Mequitazine

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma) ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់:

      ・ជំងឺហឺត(Bronchial asthma):

      មនុស្សពេញវ័យ:លេប1ដង6mg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក:

      មនុស្សពេញវ័យ:លេប1ដង3mg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ថ្នាំលេប ទម្រង់ជាថ្នាំទឹក(0.03%):

      ・ជំងឺហឺត(Bronchial asthma):

      កុមារ:ពិសារ1ដង0.12mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖

      - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង1.2mg(ថ្នាំទឹកត្រូវនឹង4mL) 1ថ្ងៃ2ដង។

      - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង1.8mg(ថ្នាំទឹកត្រូវនឹង6mL) 1ថ្ងៃ2ដង។

      - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង2.4mg(ថ្នាំទឹកត្រូវនឹង8mL) 1ថ្ងៃ2ដង។

      - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង3.6mg(ថ្នាំទឹកត្រូវនឹង12mL) 1ថ្ងៃ2ដង។

      - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង6.0mg(ថ្នាំទឹកត្រូវនឹង20mL) 1ថ្ងៃ2ដង។

      ・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក:

      កុមារ:ពិសារ1ដង0.06mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖

      - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង0.6mg(ថ្នាំទឹកត្រូវនឹង2mL) 1ថ្ងៃ2ដង។

      - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង0.9mg(ថ្នាំទឹកត្រូវនឹង3mL) 1ថ្ងៃ2ដង។

      - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង1.2mg(ថ្នាំទឹកត្រូវនឹង4mL) 1ថ្ងៃ2ដង។

      - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង1.8mg(ថ្នាំទឹកត្រូវនឹង6mL) 1ថ្ងៃ2ដង។

      - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង3.0mg(ថ្នាំទឹកត្រូវនឹង10mL) 1ថ្ងៃ2ដង។

      ថ្នាំលេប ទម្រង់ជាថ្នាំម្សៅ(0.6%):

      ・ជំងឺហឺត(Bronchial asthma):

      កុមារ:ពិសារ1ដង0.12mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖

      - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង1.2mg(ថ្នាំម្សៅត្រូវនឹង0.2g) 1ថ្ងៃ2ដង។

      - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង1.8mg(ថ្នាំម្សៅត្រូវនឹង0.3g) 1ថ្ងៃ2ដង។

      - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង2.4mg(ថ្នាំម្សៅត្រូវនឹង0.4g) 1ថ្ងៃ2ដង។

      - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង3.6mg(ថ្នាំម្សៅត្រូវនឹង0.6g) 1ថ្ងៃ2ដង។

      - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង6.0mg(ថ្នាំម្សៅត្រូវនឹង1g) 1ថ្ងៃ2ដង។

      ・ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក:

      កុមារ:ពិសារ1ដង0.06mg/kg, 1ថ្ងៃ2ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ គឺ៖

      - អាយុ1ឆ្នាំ~ក្រោម2ឆ្នាំ:1ដង0.6mg(ថ្នាំម្សៅត្រូវនឹង0.1g) 1ថ្ងៃ2ដង។

      - អាយុ2ឆ្នាំ~ក្រោម4ឆ្នាំ:1ដង0.9mg(ថ្នាំម្សៅត្រូវនឹង0.15g) 1ថ្ងៃ2ដង។

      - អាយុ4ឆ្នាំ~ក្រោម7ឆ្នាំ:1ដង1.2mg(ថ្នាំម្សៅត្រូវនឹង0.2g) 1ថ្ងៃ2ដង។

      - អាយុ7ឆ្នាំ~ក្រោម11ឆ្នាំ:1ដង1.8mg(ថ្នាំម្សៅត្រូវនឹង0.3g) 1ថ្ងៃ2ដង។

      - អាយុ11ឆ្នាំ~ក្រោម16ឆ្នាំ:1ដង3.0mg(ថ្នាំម្សៅត្រូវនឹង0.5g) 1ថ្ងៃ2ដង។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទPhenothiazineឬឱសថស្រដៀងផ្សេងទៀត។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Angle-closure glaucoma)។

      ・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។

    • ផលរំខាន

      ផលរំខានរួមមាន ងងុយគេង អស់កម្លាំង ស្ងួតក ឡើងកន្ទួលក្រហម ស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ហើមនៅបំពង់ក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមនៅក្រោមស្បែកតាមដៃនិងជើង (រោគសញ្ញានៃការធ្លាក់ចុះចំនួនប្លាកែត)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង - អាចធ្វើអោយងាយកើតមានផលរំខានដូចជាងងុយគេង។ល។

      ・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុកូលីន(Anticholinergic effect) (ឱសថImipramine hydrochloride, ឱសថScopolamine butylbromide ជាដើម) - អាចធ្វើអោយងាយកើតមានផលរំខានដូចជាស្ងួតក ពិបាកនោម។ល។

      ・ឱសថMethoxsalen - អាចធ្វើអោយងាយកើតមានផលរំខានដូចជាស្បែកងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញChemical mediatorsដែលជាសារធាតុដែលត្រូវបានបញ្ចេញនៅពេលកើតមានរោគប្រតិកម្មដើម្បីបង្កជាអាការៈផ្សេងៗ។ Chemical mediators រួមមាន សារធាតុហ៊ីស្តាមីន(Histamine) សារធាតុLeukotriene ជាដើម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីនទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp