៊ីនឬយានយន្ត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp