MEDITADINE Tablet

ក្រុមហ៊ុនផលិតឱសថ:

 

YOUNG IL PHARM. CO., LTD., Korea

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

MEDICO TRADING

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - សម្រាប់ព្យាបាលរោគសញ្ញានៃជំងឺ អាល្លែហ្ស៊ីស្រួចស្រាវ ឬរ៉ាំរ៉ៃដូចជា រលាកច្រមុះមិនព្រមបាត់ កន្ទាលត្រអាក រលាកភ្នែកដោយអាល្លែហ្ស៊ី ប្រតិកម្មថ្នាំ និងក្នុងឈាមអាល្លែហ្ស៊ីតាមកន្លែងដោយសត្វល្អិតខាំ ឬទិច។

    - ព្យាបាលបន្ទាប់បន្សំរាល់រោគសញ្ញាជំងឺសើស្បែករមាស់ ដូចជា រលាកស្បែក រមាស់គូថ និងផ្លូវភេទ រមាស់ពេលកើតជំងឺអុតស្វាយ ឬដោយចារលើស្បែក។

    - ជំរុញឱ្យឃ្លានអាហារ ចំពោះអ្នកជំងឺដែលមិនឃ្លានអាហារ និងចុះទម្ងន់ កាលណាវេជ្ជបណ្ឌិតយល់ឃើញថាចាំបាច់ត្រូវតែប្រើ។

    កម្រិត និងរបៀបប្រើ៖

    ជំងឺអាល្លែហ្ស៊ី និងរមាស់៖

    - មនុស្សពេញវ័យ៖ 4 ទៅ 20ម.ក្រ/ថ្ងៃ។

    - ក្មេងចាប់ពី 2 ទៅ 6ឆ្នាំ៖ 2ម.ក្រ ពីរ ទៅបីដង/ថ្ងៃ។

    - ក្មេងចាប់ពី 7 ទៅ14ឆ្នាំ៖ 4ម.ក្រ ពីរ ទៅបីដង/ថ្ងៃ។

    ជំរុយឱ្យឃ្លានអាហារ៖

    - ក្មេងអាយុពី 2 ទៅ 6ឆ្នាំ៖ មិនត្រូវអោយលេបលើសកម្រិតប្រចាំថ្ងៃ 8ម.ក្រ ទេ។

    - ក្មេងអាយុពី 7 ទៅ 14ឆ្នាំ៖ មិនត្រូវឱ្យលើស 12ម.ក្រ ទេ។

    - ក្មេងជំទង់ និងមនុស្សពេញវ័យ៖ កម្រិតប្រើប្រចាំថ្ងៃ 12ម.ក្រ ធម្មតាវាគ្រប់គ្រាន់សម្រាប់ជម្រុញឱ្យឃ្លានអាហារ។

  • ហាមប្រើ

    - ចំពោះអ្នកដែលមានប្រតិកម្មជាមួយឱសថនេះ ឬឱសថណាដែលមានរូបមន្តគីមីប្រហាក់ប្រហែលគ្នា។

    - ចំពោះក្មេងអាយុតិចជាង 2ឆ្នាំ។

    - ចំពោះអ្នកមាន glaucoma a angle ferme.

    - ចំពោះអ្នកមានក្រពេញកាមរីកធំ។

    - ចំពោះមនុស្សចាស់ជរា ឬជំងឺដែលគ្មានកម្លាំង។

    - ចំពោះស្រ្តីកំពុងបំបៅទារកដោយទឹកដោះ។

  • ផលរំខាន

    - ភាពងងុយដេក៖ តែងតែជួបប្រទះជាញឹកញាប់ជាងគេ។

    - លើសរសៃប្រសាទ៖ វិលមុខ ភាពភាន់ច្រឡំ។

    - លើស្បែក៖ ចេញពងតូចៗលើស្បែក បែកញើស កន្ទាលត្រអាក ឬក៏ប៉ះពន្លឺមិនបាន។

    - ទាក់ទងដល់វិញ្ញាណ៖ មើលមិនច្បាស់ រត្ថុមួយមើលឃើញដល់ទៅពីរ វិលមុខ ហ៊ឹងត្រចៀក។

    - បេះដូង៖ មានចុះសម្ពាធឈាម ញ័រដើមទ្រូង។

    - ឈាម៖ ការខ្វះឈាម ចំនួនគ្រាប់ឈាមសថយចុះ Thrombocytopenie ។

    - ផ្លូវរំលាយអាហារ៖ ស្ងួតមាត់ ទល់លាមក។

    - ផ្លូវនោម៖ ការលំបាកក្នុងការនោម ទល់នោម។

    - ផ្លូវដកដង្ហើម៖ ស្ងួតច្រមុះ និងបំពង់ក ស្លេស្មឡើងខាប់ និងតឹងច្រមុះ។

    - ផ្សេងៗ៖ អស់កម្លាំង រងារ និងឈឺក្បាល។

  • អន្តរប្រតិកម្ម

    - IMAO អូសបន្លាយ និងបង្កើនឥទ្ធិពលនៃ antihistaminiques។

    - Antihistaminiques អាចមានឥទ្ធិពលបន្ថែមជាមួយនឹងសុរា និងឱសថទាំងឡាយបន្ថយឥទ្ធិពលទៅលើសរសៃប្រសាទដូចជាឱសថក្នុងពពួក Hypnotiques ឱសថបន្ថយការថឈឺចាប់ពពួក Tranquillisants និងឱសថបន្ថយការភ័យខ្លាច។

    - ត្រូវតែគិតគូរដល់ការបូកបញ្ចូលគ្មាននូវឥទ្ធិពល Anticholinergiques ក្នុងករណីដែលយើងលាយបញ្ចូលគ្នាជាមួយនឹងឱសថ Anticholinergiques (ដូចជា Antihistaminiques ក្នុងករណីដែលយើងលាយបញ្ចូលគ្នាជាមួយនឹងឱសថ Antihistaminiques (ដូចជា Antihistaminiques ផ្សេងៗ neuroleptiques, antiparkinsoniens, antispasmodiques atropiniques, antidepresseurs tricycliques, IMAO)។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - ស្ត្រីមានផ្ទៃពោះ៖ គេពុំបានធ្វើការស្រាវជ្រាវចំពោះស្ត្រីមានផ្ទៃពោះក្នុងការប្រើ Antihistaminiques ទេ។

    - ស្ត្រីកំពុងបំបៅទារកដោយទឹកដោះ៖ គេពុំមានព័ត៌មានគ្រប់គ្រាន់ស្តីពីការចេញតាមទឹកដោះ និងគ្រោះថ្នាក់នូវឥទ្ធិពលរំខានចំពោះទារក និងទារកកើតមិនគ្រប់ខែនោះទេ។ គេប្រើ មេឌីតាឌីន ចំពោះស្ត្រីបំបៅកូន យោងទៅលើការចាំបាច់តែប៉ុណ្ណោះ។

  • ការប្រុងប្រយ័ត្នជាពិសេស

    ១- ក្នុងពេលកំពុងព្យាបាល ការផឹកសុរាត្រូវបានហាមឃាត់។

    ២- Cyproheptadine មានសកម្មភាពដូច Atropine ដែរ ដូចនេះ ការប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះ៖

    ក- អ្នកធ្លាប់មានជំងឺហឺត។

    ខ- អ្នកមានសម្ពាធក្នុងភ្នែកឡើងខ្ពស់ (Pression intra-oculaire)។

    គ- អ្នកដែលមានជំងឺ Hyperthoidie ជំងឺបេះដូង ជំងឺឡើងសម្ពាធឈាម។

    ៣- ចំពោះផ្នែកកុមារ៖ ពពួក Antihistaminiques អាចបន្ថយភាពរហ័សរហួន និងជួនកាលអាចបណ្តាលឱ្យក្មេងទៅជាឆាប់ភ្ញាក់ផ្អើលផល។

    ៤- ស្ត្រីមានផ្ទៃពោះ៖ គេពុំបានធ្វើការស្រាវជ្រាវចំពោះស្ត្រីមានផ្ទៃពោះក្នុងការប្រើ Antihistaminiques ទេ។

    ៥- ស្ត្រីកំពុងបំបៅទារកដោយទឹកដោះ៖ គេពុំមានព័ត៌មានគ្រប់គ្រាន់ស្តីពីការចេញតាមទឹកដោះ និងគ្រោះថ្នាក់នូវឥទ្ធិពលរំខានចំពោះទារក និងទារកកើតមិនគ្រប់ខែនោះទេ។ គេប្រើ មេឌីតាឌីន ចំពោះស្ត្រីបំបៅកូន យោងទៅលើការចាំបាច់តែប៉ុណ្ណោះ។

    ៦- ការប្រុងប្រយ័ត្នក្នុងការបើកបរ៖ ចៀសវាងសកម្មភាពទាំងឡាយដែលទាមទារការប្រុងប្រយ័ត្នវាងវៃ ដូចជានៅក្នុងការបញ្ជាយានយន្ត និងបញ្ជាគ្រឿងយន្ត។ អាចកើតមាន ការវិលមុខ និងចុះសម្ពាធឈាមចំពោះអ្នកមានវ័យចំណាស់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp