PAINROXICAM Capsule

ក្រុមហ៊ុនផលិតឱសថ:

 

CHEA CHAMNAN LABORATOIRE CO.,LTD, Cambodia

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

CHEA CHAMNAN

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    1. PAINROXICAM Capsule 10mg:

    Piroxicam 10mg

    2. PAINROXICAM Capsule 20mg:

    Piroxicam 20mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ឱសថនេះប្រើសំរាប់មនុស្សពេញវ័យ និងក្មេងដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង។

    - ឱសថនេះប្រើសំរាប់ព្យាបាលជំងឺ រលាកសន្លាក់ និងសាច់ដុំ ឈឺចុកចាប់សន្លាក់។

    កំរិត និងរបៀបប្រើ៖

    ឱសថសំរាប់លេប

    - ចំពោះជំងឺរលាកសន្លាក់រ៉ាំរ៉ៃ៖ ប្រើ ២០ម.ក្រក្នុងមួយថ្ងៃដោយលេបតែមួយគត់។

    - ជំងឺហើមសន្លាក់៖ ប្រើ ៤០ម.ក្រ តែម្តងគត់ក្នុងមួយថ្ងៃ ដោយប្រើក្នុងរយៈពេលពី ៤ ទៅ ៦ថ្ងៃ។

    - ជំងឺសន្លាក់ និងហើមសរសៃ៖ ប្រើ ៤០ម.ក្រ ក្នុង១ថ្ងៃ ដោយលេបតែម្តង ឬ ច្រើនដងក្នុង១ថ្ងៃ ក្នុងរយៈពេល ២ថ្ងៃ ដំបូងនៃការព្យាបាល។ បន្ទាប់លេបម្តង ២០ម.ក្រ ក្នុង ១ថ្ងៃ ក្នុងថ្ងៃបន្តបន្ទាប់។

  • ហាមប្រើ

    ហាមប្រើចំពោះ

    - អ្នកធ្លាប់អាលែហ្ស៊ី ឬជំងឺហឺតផ្តើមចេញពីការប្រើ Piroxicam, AINS, អាស្ពីរីន។

    - អ្នកដែលមានជំងឺដំបៅក្រពះ ឬធ្លាប់មានប្រវត្តិដំបៅក្រពះ

    - អ្នកជំងឺខ្សោយតំរងនោម និងថ្លើមធ្ងន់ធ្ងរ

    - កុមារអាយុក្រោម ១៥ឆ្នាំ

    - ស្រ្តីមានផ្ទៃពោះ និងបំបៅកូន

  • ផលរំខាន

    - វិបត្តិផ្លូវរំលាយអាហារ៖ ក្អួតចង្អោរ ទល់លាមក ឈឺចុកចាប់ក្នុងពោះ ហើមពោះ រាក ដំបៅក្រពះមានការហូរឈាមតាមប្រដាប់រំលាយអាហារ ខ្លាំង ឬគ្មាន។

    - វិបត្តិលើប្រព័ន្ធប្រសាទ៖ ឈឺក្បាល ងងុយដេក និងវិលមុខ។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ក្នុងករណីហូរឈាមក្រពះ ពោះវៀន ការព្យាបាលត្រូវបញ្ឈប់ភ្លាមៗ។

    - ការប្រើ piroxicam ត្រូវមានការប្រុងប្រយ័ត្នពិសេសចំពោះអ្នកមានប្រវត្តិឈឺក្រពះ

    - មុនពេលព្យាបាលត្រូវមានការប្រុងប្រយ័ត្នអំពីបរិមាណទឹកនោម និងមុខងារតំរងនោមចំពោះអ្នកប្រើប្រាស់ដែលមានជំងឺខ្សោយបេះដូង ថ្លើម និងតំរងនោមរ៉ាំរ៉ៃ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp