Cyproheptadine hydrochloride hydrate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរមាស់នៅក្នុងជំងឺស្បែកផ្សេងៗ អាការៈកន្ទាលត្រអាក អាការៈហើមដោយសារចលនាសរសៃឈាម ជំងឺHay fever ជំងឺរលាកច្រមុះលក្ខណៈប្រតិកម្ម ជំងឺរលាកច្រមុះទាក់ទងនឹងចលនាសរសៃឈាម(Vasomotor rhinitis) អាការៈកណ្ដាស់ ហូរសម្បោរ ក្អកនៅក្នុងជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើដូចជាផ្ដាសាយជាដើម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ដង 4mg(ថ្នាំទឹក0.04%ត្រូវនឹង10mL) 1ថ្ងៃ1~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- កុមារ:កម្រិតប្រើប្រាស់ទៅតាមរូបមន្តAugsberger គឺ៖
+ អាយុ2~3ឆ្នាំ:ពិសាថ្នាំទឹក0.04%1ដង3mL 1ថ្ងៃ1~3ដង។
+ អាយុ4~6ឆ្នាំ:ពិសាថ្នាំទឹក0.04%1ដង4mL 1ថ្ងៃ1~3ដង។
+ អាយុ7~9ឆ្នាំ:ពិសាថ្នាំទឹក0.04%1ដង5mL 1ថ្ងៃ1~3ដង។
+ អាយុ10~12ឆ្នាំ:ពិសាថ្នាំទឹក0.04%1ដង6.5mL 1ថ្ងៃ1~3ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទ(Angle-closure glaucoma)។
・អ្នកដែលមានជំងឺដំបៅក្រពះលក្ខណៈក្រពះរួមតូច។
・អ្នកដែលមានអាការៈស្ទះនៅច្រកចេញពីក្រពះឬគល់ពោះវៀនតូច។
・អ្នកដែលមានជំងឺស្ទះនៅផ្លូវតម្រងនោមផ្នែកខាងក្រោម ដូចជា ជំងឺក្រពេញប្រូស្តាតរីកធំ។ល។
・អ្នកដែលកំពុងមានអាការៈហឹត។
・ទារកទើបកើត ឬ ទារកដែលកើតមិនគ្រប់ទម្ងន់។
・មនុស្សចាស់ជរាទន់ខ្សោយ។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង អស់កម្លាំង ស្ងួតក នោមញឹក។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកផ្ដោតអារម្មណ៍គិត មិនស្គាល់ទីកន្លែងឬពេលវេលា រវើរវាយឃើញរូបភាពឬលឺសម្លេងអ្វីដែលមិនមានពិត (វង្វេងស្មារតី)
- សាច់ដុំកន្ត្រាក់ឬប្រកាច់
- ក្ដៅខ្លួនខ្លាំង រងាញាក់ ឈឺបំពង់ក (ជំងឺAgranulocytosis)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំប្រភេទBarbiturate, ថ្នាំស្ពឹក, ថ្នាំបំបាត់ឈឺចាប់លក្ខណៈស្ពឹក, ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), គ្រឿងស្រវឹង, ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថដែលមានសកម្មភាពប្រឆាំងសារធាតុអាសេទីលកូលីន(Anticholinergic effect) (ឱសថប្រភេទPhenothiazine, ឱសថImipramine hydrochloride, ឱសថScopolamine butylbromide ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។
・ឱសថប្រភេទSSRI - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេងឬអស់កម្លាំង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។
・ឱសថនេះក៏មានសកម្មភាពបំបាត់អាការៈចង់ក្អួតផងដែរ ដូច្នេះ វាអាចធ្វើអោយមិនដឹងអំពីជំងឺដែលជាមូលហេតុដើមនៃអាការៈចង់ក្អួតរបស់។ ដូចនេះ ត្រូវតាមដានស្ថានភាពរោគសញ្ញាអោយបានដិតដល់។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor) ព្រមទាំងមានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុសេរ៉ូតូនីន(Serotonin)ទៅនឹងគ្រឿងទទួលរបស់សារធាតុនេះផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp