COTUX Tablet
ក្រុមហ៊ុនផលិតឱសថ:
Medical Supply Pharmaceutical Enterprise, Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Codeine 20mg, Phenyltoloxamine 10mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
សម្រាប់ព្យាបាលរោគសញ្ញាជំងឺក្អកស្ងួតនាំឱ្យរំខានញឹកញយ ជាពិសេសនៅពេលយប់។
កម្រិត និងរបៀបប្រើ៖
សម្រាប់មនុស្សពេញវ័យ
លេបម្តង1គ្រាប់ក្នុងករណីចាំបាច់លេបសារជាថ្មីរយៈពេល 6ម៉ោងយ៉ាងតិច មិនត្រូវប្រើឱ្យលើស 3គ្រាប់ក្នុង1ថ្ងៃទេ។
ការព្យាបាលតាមលក្ខណៈអាការៈរោគគឺត្រូវប្រើរយៈពេលខ្លី (ពីរ-បីថ្ងៃ) និងកំណត់ពេលម៉ោងក្អក។ ចន្លោះពេលប្រើគឺ 6ម៉ោងយ៉ាងតិច។
-
ហាមប្រើ
ហាមប្រើ៖
ដាច់ខាតចំពោះអ្នកដែលធ្លាប់មានប្រតិកម្មជាមួយវត្ថុធាតុផ្សំណាមួយ
* ទាក់ទងទៅនឹងវត្តមានសារជាតិកូដេអ៊ីន៖
- ហាមប្រើចំពោះអ្នកដែលមានប្រព័ន្ធដកដង្ហើមខ្សោយ
- ក្អកបណ្តាលមកពីជំងឺហឺត
- លាយជាមួយ Buprenorphine, nalbuphine, pentazocine
- ស្រ្តីមានផ្ទៃពោះ និងកំពុងបំបៅកូន
* ទាក់ទងនឹងវត្តមានសារជាតិ Phenyltoloxamine៖
- អាចបណ្តាលឱ្យមានជំងឺទឹកដក់ក្នុងភ្នែក
- អាចបណ្តាលឱ្យទល់នោមទាក់ទងទៅនឹងវិបត្តិបង្ហូរនោម និងក្រពេញប្រូស្តាត។
-
ផលរំខាន
ទាក់ទងនឹងវត្តមានសារជាតិកូដេអ៊ីន៖
- ប្រើក្នុងកម្រិតព្យាបាលឥទ្ធិពលបន្ទាប់បន្សំរបស់កូដេអ៊ីនគឺដូចគ្នានឹងពពួកសារជាតិញៀនដទៃទៀតដែរ ប៉ុន្តែគ្រាន់តែមានដោយកម្រ និងខ្សោយជាងប៉ុណ្ណោះ។
អាចបណ្តាលឱ្យ៖ ទល់លាមក ងងុយដេក វិលមុខ ចង្អោរ និងក្អួត។
ដោយកម្រ៖ ទងសួតកន្ត្រាក់ ប្រតិកម្មអាល្លែកហ្ស៊ីកស្បែក វិសម្ពាធនៃប្រព័ន្ធដកដង្ហើម។
- ប្រើក្នុងកម្រិតព្យាបាលខ្ពស់ និងបញ្ឈប់ការប្រើប្រាស់ភ្លាមៗ អាចបណ្តាលឱ្យញៀន និងមានអាការៈដូចក្មេងផ្តាច់ដោះ គឺច្រើនសង្កេតឃើញចំពោះអ្នកប្រើប្រាស់នូវឱសថនេះ និងចំពោះទារកដែលម្តាយញៀននូវគ្រឿងស្រវឹង។
ទាក់ទងនឹងវត្តមានសារជាតិ Phenyltoloxamine:
- ឥទ្ធិពលទៅលើសរសៃប្រសាទ៖ នាំឱ្យងងុយដេក តាមការកត់សំគាល់នៅពេលចាប់ផ្តើមព្យាបាល ឥទ្ធពល Anticholinergique: ជាតិរំអិលឡើងស្ងួត ទល់លាមកវិបត្តិនៃការមើលរបស់ភ្នែក រីកកូនក្រមុំភ្នែក ញ័របេះដូង ទល់នោម សម្ពាធឈាមចុះពេលងើបឈរ៖ ធីងធោង វិលមុខ ភ្លេចភ្លាំង ឬការប្រមូលផ្តុំចិត្តថយចុះ (ជាពិសេសចំពោះមនុស្សចាស់) incoordination motrice ញ័រខ្លួន ភ័ន្តច្រឡំ រវើរវាយ រំជួលចិត្ត ឆាប់ខឹង ដេកពុំលក់ (ជាពិសេសចំពោះទារកទើបនឹកើត)។
- ប្រតិកម្មអាលែ្លកហ្ស៊ិក៖ ស្បែកឡើងក្រហម ត្រអក រមាស់ ស្បែកជាំខ្មៅ កន្រ្ទាលត្រអាក ជាយថាហេតុឡើងធំៗ ហើម មានដោយកម្រ oedeme de Quincke ប្រតិកម្មខ្លាំង។
- ឥទ្ធិពលលើឈាម៖ ខ្វះគ្រាប់ឈាមស Neutropenie កោសិការតូចថយចុះ (thrombocytopenie) ស្លេកស្លាំងដោយសារការបាត់បង់គ្រាប់ឈាមក្រហម។
-
អន្តរប្រតិកម្ម
ចៀសវាងប្រើលាយជាមួយថ្នាំដែលធ្វើឱ្យស្លេស្មរាវ និងថ្នាំកាត់ស្លេស្មដទៃទៀត។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅកូន
-
ការប្រុងប្រយ័ត្នជាពិសេស
- ចៀសវាងប្រើលាយជាមួយថ្នាំដែលធ្វើឱ្យស្លេស្មរាវ និងថ្នាំកាត់ស្លេស្មដទៃទៀត។
ទាក់ទងនឹងវត្តមានសារជាតិកូដេអ៊ីន៖
- ការព្យាបាលរយៈពេលយូរ ក្នុងកម្រិតខ្ពស់អាចបណ្តាលឱ្យញៀន
- ត្រូវប្រុងប្រយ័ត្នក្នុងករណីសម្ពាធឈាមក្នុងលលាដ៍ក្បាលឡើងព្រោះអាចកាត់តែបង្កើនឡើង។
ទាក់ទងទៅនឹងវត្តមានសារជាតិ Phenyltoloxamine:
* មនុស្សចាស់អាចបណ្តាលឱ្យ៖
- ភាគច្រើនគឺសម្ពាធឈាមចុះនៅពេលក្រោកឈរ វិលមុខ និងងងុយដេក (sedation)
- ទល់លាមករ៉ាំរ៉ៃ
- ជាយថាហេតុក្រពេញប្រូស្តាតរីកធំ
* អ្នកជំងឺខ្សោយថ្លើម និង/ឬតម្រងនោមធ្ងន់ធ្ងរ អាចមានគ្រោះថ្នាក់ដោយសារការប្រមូលផ្តុំនៃសារជាតិ Phenyltoloxamine។ ចៀសវាងផឹកភេសជ្ជៈមានជាតិអាល់កុល ឬប្រើថ្នាំដែលមានជាតិអាល់កុលក្នុងពេលកំពុងព្យាបាល
* ចៀសវាងប្រើចំពោះអ្នកបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីនព្រោះអាចបណ្តាលឱ្យងងុយដេកពិសេសនៅពេលចាប់ផ្តើមព្យាបាល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp