KINAL Capsule

ក្រុមហ៊ុនផលិតឱសថ:

 

P.P.M Laboratories, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Paracetamol 500mg, Caffeine 50mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល
    ឱសថនេះ ប្រើសម្រាប់បំបាត់រោគសញ្ញានៃការឈឺចុកចាប់ពីកម្រិតស្រាលដល់កម្រិតមធ្យម និងគ្រុនក្ដៅ ដូចជា ឈឺក្បាល ឈឺធ្មេញ ឈឺចុកចាប់ខ្នង ឈឺសាច់ដុំ។
    កំរិតនិងរបៀបប្រើ
    - មនុស្សពេញវ័យ និងកុមារអាយុលើសពី 15ឆ្នាំ៖
    ・ប្រើម្ដងពី 1 ទៅ 2 ហ្សេលុល លេប1ដងក្នុង1ថ្ងៃ។
    ・ឬប្រើម្ដង 1 ទៅ 2 ហ្សេលុល លេបរៀងរាល់4ម៉ោងម្ដង (ករណីចាំបាច់)។

     

    Symptomatic treatment of mild to moderate pain and/or fever such as headache, toothache, back pain, myalgia.

    DOSAGE AND MODE OF ADMINISTRATION

    Dosage:

    Adults and children from 15 years old: 1-2 capsules, and the dose may be repeated every 4 hours as needed. Do not exceed 6 capsules/day.

    Mode of administration: Oral route.

  • ហាមប្រើ

    ហាមប្រើចំពោះ
    - អ្នកជំងឺងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ
    - អ្នកជំងឺខ្សោយថ្លើម។
     

    - Hypersensitivity to one of the components,

    - Hepatic insufficiency.

  • ផលរំខាន

    ផលរំខានខ្លះៗ៖ អាចបណ្ដាលអោយមានសភាពឡេះឡះ ដេកមិនលក់ ញ័រទ្រូង។

     

    Possibility of excitation, insomnia, and palpitations.

  • អន្តរប្រតិកម្ម

    អន្តរកម្មឱសថ៖
    - ជៀសវាងប្រើឱសថនេះ ក្នុងពេលជាមួយគ្នានឹងឱសថ Enoxacin។
    - ឱសថនេះថយចុះ មេតាបូលីសសារធាតុ Caffeine នៅក្នុងថ្លើម ពេលប្រើក្នុងពេលជាមួយគ្នានឹងឱសថ Ciprofloxacin ឬ Norfloxacin។

     

    - The combined use of this medicine with enoxacin is not recommended.

    - The combined use of this medicine with ciprofloxacin or norfloxacin should be administered with caution due to the decrease of hepatic metabolism of caffeine.

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។

     

    This drug should be only prescribed during pregnancy and breast-feeding if necessary.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្នប្រើ៖
    - ដើម្បីជៀសវាងគ្រោះថ្នាក់ដោយការប្រើលើសកម្រិត ក្នុងពេលកំពុងប្រើឱសថនេះ មិនត្រូវប្រើឱសថផ្សេងទៀត ដែលមានសារធាតុ ប៉ារ៉ាសេតាម៉ុល
    - ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ។

     

    To avoid the risk of overdose, verify the absence of paracetamol in the composition of other medicines.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp