Thiamine chloride hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- បង្ការ និង ព្យាបាលជំងឺខ្វះវីតាមីនបេ1 (Vitamin B1)
- បំពេញតម្រូវការវីតាមីនបេ1នៅក្នុងរាងកាយ សម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពដូចជា មានជំងឺកើនឡើងនៃមុខងារក្រពេញទីរ៉ូអ៊ីត(Hyperthyroidism) ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ធ្វើលំហាត់ប្រាណរាងកាយខ្លាំងក្លា។ល។
- ជំងឺខ្វះវីតាមីនបេ1ប៉ះពាល់ដល់ខួរក្បាល (Wernicke's encephalopathy)
- ជំងឺបេរីបេរីប៉ះពាល់ដល់បេះដូង(Heart failure from beriberi)
- ជំងឺដែលអាចទាក់ទងនឹងការខ្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ1នៅក្នុងរាងកាយ រួមមាន អាការៈឈឺតាមសរសៃប្រសាទ ឈឺសាច់ដុំ ឈឺសន្លាក់ រលាកឬស្ពឹកសរសៃប្រសាទនៅអវៈយវៈ បញ្ហាទាក់ទងនឹងមេតាបូលីសផ្សេងៗនៅក្នុងសាច់ដុំបេះដូង។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~50mg ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp