Phenobarbital
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈគេងមិនលក់
- អារម្មណ៍មិនស្ងប់ឬភ័យ
- អាការៈកន្ត្រាក់សាច់ដុំដែលកើតមាននៅក្នុងជំងឺប្រកាច់ (រួមមាន ប្រភេទTonic-clonic seizures និង ប្រភេទFocal seizure)
- អាការៈចង់ក្អួតជាដើមដែលបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទអូតូណូមិច(Autonomic seizure)
- ជំងឺឆ្កួតជ្រូកដែលបណ្ដាលមកពីការប៉ះពាល់សរសៃប្រសាទ(Psychomotor seizure)។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អារម្មណ៍មិនស្ងប់ឬភ័យ (ករណីចាំបាច់បន្ទាន់ប៉ុណ្ណោះ)
- អាការៈកន្ត្រាក់សាច់ដុំដែលកើតមាននៅក្នុងជំងឺប្រកាច់ (រួមមាន ប្រភេទTonic-clonic seizures និង ប្រភេទFocal seizure)
- អាការៈចង់ក្អួតជាដើមដែលបណ្ដាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទអូតូណូមិច(Autonomic seizure)
- ជំងឺឆ្កួតជ្រូកដែលបណ្ដាលមកពីការប៉ះពាល់សរសៃប្រសាទ(Psychomotor seizure)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ30~200mg បែងចែកជា 1~4ដងក្នុង1ថ្ងៃ។ ករណីបំបាត់អាការៈគេងមិនលក់ លេប1ដង30~200mg នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង 50~200mg 1ថ្ងៃ 1~2ដង ចាក់ក្រោមស្បែកឬចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រភេទBarbiturate។
・អ្នកដែលមានជំងឺប៉ូហ្វីរីនប្រភេទAcute intermittent porphyria។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Rilpivirine, Asunaprevir, Daclatasvir, Vaniprevir, Macitentan។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Disulfiram, Cyanamide, Procarbazine hydrochloride (ករណីជាប្រភេទថ្នាំទឹកដែលមានផ្ទុកជាតិអាលកុល)។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង វិលមុខ ឡើងកន្ទួលក្រហម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ក្តៅខ្លួន ស្នាមក្រហមឬពងទឹកលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឡើងកន្ទួលក្រហម ក្ដៅខ្លួន ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញានៃរោគប្រតិកម្ម)
- ក្រោយពេលបន្ថយបរិមាណឬឈប់ប្រើប្រាស់ឱសថ មានអារម្មណ៍មិនស្ងប់ឬគេងមិនលក់ ញ័រដៃជើង រវើរវាយ សាច់ដុំកន្ត្រាក់ (អាការៈញៀន)
- ឈឺបំពង់ក ក្ដៅខ្លួន ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជាដើម)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បេកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា)
- ពិបាកដកដង្ហើម (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម)។
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Rilpivirine, Asunaprevir, Daclatasvir, Vaniprevir, Macitentan - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។
・ឱសថដូចខាងក្រោម៖ Disulfiram, Cyanamide, Procarbazine hydrochloride - អាចមានប្រតិកម្មជាមួយជាតិអាល់កុល បង្កជាអាការៈចង់ក្អួត សម្ពាធឈាមចុះទាប មុខក្រហម វិលមុខ ជាដើម។ ដូច្នេះ ហាមប្រើរួមគ្នា ក្នុងករណីជាប្រភេទថ្នាំទឹកដែលមានផ្ទុកជាតិអាលកុល។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, Tranquilizer, Topiramate ជាដើម), ឱសថប្រឆាំងហ៊ីស្តាមីន(ឱសថDiphenhydramine ជាដើម), ឱសថប្រភេទMonoamine oxidase inhibitors, គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (ឱសថImipramine ជាដើម) និង ប្រភេទTetracyclic antidepressants (ឱសថMaprotiline ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាលកើនឡើង និង ធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថMethylphenidate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenobarbitalកើនឡើង។
・ឱសថValproic acid, ឱសថStiripentol, ឱសថClobazam - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenobarbitalកើនឡើង។
・ឱសថSofosbuvir, ឱសថIrinotecan - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថដែលទទួលប្រតិកម្មពីអង់ស៊ីមCYP3A4ជាចម្បង (ឱសថAzelnidipine, Iguratimod, Imatinib, Indinavir, Carbamazepine, Saquinavir, Ciclosporin, Zonisamide, Tacrolimus, Felodipine, Verapamil, Montelukast, ឱសថស្តេរ៉ូអ៊ីត (Dexamethasone ជាដើម), ឱសថអរម៉ូនស្ត្រី(Norgestrel-ethinyl estradiol ជាដើម), ឱសថទប់ស្កាត់អង់ស៊ីមPDE5(Tadalafil, Sildenafil, Vardenafil ជាដើម)), ឱសថAminophylline hydrate, ឱសថChloramphenicol, ឱសថTheophylline, ឱសថTropisetron, ឱសថParoxetine, ឱសថFlecainide, ឱសថLamotrigine, ឱសថDeferasirox, ឱសថRufinamide, ឱសថAlbendazole - អាចធ្វើអោយកំហាប់ក្នុងឈាម ក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
・ឱសថDoxycycline - អាចធ្វើអោយឱសថDoxycyclineឆាប់បាត់បង់ពីក្នុងប្រព័ន្ធឈាមនៃរាងកាយ។
・ឱសថWarfarin - អាចធ្វើអោយសកម្មភាពប្រឆាំងកំណកឈាមថយចុះ។
・ឱសថបញ្ចុះទឹកនោម (ប្រភេទThiazide ជាដើម) - អាចធ្វើអោយកើតមានផលរំខានងងឹតមុខពេលក្រោកឈរ។
・ឱសថAcetazolamide - អាចធ្វើអោយងាយកើតជំងឺឆ្អឹងទន់។
・ឱសថAcetaminophen - អាចធ្វើអោយផលរំខានប៉ះពាល់ថ្លើមពីAcetaminophenងាយកើតឡើង។
・អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenobarbitalថយចុះ។
・ឱសថCefmenoxime hydrochloride, ឱសថMetronidazole - អាចមានប្រតិកម្មជាមួយនឹងជាតិអាល់កុល បង្កជាផលរំខានផ្សេងៗ (ករណីជាប្រភេទថ្នាំទឹកដែលមានផ្ទុកជាតិអាលកុល)។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្រើបំបាត់អាការៈគេងមិនលក់ គួរប្រើឱសថនេះនៅមុនពេលចូលគេងភ្លាម។ ម្យ៉ាងទៀត មិនត្រូវប្រើប្រាស់ឱសថនេះទេ ករណីត្រូវក្រោកពាក់កណ្ដាលទីក្នុងអំឡុងពេលគេងដើម្បីធ្វើការងារផ្សេងៗ។
・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។
・គ្រឿងស្រវឹងអាចធ្វើអោយផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងផ្នែកសម្រាប់ភ្ជាប់ជាមួយសារធាតុប្រភេទBarbiturates ដែលជាផ្នែកមួយនៃគ្រឿងទទួលហ្កាបា(GABA receptor)។ ការភ្ជាប់ជាមួយផ្នែកនេះ ធ្វើអោយឱសថនេះអាចភ្ជាប់ទៅនឹងគ្រឿងទទួលហ្កាបាបានកាន់តែស្និទ្ធដើម្បីភ្ញោចគ្រឿងទទួលនេះ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp