NANVITA B1-250 Tablet
ក្រុមហ៊ុនផលិតឱសថ:
CHEA CHAMNAN LABORATOIRE CO.,LTD,Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មThiamine HCl 250mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់ការព្យាបាល៖ - ព្យាបាលកង្វះជីវជាតិបេ១៖ រោគហើមស្ពឹក - កង្វះជីវជាតិបេ១ បណ្តាលឱ្យបាត់បង់សមត្ថភាពការងារ - ព្យាបាលរោគសន្លាក់ សរសៃប្រសាទ និងរលាកសរសៃ វិធីព្យាបាល៖ - ឱសថសម្រាប់លេប - ឱសថសម្រាប់មនុស្សពេញវ័យ៖ លេបពី 1 ទៅ 2 គ្រាប់ក្នុង 1ថ្ងៃ។ 
- 
                ហាមប្រើហាមប្រើអ្នកធ្លាប់មានប្រវត្តិប្រតិកម្មជាមួយជីវជាតិបេ១ និងធាតុផ្សំណាមួយ (ករណីមានការសង្ស័យសូមកុំភ្លេចទៅពិគ្រោះជាមួយគ្រូពេទ្យ) 
- 
                ផលរំខាន- ជួនកាលអ្នកប្រើប្រាស់អាចនោមច្រើន។ - អ្នកប្រើប្រាស់ងាយរងនូវវិបត្តិផ្លូវរំលាយអាហារ។ 
- 
                ការប្រុងប្រយ័ត្នជាពិសេស- កុំប្រើរួមជាមួយឱសថផ្សេងទៀតដែលរួមផ្សំជីវជាតិបេ១ (Multivitamine) ដែលនាំឱ្យអត្រាបេ១ កើនខ្ពស់។ - ការប្រើជីវជាតិបេ១ ចាក់បានត្រឹមតែករណីចាំបាច់ប៉ុណ្ណោះ។ 
- 
                សកម្មភាពឱសថជីជាតិបេ១ ចូលរួមក្នុងការបញ្ចូនសារដល់ប្រព័ន្ធខួរក្បាលដោយកាត់បន្ថយពពួក Cholinesterase ដើម្បីបង្កើន Acetylcholine ។ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
