FUROSEMIDE CPE Tablet

ក្រុមហ៊ុនផលិតឱសថ:

 

Cambodia Pharmaceutical Enterprise, Cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • សកម្មភាពឱសថ
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    ជាឱសថបញ្ចុះទឹកមូត្រ សម្រាប់ប្រើក្នុងការព្យាបាល៖

    - ជំងឺហើមបេះដូង ជំងឺហើមថ្លើម និងជំងឺហើមតម្រងនោម

    - ជំងឺសំពាធឈាមឡើង កម្រិតខ្សោយ និងកម្រិតមធ្យម។

    កម្រិត និងរបៀបប្រើ៖

    ចំពោះមនុស្សពេញវ័យ៖ កន្លះគ្រាប់-2គ្រាប់ក្នុង1ថ្ងៃ។ កម្រិតប្រើបន្ត កន្លះគ្រាប់-1គ្រាប់ក្នុងមួយថ្ងៃ។

    ចំពោះកុមារ៖ លេប 1ម.ក្រ-2ម.ក្រ ក្នុង1គ.ក្រនៃទំងន់ ក្នុងមួយថ្ងៃ។ (កម្រិតប្រើអតិបរមា 1គ្រាប់ក្នុងមួយថ្ងៃ)។

  • ហាមប្រើ

    ហាមប្រើចំពោះ៖

    - អ្នកធ្លាប់មានប្រតិកម្មជាមួយឱសថនេះ ឬពពួក Sulfamide

    - អ្នកខ្វះជាតិទឹកក្នុងខ្លួន

    - អ្នកស្ទះទឹកនោមដោយមានឧបសគ្គណាមួយក្នុងតម្រងនោម

    - អ្នកខ្វះជាតិអំបិលប៉ូតាស្យូមឬសូដ្យូមក្នុងឈាម។

  • ផលរំខាន

    អាចបណ្តាលឱ្យមានវិបត្តិខ្លះៗដូចជា៖ តឹងក្នុងក្បាល វិលមុខ ស្ងួតមាត់ ស្រវាំងភ្នែក និងខ្វះជាតិទឹក។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ចំពោះស្រ្តីមានផ្ទៃពោះអាចប្រើតែក្នុងករណីចាំបាច់ និងរយៈពេលខ្លីតែប៉ុណ្ណោះ។ គួរចៀសវាងប្រើឱសថនេះក្នុងពេលបំបៅកូន

  • ការប្រុងប្រយ័ត្នជាពិសេស

    ឱសថនេះមាន Tartrazine ដែលអាចបណ្តាលឱ្យមានប្រតិកម្មអាលែកហ្សិកជាពិសេសចំពោះអ្នកជំងឺហឺតដែលប្រតិកម្មជាមួយ Analgesiques ។

    - ចំពោះស្រ្តីមានផ្ទៃពោះអាចប្រើតែក្នុងករណីចាំបាច់ និងរយៈពេលខ្លីតែប៉ុណ្ណោះ។

    - គួរចៀសវាងប្រើឱសថនេះក្នុងពេលបំបៅកូន

    - ក្នុងការព្យាបាលដំបូងដោយការបញ្ចេញទឹកមូត្រច្រើនឱសថនោះអាចបណ្តាលឱ្យមានវិបត្តិខ្លះៗដូចជា៖ តឹងក្នុងក្បាល វិលមុខ ស្ងួតមាត់ ស្រវាំងភ្នែក និងខ្វះជាតិទឹក។

  • សកម្មភាពឱសថ

    Glimepiride:

    Glimepiride is a third-generation sulphonylurea. The primary mechanism of action of Glimepiride appears to be dependent on stimulating the release of Insulin from functioning pancreatic beta cells.

    In addition, extra-pancreatic effects (e.g. reduction of basal hepatic glucose production and increased peripheral tissue sensitivity to insulin and glucose uptake) may also play role in the activity of Glimepiride.

    Metformin HCI:

    Metformin hydrochloride is a biguanide anti-diabetic, which improves glucose tolerance in patients with type 2 diabetes, lowering both basal and postprandial plasma glucose. Its mode of action is thought to be multifactorial and includes delayed uptake of glucose from the intestinal tract, increased peripheral glucose utilization mediated by increased insulin sensitivity and inhibition of increased hepatic and renal gluconeogenesis. Sulfonylureas and biguanides act complementary to each other. Both compounds have an additive anti-hyperglycemic effect without increasing the adverse effects of either pharmacological class.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp