PADERYL Tablet
ក្រុមហ៊ុនផលិតឱសថ:
LAPHAL INDUSTRIES, France
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ឱសថនេះស្ថិតនៅក្នុងក្រុម Antitussive ប្រើសំរាប់បំបាត់ជំងឺក្អកស្ងួត និងក្អករមាស់ក ចំពោះមនុស្សពេញវ័យ។
កំរិត និងរបៀបប្រើ៖
- ត្រូវប្រើឱសថនេះតាមកំរិតណែនាំរបស់គ្រូពេទ្យ។ ប្រសិនបើអ្នកមិនយល់ច្បាស់ពីរបៀបប្រើឱសថនេះទេ អ្នកត្រូវសាកសួរគ្រូពេទ្យ ឬឱសថការីរបស់អ្នក។
- មនុស្សពេញវ័យលេប ១ ទៅ ២គ្រាប់ លេបរៀងរាល់ ៦ម៉ោងម្តង ក្នុង ១ថ្ងៃ។
ហាមលេបលើសពិ ៨គ្រាប់ ក្នុង១ថ្ងៃ។
- ចំពោះអ្នកជំងឺមានវ័យចាស់ជរា ឬខ្សោយថ្លើមត្រូវប្រើពាក់កណ្តាល កំរិតប្រើរបស់មនុស្សពេញវ័យ។
-
ហាមប្រើ
- ចំពោះអ្នកដែលងាយមានប្រតិកម្មជាមួយនឹងសារធាតុណាមួយនៃឱសថនេះ
- ចំពោះអ្នកមានជំងឺដែលកំពុងប្រើឱសថផ្សេងទៀតដូចជា Nalbuphine, buprenorphine, pentazocine
- ចំពោះអ្នកជំងឺក្អកដោយសារជំងឺហឺត
- ចំពោះអ្នកជំងឺខ្សោយផ្លូវដង្ហើម
- ចំពោះស្ត្រីបំបៅដោះកូន
- ចំពោះអ្នកជំងឺផឹកស្រា
-
ការប្រុងប្រយ័ត្នជាពិសេស
ឱសថនេះ ត្រូវមានការប្រយ័ត្នចំពោះល័ក្ខខ័ណ្ខដូចខាងក្រោម៖
- មិនត្រូវប្រើឱសថនេះសំរាប់ព្យាបាលជំងឺក្អកស្លេស្មទេ
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp