Fluticasone propionate
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំបាញ់ក្នុងច្រមុះ:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម(Allergic rhinitis) និង ជំងឺរលាកច្រមុះទាក់ទងនឹងសរសៃប្រសាទអូតូណូមិច(Vasomotor rhinitis)។
ករណីថ្នាំស្រូបតាមមាត់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបាញ់ក្នុងច្រមុះ:
- មនុស្សពេញវ័យ:ប្រើ1ដង50μg 1ថ្ងៃ2ដង បាញ់ក្នុងរន្ធច្រមុះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ400μg។
- កុមារ:ប្រើ1ដង25μg 1ថ្ងៃ2ដង បាញ់ក្នុងរន្ធច្រមុះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ200μg។
ករណីថ្នាំស្រូបតាមមាត់:
- មនុស្សពេញវ័យ:ប្រើ1ដង 100μg, 1ថ្ងៃ2ដង ស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 800μg។
- កុមារ:1ដង 50μg, 1ថ្ងៃ2ដង ស្រូបតាមមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 200μg។
-
ហាមប្រើ
ករណីថ្នាំបាញ់ក្នុងច្រមុះ:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតពេញរាងកាយ។
ករណីថ្នាំស្រូបតាមមាត់:
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺឆ្លងមេរោគដែលគ្មានឱសថព្យាបាលដែលមានប្រសិទ្ធិភាព ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅស្រទាប់ជ្រៅ។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលមានជំងឺបង្កដោយមេរោគរបេង។
-
ផលរំខាន
ករណីថ្នាំបាញ់ក្នុងច្រមុះ:
ផលរំខានរួមមាន ឈាមច្រមុះ អាការៈច្រមុះ(ក្រហាយ ឈឺ ស្ងួត) ធុំក្លិនមិនល្អ ឡើងកន្ទួលក្រហម ហើម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម អារម្មណ៍ក្ដៅពេញខ្លួន ឡើងកន្ទួលក្រហម ហើមត្របកភ្នែក បបូរមាត់និងអណ្ដាត (រោគប្រតិកម្មធ្ងន់ធ្ងរ)។
ករណីថ្នាំស្រូបតាមមាត់:
ផលរំខានរួមមាន រោគសញ្ញានៅក្នុងមាត់និងបំពង់ក (ឈ្លក់ ឈឺ ផ្សា មិនស្រួលក្នុងមាត់ឬបំពង់ក) សម្លេងស្អក ឆ្លងមេរោគផ្សិតនៅក្នុងមាត់(Candidiasis) ស្ងួតក្នុងមាត់ ចង់ក្អួត ឈឺទ្រូង រលាកច្រមុះ ឡើងកន្ទួលក្រហម កន្ទាលត្រអាក ហើមមុខ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម អារម្មណ៍ក្ដៅពេញខ្លួន ឡើងកន្ទួលក្រហម (រោគប្រតិកម្មធ្ងន់ធ្ងរ)។
-
អន្តរប្រតិកម្ម
ករណីថ្នាំបាញ់ក្នុងច្រមុះ និង ថ្នាំស្រូបតាមមាត់:
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (Ritonavir ជាដើម) - អាចធ្វើអោយកើតមានផលរំខានដូចក្នុងករណីប្រើប្រាស់ឱសថស្តេរ៉ូអ៊ីតពេញក្នុងខ្លួនផងដែរ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំបាញ់ក្នុងច្រមុះ:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
ករណីថ្នាំស្រូបតាមមាត់:
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំស្រូបតាមមាត់:
・ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺតបន្តិចម្ដងៗក្នុងរយៈពេលវែង ដោយវានឹងបំបាត់អាការៈរលាកនៅផ្លូវដង្ហើម ប៉ុន្តែ វានឹងមិនបំបាត់អាការៈហឺតដែលកើតឡើងភ្លាមៗនោះទេ ដូច្នេះ ការប្រើឱសថនេះនៅពេលរោគសញ្ញាហឺតរើឡើងនឹងមិនបង្ហាញប្រសិទ្ធិភាពកាត់បន្ថយអាការៈទាំងនោះទេ។
-
សកម្មភាពឱសថ
ឱសថនេះជាប្រភេទស្តេរ៉ូអ៊ីត(Glucocorticosteroid) ដោយវានឹងទៅភ្ជាប់ជាមួយនឹងគ្រឿងទទួលគ្លុយកូកូទីកូអ៊ីត(Glucocorticoid receptor)នៅតាមទងសួតនិងសួត។ ជាលទ្ធផល វាមានប្រសិទ្ធិភាពបំបាត់អាការៈរលាករ៉ាំរ៉ៃនៃផ្លូវដង្ហើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp