IBUPROFEN-DENK 400 Tablet
ក្រុមហ៊ុនផលិតឱសថ:
Denk Pharma GmbH Allenmagne, Germany
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
- 
                សារធាតុសកម្មIbuprofen 400mg 
- 
                ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់គុណភាពព្យាបាល៖ ឱសថនេះមានមុខងារបំបាត់ការឈឺចាប់ និងការរលាកប្រើសម្រាប់ព្យាបាលរោគសញ្ញា៖ - ឈឺសន្លាក់ឆ្អឹង រួមទាំងប្រគ្រីវ - ការឈឺសន្លាក់ឆ្អឹងដែលកើតមានច្រើនកន្លែង - ឈឺឆ្អឹងខ្នង និងរលាកខួរឆ្អឹងខ្នង - ឈឺដោយការសឹករិចរិលនៃសន្លាក់ឆ្អឹង និងសន្លាក់ឆ្អឹងខ្នង - ឈឹសរសៃនៃជាលិកាសើមឬទន់ - ការរលាក ឬហើមបណ្តាលមកពីគ្រោះថ្នាក់ប៉ះទង្គិច ឬការវះកាត់ - ឈឺក្បាល ឈឺធ្មេញ ឈឺចាប់ពេលមានឈាមរដូវ - គ្រុនក្តៅបណ្តាលមកពីការរលាកភ្នាសនៃដង្ហើមខាងលើ។ កម្រិត និងរបៀបប្រើ៖ (ត្រូវអនុវត្តតាមវេជ្ជបញ្ជា) - សម្រន់ការឈឺចាប់ និងបញ្ចុះកំដៅ +មនុស្សពេញវ័យ៖ លេបម្តង 200-400ម.ក្រ 1ថ្ងៃ 2-3ដងតាមការចាំបាច់ កម្រិតប្រើក្នុង 1ថ្ងៃ មិនត្រូវលើសពី 1200ម.ក្រ (3គ្រាប់) លេបក្រោយពេលបាយ។ +កុមារអាយុលើសពី 14ឆ្នាំ៖ លេប 10-15ម.ក្រ/គ.ក្រ/ថ្ងៃ (ដោយចែកលេបជា 2-4ដងក្នុង1ថ្ងៃ) +កុមារក្រោម 14ឆ្នាំ៖ (ហាមប្រើ) - សម្រន់ការឈឺសរសៃសន្លាក់ (Rhumatisme) +មនុស្សពេញវ័យ៖ លេប 1200-2400ម.ក្រ (3-6គ្រាប់ក្នុង1ថ្ងៃ ដោយចែកលេបជា 3ដងក្នុង1ថ្ងៃ (កម្រិតប្រើក្នុង1ដងមិនត្រូវលើសពី 2គ្រាប់ (800ម.ក្រ) ទេ និងលេបក្រោយពេលបាយ។ +កុមារអាយុលើសពី 12ឆ្នាំ៖ លេប 15-20ម.ក្រ/គ.ក្រ/ថ្ងៃ (ដោយចែកលេបជា 2-4ដងក្នុង1ថ្ងៃ) +កុមារក្រោម12ឆ្នាំ៖ (ហាមប្រើ) 
- 
                ហាមប្រើហាមប្រើចំពោះ៖ - អ្នកងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ។ - អ្នកមានវិបត្តិក្នុងការផលិតគ្រាប់ឈាមក្រហម និងអ្នកមានវិបត្តិឈាមកក - អ្នកមានជំងឺដំបៅក្រពះ-ពោះវៀន - ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី3 - កុមារអាយុក្រោម 14ឆ្នាំ (ដែលប្រើក្នុងការសម្រន់ការឈឺចាប់ និងបញ្ចុះកំដៅ) - កុមារអាយុក្រោម 12ឆ្នាំ (ដែលប្រើការក្នុងសម្រន់ការឈឺសរសៃសន្លាក់)។ 
- 
                ផលរំខានចង្អោរ ក្អួត រាក ហូរឈាមតិចៗតាមក្រពះ-ពោះវៀន ដែលអាចនាំឱ្យមានខ្វះឈាម ជូនកាលអាចឈានដល់ ដំបៅក្រពះ ដល់ពោះវៀនតូច និងធ្លាយ ឬហូរឈាមផង (ហេតុនេះប្រសិនបើមានអាការចុកពោះខ្លាំង និងលាមកឡើងពណ៌ខ្មៅត្រូវពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់) ឈឺក្បាល វិលមុខ ងងុយដេក អស់កម្លាំង ហ៊ឹងត្រចៀកស្តាប់មិនឮ។ ក្នុងករណីកម្រ អាចមានប្រតិកម្មអាល្លែកហ្ស៊ីស្បែក រមាស់ ក្រហមដុំៗ ជ្រុះសក់ ហើមខ្លួន ហើមមុខ ហើមបំពង់សម្លេង ពិបាកដកដង្ហើម ខូចតម្រងនោម ធ្វើឱ្យអត្រា Uree ក្នុងឈាមកើនឡើងខ្លាំង គ្រោះថ្នាក់ដល់ជីវិត។ ប្រើរយៈពេលយូរអាចប៉ះពាល់ដល់មុខងារថ្លើម ហេតុនេះត្រូវធ្វើការវិភាគជាទៀងទាត់។ 
- 
                អន្តរប្រតិកម្មឱសថនេះអាចមានអន្តរកម្មជាមួយឱសថ Digoxine, Phenytoinic, Lithium, Antihypertonique, Diuretique, Glucocorticoid, AINS, Probenecide, Methotrexate, Anticoagulant, Antidiabetiques oraux… 
- 
                ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន- ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី3 - គួរជៀសវាងប្រើចំពោះស្ត្រីមានផ្ទៃពោះត្រីមាសទី1 និងទី2 ស្រ្តីបំបៅកូន លើកលែងតែផលប្រយោជន៍មានច្រើនជាងហានិភ័យ។ 
- 
                ការប្រុងប្រយ័ត្នជាពិសេស- គួរជៀសវាងប្រើចំពោះអ្នកជំងឺ Porphyrine, ស្ត្រីមានផ្ទៃពោះក្នុងត្រីមាសទី1 និងទី2 ស្ត្រីកំពុងបំបៅកូន អ្នកជំងឺ Auto-immune លើកលែងតែផលប្រយោជន៍មានច្រើនជាងហានិភ័យ។ - ត្រូវស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យ ចំពោះអ្នកមាន វិបត្តិក្រពះ-ពោះវៀន (ដំបៅក្រពះ-ពោះវៀន រលាកពោះវៀនតូច ធំ) អ្នកមានវិបត្តិថ្លើម វិបត្តិតម្រងនោម អ្នកមានសម្ពាធឈាមឡើង អ្នកខ្សោយបេះដូង អ្នកទើបតែទទួលការវះកាត់ធំ និងចាស់ជរា។ - អ្នកមានជំងឺហឺត អ្នកស្ទះផ្លូវដង្ហើមខាងលើ អ្នកផ្តាសាយធំ អ្នកមានឫសដូងច្រមុះ ងាយមានប្រតិកម្មអាល្លែកហ្ស៊ីស្បែកជាងអ្នកដទៃ ហេតុនេះត្រូវត្រៀមវិធានការសង្គ្រោះបន្ទាន់។ 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
