FLIXONASE Nasal spray

ក្រុមហ៊ុនផលិតឱសថ:

 

Glaxo Wellcome, S.A. Spain

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ឱសថបាញ់ច្រមុះ FLIXONASE ប្រើសម្រាប់បង្កា និងព្យាបាលជំងឺអាលែហ្ស៊ីច្រមុះតាមរដូវកាល រួមទាំង hay fever និងជំងឺអាលែហ្ស៊ីច្រមុះអចិន្រ្តៃយ៍។ ចំពោះអ្នកជំងឺរលាកច្រមុះដោយសារអាលែហ្ស៊ី ឱសថបាញ់ច្រមុះ FLIXONASE ត្រូវបានប្រើដើម្បីព្យាបាលការឈឺចាប់ និងបន្ថយសម្ពាធទាក់ទងនឹងឆ្អឹងប្រហោងមុខ (Sinus)។

    កម្រិត និងរបៀបប្រើ៖

    - ដើម្បីទទួលបានប្រសិទ្ធភាពនៃការព្យាបាលពេញលេញជាការចាំបាច់គឺត្រូវប្រើថ្នាំឱ្យទៀងទាត់។ គួរពន្យល់អ្នកជំងឺការមិនទទួលបានប្រសិទ្ធភាពភ្លាមៗដោយសារការធូរស្បើយជាអតិបរមាអាចនឹងទទួលបានក្រោយពីការព្យាបាល ៣ ទៅ ៤ថ្ងៃ។

    - FLIXONASE សម្រាប់ប្រើបាញ់តាមច្រមុះតែប៉ុណ្ណោះ។

    - បង្ការ និងព្យាបាលជំងឺអាលែហ្ស៊ីច្រមុះតាមរដូវកាល និងជំងឺអាលែហ្ស៊ីច្រមុះជាអចិន្ត្រៃយ៍៖

    * មនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ឆ្នាំ៖

    + បាញ់ ២ ឈីតទៅក្នុងច្រមុះម្ខាងៗ ប្រើតែម្តងគត់ក្នុងមួយថ្ងៃ ជាការប្រសើរគួរប្រើនៅពេលព្រឹក។ ក្នុងករណីចាំបាច់បាញ់ ២ ឈីតក្នុងច្រមុះម្ខាងៗអាចប្រើ ២ដងក្នុងមួយថ្ងៃ។ កម្រិតប្រើអតិបរមាប្រចាំថ្ងៃគឺមិនឱ្យលើសពី ៤ឈីតក្នុងច្រមុះម្ខាងៗ។

    * កុមារអាយុចាប់ពី ៤ ឆ្នាំ ដល់ ១១ ឆ្នាំ៖

    + បាញ់ ១ឈីតទៅក្នុងច្រមុះម្ខាងៗ ប្រើតែម្តងគត់ក្នុងមួយថ្ងៃ ជាការប្រសើរគួរប្រើនៅពេលព្រឹក។ ក្នុងករណីខ្លះបាញ់ ១ឈីតក្នុងច្រមុះម្ខាងៗ ហើយអាចប្រើ ២ដងក្នុងមួយថ្ងៃ។ កម្រិតប្រើអតិបរមាប្រចាំថ្ងៃគឺមិនឱ្យបាញ់លើសពី ២ឈីត ក្នុងច្រមុះម្ខាងៗ។

    * មនុស្សចាស់

    + កម្រិតប្រើដូចមនុស្សពេញវ័យ។

    - សភាព និងចំណុះ

    * ឱសថបាញ់ច្រមុះ FLIXONASE មាន ២ទម្រង់ក្នុងមួយប្រអប់៖

    + ជាអំពូលដបកែវពណ៌ស្រអាប់ មានឧបករណ៍ក្រិត ស្នប់បាញ់ចំហាយថ្នាំ (atomizing pump) ឧបករណ៍សម្រួលការហឺតតាមច្រមុះ និងគម្របការពារធូលីដី។

    - ការណែនាំពីរបៀបប្រើ៖

    * ឱសថបាញ់ច្រមុះនេះមានគម្របការពារធូលីដីដែលការពារ និងរក្សាភាពស្អាតនៃក្បាលទុយោ។ សូមកុំភ្លេចដកគម្របចេញមុនពេលប្រើ។ ឱសថបាញ់ច្រមុះថ្មី (ឬមិនបានប្រើប៉ុន្មានថ្ងៃ) អាចបាញ់ច្រមុះតាមការណែនាំដូចខាងក្រោម ការត្រៀមរៀបចំឱសថបាញ់ច្រមុះ។

    - ការត្រៀមរៀបចំឱសថបាញ់ច្រមុះ

    * អ្នកត្រូវត្រៀមរៀបចំឱសថបាញ់ច្រមុះនៅពេល៖

    + មុនពេលចាប់ផ្តើមប្រើជាលើកដំបូង

    + ប្រសិនអ្នកមិនបានប្រើថ្នាំនេះអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយ

    + ប្រសិនបើអ្នកទើបតែបានលាងសម្អាតវាតាមការណែនាំនៅផ្នែក ការសម្អាតឱសថបាញ់ច្រមុះ។

    * ការត្រៀមរៀបចំឱសថបាញ់ច្រមុះជួយធ្វើឱប្រាកដថាអ្នកនឹងទទួលបានកម្រិតថ្នាំពេញលេញ។ សូមធ្វើតាមដំណាក់កាលទាំងនេះ

    + ក្រឡុងឱសថបាញ់ច្រមុះ រួចបើកគម្របការពារធូលីដី។

    + កាន់ឱសថបាញ់ច្រមុះឱ្យត្រង់ ហើយតម្រង់ក្បាលទុយោចេញឆ្ងាញពីអ្នក។

    + ដាក់ចង្អុលដៃ និងម្រាមកណ្តាលនៅសងខាងនៃ ក ក្បាលទុយោ ហើយដាក់មេដៃនៅបាតដប។

    + រក្សាមេដៃឱ្យនៅស្ងៀម ហើយសង្កត់ ក ដបឱ្យខ្លាំងដោយប្រើម្រាមដៃអ្នក ដើម្បីបញ្ចេញចំហាយតូចៗទៅក្នុងខ្យល់។

    + ឥឡូវនេះអ្នកអាចប្រើថ្នាំបាញ់តាមច្រមុះនេះបាន។

    + ប្រសិនបំពង់ទុយោថ្នាំហាក់ដូចជាមិនដំណាក់ការ។ កុំប្រើម្ជុល ឬរបស់មុតស្រួចឆ្កឹះបំពង់ទុយោថ្នាំឱ្យសោះ។

    + សូមព្យាបាលសម្អាតវាដោយធ្វើតាមការណែនាំនៅផ្នែក ការសម្អាតឱសថបាញ់ច្រមុះ (ខាងក្រោម)

    - ការប្រើឱសថបាញ់ច្រមុះ

    ១. ក្រឡុកឱសថបាញ់ច្រមុះ រួចបើកគម្របការពារធូលីដី។

    ២. ដកដង្ហើមចេញតាមច្រមុះដើម្បីឱ្យធូរច្រមុះ។

    ៣. ខ្ទប់រន្ធច្រមុះម្ខាងដោយប្រើម្រាមដៃអ្នក ហើយដាក់ក្បាលទុយោចូលទៅក្នុងរន្ធច្រមុះម្ខាងទៀតដោយប្រុងប្រយ័ត្ន។ ងើយក្បាលឡើងបន្តិច ហើយកាន់ឱសថបាញ់ច្រមុះឱ្យត្រង់។

    ៤. នៅពេលអ្នកដកដង្ហើមចូលតាមច្រមុះ សង្កត់ ក ដបឱ្យខ្លាំងដោយប្រើម្រាមដៃអ្នក។

    ៥. ដកដង្ហើមចេញតាមមាត់។

    ៦. អនុវត្តន៍ដំណាក់កាលទី ៣ ដល់ទី ៤ ចំពោះរន្ធច្រមុះម្ខាងទៀត។

  • ហាមប្រើ

    - ហាមប្រើឱសថបាញ់ច្រមុះ Flixonase ចំពោះអ្នកជំងឺមានប្រតិកម្មជាមួយនឹងសមាសធាតុផ្សំណាមួយនៃឱសថ។

  • ផលរំខាន

    ភាពញឹកញាប់ត្រូវបានបង្ហាញជា៖

    - វិបត្តិប្រព័ន្ធភាពស៊ាំ

    * ករណីកម្រខ្លាំង៖ ប្រតិកម្មអាលែហ្ស៊ី (Hypersensitivity reaction) មានប្រតិកម្មជាមួយថ្នាំ (Anaphylaxis/anaphylactic reaction) រួមត្បៀតទងសួត កន្ទួលស្បែក ហើមមុខ ឬអណ្តាត។

    - វិបត្តិប្រព័ន្ធប្រសាទ

    * ករណីញឹកញាប់៖ ឈឺក្បាល មិនចូលចិត្តរសជាតិ មិនចូលចិត្តក្លិន។ ដូចទៅនឹងថ្នាំបាញ់ច្រមុះដទៃទៀតដែរ ការមិនចូលចិត្តក្លិន និងរសជាតិរបស់វា រួមទាំងអាការឈឺក្បាលត្រូវបានគេរាយការណ៍។

    - វិបត្តិភ្នែក

    * ករណីកម្រ៖ ជំងឺទឹកដក់ក្នុងភ្នែក ការកើនឡើងសម្ពាធក្នុងគ្រាប់ភ្នែក និងជំងឺភ្នែកឡើងបាយ (Cataract)។

    - វិបត្តិផ្លូវដង្ហើម ទ្រូង និងសន្ទះទ្រូង

    * ករណីញឹកញាប់ខ្លាំង៖ ឈាមច្រមុះ

    * ករណីញឹកញាប់៖ ស្ងួតច្រមុះ ក្រហាយច្រមុះ ស្ងួតបំពង់ក ក្រហាយបំពង់ក

    * ដូចទៅនឹងថ្នាំបាញ់តាមច្រមុះដទៃទៀតដែរ ភាពក្រហាយ និងភាពស្ងួត នៃច្រមុះ និងបំពង់ក រួមទាំងឈាមច្រមុះត្រូវបានគេរាយការណ៍

    * ករណីកម្រខ្លាំង៖ ធ្លាយសន្ទះច្រមុះ

    ការធ្លាយសន្ទះច្រមុះត្រូវបានគេរាយការណ៍ដោយការប្រើថ្នាំបាញ់តាមច្រមុះ Corticosteroid ។

  • អន្តរប្រតិកម្ម

    - ការសិក្សាគ្លីនិកនៃអន្តរកម្មឱសថជាក់លាក់ដែលត្រូវបានជម្រុញដោយ Fluticasone propionate ហាក់មិនសូវកើតមានឡើយ។

    - អំឡុងពេលការប្រើថ្នាំក្រោយដាក់លក់លើទីផ្សារ តាមរបាយការណ៍បញ្ជាក់ថាមានអន្តរកម្មឱសថរវាង Fluticasone propionate និង Ritonavir ក្នុងពេលតែមួយលើកលែងតែ គុណប្រយោជន៍ដែលអ្នកជំងឺទទួលបានមានច្រើនជាងហានិភ័យនៃផលប៉ះពាល់ពីការប្រើ Corticosteroid។

    - គួរពិចារណាឱ្យបានហ្មត់ចត់នៅពេលប្រើរួមជាមួយក្រុមថ្នាំដែលទប់ស្កាត់ Cytochrome P450 3A4 (ឧ. Ketoconazole) ព្រោះវាអាចមានសក្តានុពលក្នុងការបង្កើនផលប៉ះពាល់ជាប្រព័ន្ធរបស់ Fluticasone propionate។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    - ដូចទៅនឹងឱសថដទៃទៀតដែរ ការប្រើ Fluticasone propionate ដោយបាញ់តាមច្រមុះអំឡុងពេលមានផ្ទៃពោះ និងកំពុងបំបៅដោះកូន អាចធ្វើទៅបានលុះត្រាតែអ្នកជំងឺនឹងទទួលបានផលប្រយោជន៍ច្រើនជាងផលប៉ះពាល់ដែលអាចកើតឡើងពីការប្រើឱសថ ឬជម្រើសនៃការព្យាបាលដទៃទៀត។

    - មិនមានភស្តុតាងគ្រប់គ្រាន់ពីការសិក្សាគ្លីនិកដែលបញ្ជាក់ពីសុវត្ថិភាពនៃ Fluticasone propionate ចំពោះអ្នកមានផ្ទៃពោះ និងកំពុងបំបៅដោះកូនឡើយ។

    - ការបញ្ចេញ Fluticasone propionate តាមទឹកដោះមនុស្សមិនទាន់មានការតាមដាននៅឡើយទេ។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ការក្រើនរំឭកពិសេស និងការប្រើប្រាស់ដោយប្រុងប្រយ័ត្ន៖

    * ការបង្ករោគនៅកន្លែង៖ ការបង្ករោគនៅផ្លូវដង្ហើមគួរធ្វើការព្យាបាលឱ្យបានត្រឹមត្រូវប៉ុន្តែមិនបានការហាមប្រើជាក់លាក់ចំពោះការព្យាបាលដោយ Fluticasone Propionate ឡើយ។

    * គួរមានការយកចិត្តទុកកដាក់ចំពោះអ្នកជំងឺដែលបញ្ឈប់ពីការប្រើ Steroid ទម្រង់លេប ប្តូរមកព្យាបាលដោយបាញ់ Fluticasone Propionate តាមច្រមុះវិញ ជាពិសេសនៅពេលសង្ស័យថា អ្នកជំងឺមានបញ្ហាចុះខ្សោយនៃមុខងារក្រពេញ adrenal ។

    * គេសង្កេតឃើញថាអាចមានផលប៉ះពាល់ជាប្រព័ន្ធផងដែរនៅពេលប្រើ Corticosteroid បាញ់តាមច្រមុះ ជាពិសេសករណីដែលប្រើក្នុងកម្រិតខ្ពស់ និងមានរយៈពេលយូរ។ ផលប៉ះពាល់នេះហាក់មិនសូវកើតមានដូច Corticosteroid ប្រភេទលេបទេ។ ហើយអាចមានភាពខុសគ្នាពីបុគ្គលម្នាក់ៗ និងរវាងថ្នាំ Corticosteroid ផ្សេងៗគ្នា។

    * កុមារអាចមានការរីកលូតលាស់យឺតនៅពេលព្យាបាលដោយថ្នាំបាញ់ច្រមុះប្រភេទ Corticosteroid នេះ។ ដូច្នេះចំពោះកុមារគួរតែរក្សានូវកម្រិតប្រើទាបបំផុតដែលមានប្រសិទ្ធភាពអាចគ្រប់គ្រងរោគសញ្ញាបាន។

    * អំឡុងពេលការប្រើថ្នាំក្រោយដាក់លក់លើទីផ្សារ តាមរបាយការណ៍បញ្ជាក់ថាមានអន្តរកម្មឱសថរវាង Fluticasone propionate និង Ritonavir ដែលបង្កដោយ Corticosteroid នាំឱ្យមានផលប៉ះពាល់ជាប្រព័ន្ធដូចជា Cushing’s syndrome និងមានការបង្អាក់ដំណើរការរបស់ក្រពេញលើតម្រងនោម (Adrenal suppression)។ ដូច្នេះសូមចៀសវាងការប្រើ Fluticasone propionate និង Ritonavir ក្នុងពេលតែមួយ លើកលែងតែ គុណប្រយោជន៍ដែលអ្នកជំងឺទទួលបានមានច្រើនជាងហានិភ័យនៃផលប៉ះពាល់ពីការប្រើ Corticosteroid ។

    * ប្រសិទ្ធភាពនៃឱសថបាញ់ច្រមុះ FLIXONASE នឹងមានពេញលេញ បន្ទាប់ពីប្រើវាបានច្រើនថ្ងៃ។

    * បើទោះបីជាឱសថបាញ់ច្រមុះ FLIXONASE គ្រប់គ្រងជំងឺអាលែហ្ស៊ីច្រមុះតាមរដូវកាលក្នុងករណីភាគច្រើនក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមមុខធ្ងន់ធ្ងរខុសពីធម្មតាដោយសារប្រភពបង្កអាលែហ្ស៊ី (allergen) ក្នុងរដូវក្តៅដែលអាចទាមទារឱ្យមានភាពចាំបាច់ក្នុងការព្យាបាលសមស្របបន្ថែមទៀត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp