NIBUFENE Tablet
ក្រុមហ៊ុនផលិតឱសថ:
CHEA CHAMNAN LABORATOIRE CO.,LTD, Cambodia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
CHEA CHAMNAN
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Ibuprofen 400mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
ព្យាបាលពពួករ៉ុយម៉ាទីសដែលបណ្តាលមកពីការរលាក៖
- ជំងឺរលាកសន្លាក់ឆ្អឹង ឆ្អឹងខ្នង និងខូចសន្លាក់ឆ្អឹង
- ការរលាយបណ្តាលអោយឈឺស្មា ឈឺសរសៃសាច់ដុំ
- ការឈឺចាប់ដោយការប៉ះទង្គិចពេលលេងកីឡា
- អាចព្យាបាលគួបផ្សំចំពោះជំងឺ ORL ជំងឺសួត ជំងឺមាត់ និងជំងឺកាមរោគ
កំរិត និងរបៀបប្រើ៖
- ឱសថសំរាប់មនុស្សពេញវ័យ និងកុមារអាយុលើស ១៥ឆ្នាំ
- ឱសថសំរាប់លេប លេបក្នុងពេលទទួលទានអាហារ
- លេបពី ៤ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ
-
ហាមប្រើ
- អ្នកធ្លាប់កើតជំងឺហឺតបណ្តាលមកពី ibuprofene
- អ្នកមានជំងឺក្រពះ អ្នកមានជំងឺថ្លើមធ្ងន់ធ្ងរ
- អ្នកខ្សោយតំរងនោមធ្ងន់ធ្ងរ
- កុមារអាយុទាបជាង ១៥ឆ្នាំ
- ស្ត្រីមានផ្ទៃពោះ
-
ផលរំខាន
- ផ្លូវរំលាយអាហារ៖ ក្អួត ចង្អោរ រលាកក្រពះ ហូរឈាមតាមផ្លូវរំលាយអាហារ
- សើស្បែក៖ ចេញកន្ទួលតូចៗលើស្បែក និងរមាស់
- ផ្លូវដង្ហើម៖ ងាយមានវិបត្តិលើផ្លូវដង្ហើមពិសេសអ្នកធ្លាប់អាលែហ្ស៊ីជាមួយ aspirine និងជាមួយពពួក Anti-inflammatoires non steroidiens ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
មានផ្ទៃពោះ៖ ហាមប្រើ
-
ការប្រុងប្រយ័ត្នជាពិសេស
- ការប្រើប្រាស់នីប៊ុយហ្វែនត្រូវប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលមានប្រវត្តិឈឺក្រពះត្រូវត្រួតពិនិត្យឱ្យបានត្រឹមត្រូវក្នុងពេលកំពុងព្យាបាលដោយឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp