COTRIM Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Sulfamethoxazole 800mg/400mg/200mg, Trimethoprime 160mg/80mg/20mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
សម្រាប់ព្យាបាលជំងឺដែលបង្កឡើងដោយមេរោកបនឹងឱសថនេះ៖
- រលាកទងសួត និងសួតរ៉ាំរ៉ៃ រលាកបំពង់ក រលាករូងច្រមុះ រលាកត្រចៀក។
- តម្រងនោម និងផ្លូវទឹកមូត្រ រលាកក្រពេញប្រូស្តាត។ ផ្លូវបន្តពូជ៖ ប្រមេះ
- ផ្លូវរំលាយអាហារ៖ ជំងឺគ្រុនពោះវៀន រាគមួល អាសន្នរោគ
សម្រាប់ការពារជំងឺដែលមេរោគ Pneumocystis carinii ដែលកើតលើ៖
- អ្នកជំងឺផ្ទុកមេរោគ VIH (HIV)។ អ្នកជំងឺប្តូរខួរឆ្អឹង ឬប្តូរសារីរាង្គ។
កម្រិត និងរបៀបប្រើ៖
មនុស្សពេញវ័យ និងកុមារអាយុលើសពី ១២ឆ្នាំ៖
- លេប ១គ្រាប់កម្រិត ៩៦០ម.ក្រ ឬ២គ្រាប់ កម្រិត ៤៨០ម.ក្រ ១ថ្ងៃ ២ដង។
- ករណីធ្ងន់ធ្ងរអាចលេប ៣គ្រាប់កម្រិត ៩៦០ម.ក្រ ឬ ៦គ្រាប់កម្រិត ៤៨០ម.ក្រ ក្នុងមួយថ្ងៃ។
- ព្យាបាលជំងឺ Cystite ធ្ងន់ធ្ងរនៃស្ត្រីអាយុក្រោម ៦៥ឆ្នាំ៖ ៣គ្រាប់កម្រិត ៩៦០ម.ក្រ ឬ៦គ្រាប់កម្រិត ៤៨០ម.ក្រ លេបតែម្តងគត់។
- ជំងឺបណ្តាលពីមេរោគ Pneumocystis carinii: ៩៦-១២០ម.ក្រ ក្នុង ១គ.ក្រទំងន់ក្នុង ១ថ្ងៃ។
- ការពារ ជំងឺបណ្តាលពីមេរោគ Pneumocystis carinii:
* អ្នកផ្ទុកមេរោគ VIH (HIV): លេប ១គ្រាប់ កម្រិត ៩៦០ម.ក្រ ឬ ២គ្រាប់កម្រិត ៤៨០ម.ក្រពី ៣ដង ក្នុង១អាទិត្យ ទៅ ១ដង ក្នុង១ថ្ងៃ។
* អ្នកប្តូរខួរឆ្អឹងខ្នង៖ លេប ១គ្រាប់ កម្រិត ៩៦០ម.ក្រ ឬ ២គ្រាប់កម្រិត ៤៨០ម.ក្រ ២ដងក្នុង ១ថ្ងៃ ២ថ្ងៃបន្តបន្ទាប់ក្នុង ១អាទិត្យរយៈពេល ៦ខែ យ៉ាងតិចបន្ទាប់ពីការប្តូររួច។
* អ្នកទទួលការប្តូរសរីរាង្គ៖ លេប ១គ្រាប់កម្រិត ៩៦០ម.ក្រ ឬ២គ្រាប់ កម្រិត ៤៨០ម.ក្រពី ១ដង ក្នុង១ថ្ងៃ ទៅ៣ដង ក្នុង១អាទិត្យ។
កុមារ និងទារក៖
ពី ៦ខែ-៥ឆ្នាំ៖ លេបម្តង ១គ្រាប់កម្រិត ១២០ម.ក្រ ១ថ្ងៃ ២ដង។
ពី ៦ឆ្នាំ-១២ឆ្នាំ៖ លេបម្តង ២គ្រាប់កម្រិត ១២០ម.ក្រ ១ថ្ងៃ ២ដង។
គ្រាប់ថ្នាំត្រូវលេបក្នុងពេលបាយ។
-
ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មជាមួយឱសថនេះ។
- អ្នកមានជំងឺថ្លើម ឬតម្រងនោមខ្សោយធ្ងន់ធ្ងរ។
- ទារកកើតមិនគ្រប់ខែ ឬទើបនឹងកើតបាន ២ ទៅ ៣សប្តាហ៍។
-
ផលរំខាន
ក្អួត ចង្អោរ រលាកមាត់ រាក ឡើងផ្ទាំក្រហមលើស្បែក។
-
ការប្រុងប្រយ័ត្នជាពិសេស
- ឱសថនេះអាចប៉ះពាល់ដល់មុខងាររបស់ថ្លើម និងតម្រងនោម ពិសេសមនុស្សចាស់ ឬប្រើរយៈពេលយូរ និងកម្រិតខ្ពស់។
- ប្រតិកម្មធ្ងន់ធ្ងរអាចកើតមានដ៏កម្រដូចជាខូចរចនាសម្ព័ន្ធគ្រាប់ឈាម។
- ចំពោះអ្នកខ្សោយតម្រងនោម ត្រូវបន្ថយកម្រិតប្រើទៅតាមសភាពជំងឺ។
- គួរជៀសវាងប្រើចំពោះអ្នកធ្លាប់មានវិបត្តិឈាម ស្ត្រីមានផ្ទៃពោះ ឬបំបៅកូន។
- ប្រតិកម្មបន្ទាប់បន្សំ៖ ក្អួតចង្អោរ រលាកមាត់ រាក ឡើងផ្ទាំងក្រហមលើស្បែក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp