HOVID PREDNISOLONE Tablet

ក្រុមហ៊ុនផលិតឱសថ:

 

HOVID Bhd, Malaysia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថ Glucocorticoid សំយោគដែលមានប្រសិទ្ធភាពបំបាត់រលាក និងកាត់បន្ថយសកម្មភាពការពាររបស់សរីរាង្គទប់ទល់នឹងមេរោគពីក្រៅ ដោយទប់ស្កាត់សកម្មភាពស៊ីមេរោគនៃកោសិកាឈាមស leukocyte

    - ឱសថនេះប្រើសំរាប់ព្យាបាល៖

    * ជំងឺអាលែ្លកហ្ស៊ី

    * ជំងឺរលាកសន្លាក់ឆ្អឹង (Rheumatoid arthritis)

    * ស្ថានភាពធ្វើទុកដោយជម្ងឺហឺត (status asthmaticus)

    * ជំងឺរលាក និងដំបៅពោះវៀនធំ (Ulcerative colitis)

    កំរិត និងរបៀបប្រើ៖

    - មនុស្សពេញវ័យ៖ ប្រើពី ៥ ទៅ ៦០ម.ក្រ ក្នុង ១ថ្ងៃ (លេបតែ ១ដង ឬចែកជា ២ ទៅ ៣ដង ក្នុង ១ថ្ងៃ)

    * ហាមប្រើលើសពី ២៥០ម.ក្រ ក្នុង ១ថ្ងៃ

    - កុមារ៖ អាស្រ័យតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ

    សំគាល់៖

    - កំរិតប្រើចំពោះកុមារ គឺអាស្រ័យនិងសភាពជំងឺ និងត្រូវតាមដានកំរិតកំណត់របស់ឱសថនេះ និងទម្ងន់កុមារ ឬអាយុកុមារ

    - ព័ត៌មាននៅក្នុងបរិយាយប័ណ្ណឱសថនេះមិនគ្រប់គ្រាន់ទេ ដូច្នេះមុនប្រើឱសថនេះគួរពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។

  • ហាមប្រើ

    ហាមប្រើចំពោះ

    - ស្រ្តីបំបៅកូន

  • ផលរំខាន

    - ពិបាករំលាយអាហារ ដំបៅគល់ពោះវៀនតូច កើតមុន ឆ្អឹងពុក ស្មារតីប្រែប្រួល និងវិបត្តិក្រពេញអង់ដូគ្រីន

    - ប្រើឱសថនេះរយៈពេលយូរបណ្តាលឱ្យ៖ cushings syndrome (ផ្នែកត្រឹមកំប៉េះគូថឡើងធំ ផ្នែកត្រឹមកំប៉េះគូថចុះក្រោមរាងតូច)

    * ការប្រើលើសកំរិត៖

    - បណ្តាលឱ្យ៖ ចង្អោរ ក្អួត កំរិតជាតិស្ករក្នុងឈាមកើនឡើង ម្តងម្កាលអាចមានការហូរឈាមតាមក្រពះ ពោះវៀន

    - ការព្យាបាល៖ ព្យាបាលរោគសញ្ញាដែលកើតឡើង។

  • អន្តរប្រតិកម្ម

    - ឱសថនេះថយចុះប្រសិទ្ធភាពរបស់វានៅពេលប្រើរួមជាមួយពួកឱសថ៖ barbiturates, phenytoin ឬ rifampicin

    - ឱសថនេះធ្វើឱ្យថយចុះប្រសិទ្ធភាពរបស់ឱសថ៖ anticoagulants, salicylates

    - ត្រូវប្រុងប្រយ័ត្នចំពោះអ្នកកំពុងប្រើពួកឱសថ៖ alcohol, anti-inflammatory, cardiac glycosides, ephedrine, heparin, hypoglycaemics ។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - ស្រ្តីបំបៅកូន ហាមប្រើ

  • ការប្រុងប្រយ័ត្នជាពិសេស

    - ចំពោះអ្នកមានជំងឺ៖ ពុកឆ្អឹងដំបៅគល់ពោះវៀនតូច វិបត្តិផ្លូវចិត្ត

    - ចំពោះអ្នកមានជំងឺ ដែលបង្កដោយពួកមេរោគផ្សិត

    - ចំពោះអ្នកមានជំងឺទឹកនោមផ្អែម

    - ចំពោះអ្នកមានជំងឺសម្ពាធឈាមឡើង

    - ចំពោះអ្នកមានជំងឺខ្សោយសាច់ដុំ

    - ចំពោះអ្នកមានជំងឺពងបែកលើបបូរមាត់

    - ចំពោះអ្នកមានសម្ពាធឈាមក្នុងភ្នែកកើនឡើងហួសកំរិតធម្មតា (Glaucoma)

    - ចំពោះអ្នកមានជំងឺខ្វះទីរ៉ុកស៊ីន ឬខ្សោយក្រពេញទីរ៉ូអ៊ីត

    - ចំពោះអ្នកមានប្រវត្តិកើតជំងឺរបេង

    - ចំពោះអ្នកខ្សោយតម្រងនោម និងថ្លើម

    - ត្រូវបន្ថយកំរិតប្រើឱសថនេះបន្តិចម្តងៗ មិនត្រូវបញ្ឈប់ប្រើភ្លាមៗទេ

    - ប្រើឱសថនេះយូរបណ្តាលឱ្យចុះខ្សោយក្រពេញ adrenal ធ្ងន់ធ្ងរ

    - នៅពេលប្រើឱសថនេះ ត្រូវតាមដានប្រសិទ្ធភាពរបស់វាឱ្យបានទៀងទាត់

    - ត្រូវប្រុងប្រយ័ត្ននៅពេលប្រើវាក់សាំង ឬសេរ៉ូម ការពារជំងឺ និងការធ្វើតេស្តស្បែក

    - ចំពោះកុមារដែលប្រើឱសថនេះយូរត្រូវពិនិត្យតាមដានឱ្យបានហ្មត់ចត់

    - សុវតិ្ថភាពចំពោះស្រ្តីមានផ្ទៃពោះ មិនបានបញ្ជាក់ទេ ដូច្នេះគួរពិគ្រោះជាមួយគ្រូពេទ្យមុនប្រើឱសថនេះ

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp