PHENOBARBITAL CPE Tablet
ក្រុមហ៊ុនផលិតឱសថ:
Cambodia Pharmaceutical Enterprise "CPE", Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
1. PHENOBARBITAL CPE Tablet 50mg:
Phenobarbital 50mg
2. PHENOBARBITAL CPE Tablet 100mg:
Phenobarbital 100mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- សំរាប់ព្យាបាលជំងឺឆ្កួតជ្រូក (Epilepsy)
កំរិត និងរបៀបប្រើ៖
- ចំពោះមនុស្សពេញវ័យ៖ ២-៣ ម.ក្រ ក្នុង ១គីឡូក្រាមទំងន់ ក្នុង ១ថ្ងៃ។
- ចំពោះកុមារទំងន់ក្រោម ២០គីឡូក្រាម៖ ៥ ម.ក្រ ក្នុង ១គីឡូក្រាមទំងន់ ក្នុង ១ថ្ងៃ។
- ចំពោះកុមារទំងន់ពី ២០-៣០គីឡូក្រាម៖ ៣-៤ ម.ក្រ ក្នុង ១គីឡូក្រាមទំងន់ ក្នុង ១ថ្ងៃ។
- ចំពោះកុមារទំងន់លើសពី ៣០ គីឡូក្រាម៖ ២-៣ ម.ក្រ ក្នុង ១គីឡូក្រាមទំងន់ ក្នុង ១ថ្ងៃ។
-
ហាមប្រើ
- អ្នកធ្លាប់មានជំងឺ Porphyria
- អ្នកមានជំងឺខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរ
- អ្នកធ្លាប់មានប្រតិកម្មជាមួយក្រុម Barbiturates
-
អន្តរប្រតិកម្ម
- ឱសថនេះអាចបន្ថយប្រសិទ្ធិភាពនៃថ្នាំការពារមិនឱ្យមានកូន
-
ការប្រុងប្រយ័ត្នជាពិសេស
- ប្រើរយៈពេលយូរអាចបង្កការញៀន
- ករណីចង់បញ្ឈប់ការប្រើ ត្រូវបន្ថយកំរិតប្រើបន្តិចម្តងៗព្រោះការបញ្ឈប់ភ្លាមៗអាចបណ្តាលឱ្យប្រកាច់
- ចំពោះអ្នកជំងឺតំរងនោមខ្សោយ ថ្លើមខ្សោយ មនុស្សចាស់ និងអ្នកប្រមឹក ត្រូវបន្ថយកំរិតប្រើ
- គួរជៀសវាងផឹកស្រា ក្នុងពេលកំពុងព្យាបាលដោយឱសថនេះ
- ចំពោះកុមារដែលព្យាបាលដោយឱសថនេះរយៈពេលយូរ គួរប្រើរួមផ្សំជាមួយជីវជាតិ D2 ក្នុងកំរិត ១២០០-២០០០ IU ក្នុងមួយថ្ងៃដើម្បីការពារជំងឺក្រេះ
- ទារកទើបនឹងកើត
- ឱសថនេះអាចបន្ថយប្រសិទ្ធិភាពនៃថ្នាំការពារមិនឱ្យមានកូន
- ឱសថនេះអាចប៉ះពាល់ដល់ ស្មារតីរបស់អ្នកបើកបរ ឬបញ្ជាម៉ាស៊ីន ពិសេសបើមានផឹកស្រាផង
- គួរជៀសវាងប្រើចំពោះស្រ្តីបំបៅកូន និងស្រ្តីមានផ្ទៃពោះពិសេសក្នុងត្រីមាសទី១
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp