MEDITAREN Tablet
ក្រុមហ៊ុនផលិតឱសថ:
YOUNG IL PHARM, Korea
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MEDICO TRADING
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Diclofenac sodium 50mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- រោគរលាកសន្លាក់ឆ្អឹង រលាកសន្លាក់ផ្សេងៗ
- រលាកឆ្អឹងកងកំរើកមិនបាន
- ការឈឺចាប់ផ្សេងៗ និងការឈឺចាប់ពេលមានរដូវ
កំរិត និងរបៀបប្រើ៖
មនុស្សពេញវ័យ
- រោគរលាកសន្លាក់ឆ្អឹង៖ ពី ១០០ម.ក្រ ទៅ ១៥០ម.ក្រ ក្នុង1ថ្ងៃ ចែកចេញជាពី ២ ទៅ ៣ដង។
- រលាកឆ្អឹងកងកំរើកមិនបាន៖ ពី ១០០ ម.ក្រ ទៅ ១២៥ ម.ក្រ ក្នុង1ថ្ងៃ។
- ការឈឺចាប់ផ្សេងៗ និងការឈឺចាប់ពេលមានរដូវ៖ កំរិតចាប់ផ្តើម ៥០ ម.ក្រ ៣ដង ក្នុង១ថ្ងៃ។
-
ហាមប្រើ
ហាមប្រើឱសថនេះនៅក្នុងករណី៖
- មានអាលែ្លហ្ស៊ីជាមួយ diclofenac ឬធាតុរួមផ្សំផ្សេងៗ។
- ដំបៅក្រពះ ឬដំបៅពោះវៀនដែលកំពុងវិវឌ្ឍន៍ទៅមុខ។
- អ្នកជំងឺដែលមានថ្លើមខ្សោយ។
- អ្នកជំងឺដែលខ្សោយតំរងនោម។
- អ្នកជំងឺដែលប្រើឱសថ acide acetylsalicylique ឬឱសថដទៃទៀត ដែលរារាំងអង់ស៊ីម prostaglandine synthetase ធ្វើឱ្យកើតហឺត មានកន្ទាលត្រអាក រលាកច្រមុះ។
- ក្មេងអាយុតិចជាង ១៥ឆ្នាំ។
- ស្ត្រីមានគភ៌ (ក្នុងត្រីមាសទី៣)
- ស្រ្តីកំពុងបំបៅកូន
-
ផលរំខាន
- ឥទ្ធិពលទៅលើក្រពះ និងពោះវៀន៖ ជាពិសេសអាចកើតមានចំពោះការចាប់ផ្តើមព្យាបាលដំបូងដូចជា ចង្អោរ រាករុះ ឈឺចុកចាប់ក្នុងពោះ ឈឺក្រពះ។
- ប្រតិកម្មរបៀបជាអាលែ្លហ្ស៊ី៖
* នៅលើស្បែកដូចជាកន្ទាលត្រអាក ចេញជាពងតូចៗនៅលើស្បែក។
* លើផ្លូវដកដង្ហើម៖ ជាពិសេសចំពោះអ្នកជម្ងឺដែលអាលែ្លហ្ស៊ីជាមួយអាស្ពីរីន។
- ឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទ៖ អស់កម្លាំង ឈឺក្បាល វិលមុខ វត្ថុមួយមើលឃើញពីរ ហ៊ឺងត្រចៀកប្រកាច់។
- ប្រតិកម្មលើស្បែក៖ អាចមានប្រតិកម្មចំពោះពន្លឺ និងធ្វើឱ្យជ្រុះសក់។
- ឥទ្ធិពលផ្សេងទៀត៖ ហើមចុងដៃ ជើង ខ្សោយតំរងនោម បរិមាណប៉ូតាស្យូមក្នុងឈាមច្រើន ចុះសំពាធឈាម។
-
អន្តរប្រតិកម្ម
ការប្រើឌីក្លូហ្វេណាកជាមួយ និងថ្នាំខាងក្រោមនេះទាមទារការត្រួតពិនិត្យអ្នកជំងឺយ៉ាងម៉ត់ចត់៖
+ការប្រើចូលគ្នាដែលត្រូវហាមឃាត់៖
- ឱសថពពួក AINS ផ្សេងទៀត៖ អាចបណ្តាលឱ្យគ្រោះថ្នាក់ដំបៅ និង ហូរឈាមនៃប្រដាប់រំលាយអាហារកាន់តែច្រើនដោយសារឥទ្ធិពលបញ្ចូលគ្នា។
- ឱសថ Anticoagulants oraux ៖ បណ្តាលឱ្យគ្រោះថ្នាក់ហូរឈាមកាន់តែច្រើន។
- កងដាក់ស្បូន៖ អាចបន្ថយប្រសិទ្ធិភាពរបស់កង។
- Methotrexate៖ អាចបង្កើនភាពពុលក្នុងឈាម។
- Lithium៖ ធ្វើឱ្យបរិមាណ lithium ក្នុងឈាមកើនឡើងដែលអាចដល់កំរិតពុលបាន។
+ការលាយបញ្ចូលគ្នាដែលទាមទារក្នុងការប្រុងប្រយ័ត្ន៖
- ឱសថបញ្ចុះទឹកនោមអាចបណ្តាលអោយតំរងនោមខ្សោយ។
+ការលាយបញ្ចូលគ្នាដែលត្រូវតែមានការគិតគូរ៖
- ឱសថ Antihypertenseurs (β-loquants, captopril, lisinopril et diuretiques): បន្ថយឥទ្ធិពល antihypertenseurs ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ស្ត្រីមានគភ៌ (ក្នុងត្រីមាសទី៣)៖ ហាមប្រើ
- ស្រ្តីកំពុងបំបៅកូន៖ ហាមប្រើ
-
សកម្មភាពឱសថ
Meditaren ជាឱសថបំបាត់រលាកមិនមែនស្តេរ៉ូអ៊ីដ៖
- មានសកម្មភាព បំបាត់រលាក បំបាត់កំដៅ បំបាត់ការឈឺចាប់។
- មានសកម្មភាពរារាំងការធ្វើសំយោគ Prostaglandine ។
- មានសកម្មភាពរារាំង agregation plaquettaire ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp