LEXOMIL ROCHE COMPRIME-BAGUETTE Tablet
ក្រុមហ៊ុនផលិតឱសថ:
ROCHE, France
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មBromazepam 6mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់កបនឹងជំងឺ៖ - ជាថ្នាំប្រព័ន្ធសរសៃប្រសាទ (psychotrope) ប្រើសម្រាប់បន្ថយការព្រួយបារម្ភ ការតប់ប្រមល់ ការភ័យ និងសំរាន្តមិនលក់។ កម្រិត និងរបៀបប្រើឱសថ៖ + ប្រើចំពោះតែមនុស្សពេញវ័យ 1ថ្ងៃ 1គ្រាប់ចែកជា 3ពេល៖ - ពេលព្រឹក 1/4គ្រាប់ - ពេលថ្ងៃ 1/4គ្រាប់ - ពេលលា្ងច 1/4គ្រាប់ + ចំពោះមនុស្សចាស់ត្រូវបន្ថយកម្រិតប្រើ + រយៈពេលព្យាបាលមិនត្រូវលើសពី 12សប្តាហ៍ 
- 
                ហាមប្រើហាមប្រើចំពោះ៖ - អ្នកដែលធ្លាប់មានប្រតិកម្មជាមួយក្រុម Benzodiazepines - អ្នកមានជំងឺដង្ហើមខ្សោយ 
- 
                ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនចំពោះស្រ្តីមានផ្ទៃពោះ ឬបំបៅកូនត្រូវជម្រាបគ្រូពេទ្យឱ្យបានដឹងមុន។ 
- 
                ការប្រុងប្រយ័ត្នជាពិសេស- ការប្រើឱសថនេះអាចបណ្តាលឱ្យមានការញៀនខាងផ្លូវកាយ និងផ្លូវចិត្ត ពិសេសចំពោះអ្នកដែលប្រើឱសថនេះយូរ ឬកម្រិតខ្ពស់ ឬប្រើលាយជាមួយឱសថងងុយដេកផ្សេងទៀត ឬពិសាស្រា។ - ដើម្បីកុំឱ្យមានការញៀន គួរប្រើឱសថនេះតែក្នុងរយៈពេល ២-៣ថ្ងៃ ទៅ ២-៣សប្តាហ៍។ - ប្រសិនបើមានការញៀនត្រូវបន្ថយកម្រិតប្រើបន្ថិចម្តងៗ មិនត្រូវបញ្ឍប់ភ្លាមៗទេ - ចំពោះអ្នកជំងឺថ្លើម ជំងឺតម្រងនោម ជំងឺខ្សោយសាច់ដុំ ស្ត្រីមានផ្ទៃពោះ ឬបំបៅកូន ឬមានប្រើឱសថផ្សេងក្នុងពេលព្យាបាល ត្រូវជម្រាបគ្រូពេទ្យឱ្យបានដឹងជាមុន។ - ហាមពិសាស្រា ឬភេសជ្ជៈដែលមានជាតិអាកុលក្នុងពេលព្យាបាលជាមួយឱសថនេះ - ឱសថនេះអាចបណ្តាលឱ្យងងុយដេក បន្ថយកម្លាំងបញ្ញា និងស្មារតី ហេតុនេះគួរជៀសវាងប្រើនៅពេលបើកបរ ឬបញ្ជាម៉ាស៊ីន។ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
