NEO-CODION Tablet
ក្រុមហ៊ុនផលិតឱសថ:
SOPHARTEX, France
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
DEPOMEX
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Codeine camphosulfonate 25mg (Codein base 14.93mg), Sulfogaiacol 100mg, Soft extract of Grindelia 20mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល
ឱសថនេះមានផ្ទុកសមាសធាតុបំបាត់ក្អក។ ឱសថនេះសម្រាប់បំបាត់ក្អកស្ងួត និងក្អករលាកបំពង់កចំពោះមនុស្សពេញវ័យ។
កម្រិតនិងរបៀបប្រើ
・សម្រាប់មនុស្សពេញវ័យ: ក្នុងករណីមិនមានប្រសិទ្ធិភាព មិនត្រូវបង្កើនកម្រិតប្រើហួសពីកម្រិតដែលបានណែនាំឡើយ និងមិនត្រូវប្រើបូកផ្សំជាមួយឱសថបំបាត់ក្អកដទៃទៀតឡើយ តែត្រូវពិភាក្សាជាមួយគ្រូពេទ្យ។
・កម្រិតប្រើធម្មតា:
- មនុស្សពេញវ័យ៖ ពិសាម្ដង1គ្រាប់ ប្រសិនបើចាំបាច់ ត្រូវពិសាម្ដងទៀត 6ម៉ោងក្រោយ តែហាមប្រើលើស4ដងក្នុង1ថ្ងៃ។
- មនុស្សចាស់ជរា ឬករណីខ្សោយថ្លើម៖ បន្ថយកម្រិតប្រើមកពាក់កណ្ដាលនៃកម្រិតប្រើចំពោះមនុស្សពេញវ័យ។
・ត្រូវប្រើតាមមាត់។ លេបជាមួយបរិមាណទឹកបន្តិច។ ត្រូវប្រើក្នុងរយៈពេលខ្លី។This medicine contains an antitussive agent (cough suppressant).
It is recommended for soothing dry or tickling cough in adults.
Dosage
If the medicine is ineffective, do not increase the dose beyond the recommended dose and do not take another cough suppressant at the same time – consult your doctor.
The usual dosage is as follows:
In adults: 1 tablet per dose, to be repeated after 6 hours if necessary without exceeding 4 doses per day.
In elderly subjects or patients with liver failure: reduce the recommended adult dose by half.
For oral administration. Swallow the tablets with a little water. Doses must be taken at least 6 hours apart.
The treatment period should be short (a few days). If overdose should occur, CONSULT a doctor.
-
ហាមប្រើ
ឱសថនេះហាមប្រើក្នុងករណី៖ អ្នកមានប្រវត្តិអាល្លែកហ្ស៊ីទៅនឹងសមាសធាតុផ្សំណាមួយនៃឱសថ ចំពោះអ្នកក្អកហឺត ក្នុងករណីខ្សោយផ្លូវដង្ហើម ស្ត្រីបំបៅដោះកូន។ ជាទូទៅ ឱសថនេះហាមប្រើរួមផ្សំជាមួយជាតិអាល់កុល។
Where there is a history of allergy to one of the ingredients, allergy to wheat, cough in asthmatic patients, respiratory failure, during breast-feeding. Do not use in combination with alcohol.
-
ផលរំខាន
ដូចឱសថដទៃទៀតដែរ ចំពោះបុគ្គលមួយចំនួន ឱសថនេះបណ្ដាលអោយមានផលរំខានតិចឬច្រើន៖ ទល់លាមក ងងុយគេង វិលមុខ ចង្អោរ ក្អួត ហើយជាករណីកម្រ រំខានផ្លូវដង្ហើម ប្រតិកម្មលើស្បែក។
Risk of drowsiness. The consumption of alcohol beverages increases such drowsiness. Treatment should preferably be started in the evening.
Possible effects: constipation, drowsiness, dizziness, nausea and vomiting.
Rarely: labored respiration and skin reactions.
-
អន្តរប្រតិកម្ម
This medicine contains a cough suppressant, codeine. Other medicines may also contain codeine or another cough suppressant. So as to exceed the maximum recommended dosage, such medicines should not be used in combination (see Dosage and method administration).
systematically report any other ongoing treatment to your doctor or pharmacist so as to avoid any interaction between several medicines, especially alcohol.
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះ ៖ ឱសថនេះត្រូវប្រើនៅពេលមានផ្ទៃពោះតែក្នុងករណីចាំបាច់។ ប្រសិនបើអ្នកដឹងថាមានផ្ទៃពោះនៅពេលកំពុងប្រើឱសថនេះ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ ពីព្រោះមានតែគ្រូពេទ្យទេដែលអាចវិនិច្ឆ័យថាត្រូវប្រើបន្តឬទេ។
・ស្ត្រីបំបៅដោះកូន៖ ឱសថនេះ អាចជ្រាបចូលក្នុងទឹកដោះម្ដាយ។ កម្រិត Codeine ខ្ពស់ប្រើចំពោះស្ត្រីបំបៅដោះកូន អាចបណ្ដាលអោយទារកបាត់ដង្ហើមមួយរយៈ ឬថយចុះចលនាកន្ត្រាក់។ នៅពេលបំបៅដោះកូន ហាមប្រើឱសថនេះ។Pregnancy: This medicine should not only be used if necessary during pregnancy.
If you discover that you are pregnant during treatment, consult your doctor since he alone can assess whether you need to continue this treatment.
Breast-feeding: This medicine crosses into the mother’s milk.
Excessively high doses of codeine administered to women who are breast-feeding can give rise to pauses in breathing or reduced tone in infants. The administration of this medicine is contraindicated during breast-feeding.
-
ការប្រុងប្រយ័ត្នជាពិសេស
・ហាមប្រើឱសថនេះក្នុងករណីក្អកមានស្លេស្ម។ ក្នុងករណីនេះ ការក្អកគឺជាមធ្យោបាយការពារពីធម្មជាតិដែលចាំបាច់សម្រាប់បញ្ចេញសារធាតុដែលបញ្ចេញពីសួត។ ប្រសិនបើក្អកក្លាយជាមានស្លេស្ម ដោយមានការស្ទះ កំហាក ក្ដៅខ្លួន ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ ត្រូវសុំការណែនាំពីគ្រូពេទ្យ ក្នុងករណី ជំងឺសួតរ៉ាំរ៉ៃ ឬ ករណីសួតមានជំងឺក្អកនិងស្លេស្ម។
・ឱសថនេះមានជាតិគ្លុយតែនតិចតួច ដូច្នេះ អ្នកមានជំងឺពោះវៀនតូចពិបាករំលាយជាតិគ្លុយតែន (Celiac disease)អាចប្រើបាន។ ឱសថនេះមានផ្ទុកជាតិអាហ្សូត: sunset yellow S (E110) និងអាចបណ្ដាលអោយមានប្រតិកម្មអាល្លែកហ្ស៊ី។ ឱសថនេះមានផ្ទុក sucrose និង glucose ហាមប្រើចំពោះអ្នកជំងឺមានវិបត្តិការគ្រប់គ្រង់ sucrose និង glucose។
・ត្រូវជំរាបគ្រូពេទ្យ ក្នុងករណីមានជំងឺថ្លើមរយៈពេលយូរ។ ឱសថ NEO-CODION Sugar coated tablet ហាមប្រើរួមជាមួយឱសថបញ្ចេញស្លេស្មឯទៀត។
・ចំពោះអ្នកបើកបរនិងប្រើម៉ាស៊ីន ត្រូវប្រុងប្រយ័ត្នចំពោះឥទ្ធិពលបណ្ដាលអោយងងុយដេកនៅពេលប្រើឱសថនេះ។ ឥទ្ធិពលនេះកើនឡើងនៅពេលប្រើរួមជាមួយការពិសាជាតិអាល់កុល។ ត្រូវប្រើនៅពេលល្ងាច។
・កីឡាករ ត្រូវប្រុងប្រយ័ត្ន ឱសថនេះផ្ទុកសារធាតុដែលបណ្ដាលអោយមានប្រតិកម្មវិជ្ជមានទៅនឹងការពិនិត្យ antidoping។
INFORM YOUR DOCTOR in cases of long-term liver disease. Any medicine which is a bronchial mucolytic (i.e. liquefies sputum) should not be used in combination with Neo-Codion coated tablets.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp