METRONIDAZOLE 250mg Tablet

ក្រុមហ៊ុនផលិតឱសថ:

 

LABORATOIRES EPHAC Co.,LTD. Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជំងឺផ្លូវភេទបណ្តាលមកពី Trichomonas

    - ជំងឺពោះវៀនធ្ងន់ធ្ងរដោយអាមីប

    - ជំងឺអាប់សែ ថ្លើមដោយអាមីប

    - ជំងឺរោគមួលរបស់កុមារបណ្តាលពីអាមីប

    - ជំងឺរលាកផ្លូវភេទនារី និងជំងឺផ្សេងៗបណ្តាលពី បាក់តេរី អាណាអេរ៉ូប៊ី

    កម្រិត និងរបៀបប្រើ៖

    - ជំងឺបណ្តាលពី trichomonas៖

    * លេប 2ក្រ តែម្តងគត់ ឬលេបម្តង1គ្រាប់, 2ដងក្នុង 1ថ្ងៃ រយៈពេល 10ថ្ងៃ។

    - ជំងឺពោះវៀនធ្ងន់ធ្ងរបណ្តាលពីអាមីប ឬអាប់សែថ្លើមដោយអាមីប៖

    * មនុស្សពេញវ័យ៖ លេបម្តង 3គ្រាប់ 3ដងក្នុង1ថ្ងៃ។

    * កុមារ៖ លេប 30-40ម.ក្រ ក្នុង1គីឡូក្រាមនៃទម្ងន់ ក្នុង1ថ្ងៃ ចែកជា 3ដង។ រយៈពេលព្យាបាល 7ថ្ងៃ បន្តបន្ទាប់។

    - រលាកផ្លូវភេទនារី៖ លេបម្តង 2គ្រាប់ 2ដងក្នុង 1ថ្ងៃ រយៈពេល 7ថ្ងៃ។

    - ជំងឺផ្សេងៗបណ្តាលពីបាក់តេរីអាណាអេរ៉ូប៊ី៖

    * មនុស្សពេញវ័យ៖ 1-1.5ក្រ ក្នុង1ថ្ងៃ។

    * កុមារ៖ លេប 20-30ម.ក្រ ក្នុង1គីឡូក្រាមនៃទម្ងន់ក្នុង1ថ្ងៃ។

  • ហាមប្រើ

    - អ្នកធ្លាប់មានប្រតិកម្មជាមួយឱសថនេះ។

    - ស្រ្តីមានផ្ទៃពោះក្នុងរយៈពេល 3ខែដំបូង។

  • ផលរំខាន

    ប្រតិកម្មបន្ទាប់បន្សំ៖ ចង្អោរ ឈឺក្បាល ពុំឃ្លានបាយ ស្ងួតមាត់ ភ្លាវមាត់ ក្អួត រាក ឆ្អល់ពោះ ទល់លាមក ឡើងកន្ទាលត្រអាក។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - គួរជៀសវាងប្រើចំពោះស្រ្តីបំបៅកូន។

    - ស្រ្តីមានផ្ទៃពោះក្នុងរយៈពេល 3ខែដំបូង។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ប្រសិនបើមានរោគសញ្ញាសរសៃប្រសាទកើតមានក្នុងពេលប្រើឱសថនេះ អ្នកប្រើត្រូវចេះថ្លឹងថ្លែងអំពីគ្រោះថ្នាក់ និងផលប្រយោជន៍នៃការប្រើ។

    -​ ចំពោះអ្នកខ្សោយថ្លើមធ្ងន់ធ្ងរត្រូវបន្ថយកម្រិតប្រើ។

    - សុវត្ថិភាពរបស់ឱសថនេះក្នុងការព្យាបាលជំងឺកុមារពុំទាន់ធានាលើកលែងតែជំងឺបណ្តាលពីអាមីប

    - គួរជៀសវាងប្រើលាយជាមួយឱសថប្រឆាំងនឹងឈាមកក ស្រា Disulfiram, Phenobarbital។

    - គួរជៀងវាងប្រើចំពោះស្រ្តីបំបៅកូន

    - ប្រតិកម្មបន្ទាប់បន្សំ៖ ចង្អោរ ឈឺក្បាល ពុំឃ្លានបាយ ស្ងួតមាត់ ភ្លាវមាត់ ក្អួត រាក ឆ្អល់ពោះ ទល់លាមក ឡើងកន្ទាលត្រអាក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp