DIAZEPAM Tablet

ក្រុមហ៊ុនផលិតឱសថ:

 

P.P.M Laboratories, Cambodia

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

P.P.M, cambodia

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    1. DIAZEPAM tablet of 5mg:

    Diazepam 5mg

    2. DIAZEPAM tablet of 10mg:

    Diazepam 10mg

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល: 
    - ជួយអោយអារម្មណ៍ស្ងប់ ពេលមានបញ្ហាតប់ប្រមល់
    - មានបញ្ហាកន្ត្រាក់សាច់ដុំ
    - វិបត្តិដំណេក (ដេកមិនលក់)
    - ការពារ និងព្យាបាលជំងឺរវើរវាយ និងអ្នកញ័រដៃជើង ចំពោះអ្នកញៀនសុរា។
    <strong>កំរិតនិងរបៀបប្រើ: </strong>
    - កម្រិតប្រើចំពោះអ្នកជំងឺម្នាក់ៗ អាស្រ័យទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ
    - គ្រប់ករណី កម្រិតប្រើដំបូង ត្រូវមានកម្រិតទាប តែមានប្រសិទ្ធិភាព
    - រយៈពេលព្យាបាល ត្រូវគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

    Indication:

    Anxiety disorders, insomnia, skeletal muscle spasm, prevention and treatment of delirium tremens, alcoholic withdrawal.

    Dosage and mode of administration:

    The dosage need to be individualized and as directed by your doctor’s prescription.

    In all case, the dosage should be the lowest for the beneficial effect.

    Oral route.

    Duration of treatment: As directed by your doctor’s prescription.

  • ហាមប្រើ

    ហាមប្រើ: 
    - ចំពោះអ្នកងាយមានប្រតិកម្មជាមួយ Diazepam
    - សាច់ដុំចុះខ្សោយ
    - ចំពោះអ្នកមានជំងឺខ្សោយប្រព័ន្ធដកដង្ហើមធ្ងន់ធ្ងរ
    - ចំពោះអ្នកជំងឺខ្សោយថ្លើមធ្ងន់ធ្ងរ (ស្រួចស្រាវ ឬរ៉ាំរ៉ៃ)
    - មានជំងឺកើតឡើង ក្រោយពេលផ្ដាច់សុរា។

    Hypersensitivity to diazepam, myasthenia, severe respiratory insufficiency, severe hepatic insufficiency, acute or chronic.

  • ផលរំខាន

    ផលរំខានខ្លះៗ: 
    - ក្នុងពេលប្រើឱសថនេះ អាចបណ្ដាលអោយឈឺក្បាល ល្ហិតល្ហៃ អារម្មណ៍វិលវល់ ភ័ន្តភាំងស្មារតី ស្បែកឡើងកន្ទួលក្រហម ស្មារតីចុះខ្សោយ។ ប្រសិនបើមានកើតឡើងនូវផលរំខានណាមួយក្រៅពីការរៀបរាប់ខាងលើ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការីជាបន្ទាន់។

    Headache, asthenia, confusion, skin rash, decreased vigilance…

  • អន្តរប្រតិកម្ម

    អន្តរកម្មឱសថ: 
    - ជៀសវាងប្រើឱសថនេះ ជាមួយនឹងសុរា ឬឱសថមានជាតិអាល់កុល ឱសថមានសកម្មភាពសេដាទីហ្វដទៃទៀត។ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដែលបង្កឡើងដោយអន្តរកម្មឱសថរវាងឱសថនេះ ជាមួយឱសថដទៃទៀត ត្រូវពិគ្រោះជាមួយគ្រូពេទ្យឬឱសថការី មុនពេលប្រើរួមគ្នា។

     

    - It is not recommended to drink alcoholic beverages during the treatment.

    - The use of this drug will other sedative drugs is not recommended.

    To avoid possible interactions with other drugs, you should inform your doctor or pharmacist about any other current treatment.

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    ស្ត្រីមានផ្ទៃពោះនិងស្ត្រីបំបៅកូន: 
    - ស្ត្រីមានផ្ទៃពោះ ក្នុងអំឡុងពេលត្រីមាសទី1នៃការមានផ្ទៃពោះ អាចប្រើឱសថនេះបានតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។ ក្នុងកំឡុងពេលត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ ត្រូវជៀសវាងប្រើកម្រិតខ្ពស់។
    - ស្ត្រីបំបៅកូន ត្រូវជៀសវាងប្រើ។
     

    Pregnancy

    It is preferable to avoid the administration of this drug the first trimester of pregnancy except if absolutely necessary. During the last trimester of pregnancy, avoid the administration of high dose.

    Breast-feeding

    In case of breast-feeding, the use of this drug is not recommended.

  • ការប្រុងប្រយ័ត្នជាពិសេស

    ការប្រុងប្រយ័ត្ន: 
    - ត្រូវបន្ថយកម្រិតប្រើ ចំពោះអ្នកជំងឺមានវ័យចំណាស់ អ្នកមានជំងឺខ្សោយតម្រងនោម ឬខ្សោយថ្លើម
    - ត្រូវប្រើដោយប្រុងប្រយ័ត្ន ករណីអ្នកធ្លាប់ញៀនសុរា អ្នកញៀនឱសថ ឬញៀនសារធាតុផ្សេងទៀត
    - ការប្រើឱសថនេះ រយៈពេលយូរ ឬប្រើក្នុងកម្រិតខ្ពស់ ឬប្រើរយៈពេលយូររួមជាមួយប្រើកម្រិតខ្ពស់ វាអាចធ្វើអោយអ្នកជំងឺមានភាពស៊ាំនឹងឱសថនេះ និងអាចអោយញៀន ចង់ប្រើជាប្រចាំ។ ក្នុងករណីនេះមិនត្រូវបញ្ឈប់ការប្រើឱសថនេះភ្លាមៗទេ ត្រូវបន្ថយកម្រិតប្រើបន្តិចម្ដងៗជាច្រើនសប្ដាហ៍។
    - ចំពោះអ្នកបើកបរ ឬបញ្ជាយានយន្ត ត្រូវប្រើឱសថនេះដោយប្រុងប្រយ័ត្ន ពីព្រោះវាបណ្ដាលអោយងងុយដេក។
     

    - Reduce the dosage in elderly patients or in patients with renal or hepatic insufficiency.

    - Administration with prudence in case of previous history of alcoholism or other dependent agents (associated with drugs or not).

    - Prolonged use and/or on high dose of this drug may produce the development of tolerance and risk of physical and psychic dependence. In this case, avoid the abrupt discontinuation and the dosage should be decreased gradually for several weeks.

    - The risk of drowsiness caused by the use of this drug need to be aware by the patients especially when driving or operating machinery.

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp