Sulfamethoxazole + Trimethoprim
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចខាងក្រោម៖
・ព្យាបាលជំងឺឆ្លងទូទៅ:ជំងឺរលាកសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោមស្មុគស្មាញ ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever។
・បង្ការនិងព្យាបាលជំងឺរលាកសួតប្រភេទPneumocystis (carinii) jirovecii pneumonia (PCP)។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកសួតប្រភេទPneumocystis (carinii) jirovecii pneumonia (PCP)។
គួរប្រើឱសថនេះនៅក្នុងករណីដែលឱសថផ្សេងទៀតមិនមានប្រសិទ្ធិភាពលើការព្យាបាលឬករណីដែលមិនអាចប្រើប្រាស់ឱសថផ្សេងទៀតដោយសារមូលហេតុណាមួយតែប៉ុណ្ណោះ ព្រោះឱសថនេះអាចផ្ដល់ផលរំខានដែលមានគ្រោះថ្នាក់។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
ក្នុងឱសថ1គ្រាប់រួមមាន Sulfamethoxazole 400mg និង Trimethoprim 80mg។
・ករណីព្យាបាលជំងឺឆ្លងទូទៅ:
មនុស្សពេញវ័យ:លេប1ថ្ងៃ4គ្រាប់ បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីបង្ការនិងព្យាបាលជំងឺរលាកសួតប្រភេទPneumocystis (carinii) jirovecii pneumonia (PCP):
- សម្រាប់ការព្យាបាល មនុស្សពេញវ័យ លេប1ថ្ងៃ9~12គ្រាប់ បែងចែកជា3~4ដងក្នុង1ថ្ងៃ។ ចំពោះកុមារ ប្រើ1ថ្ងៃ15~20mg/kg(កម្រិតនៃTrimethoprim) បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
- សម្រាប់ការបង្ការ មនុស្សពេញវ័យ លេប1ថ្ងៃ1ដង1~2គ្រាប់ រៀងរាល់ថ្ងៃឬ1សប្ដាហ៍3ថ្ងៃ។ ចំពោះកុមារ ប្រើ1ថ្ងៃ4~8mg/kg(កម្រិតនៃTrimethoprim) បែងចែកជា2ដងក្នុង1ថ្ងៃ ប្រើរៀងរាល់ថ្ងៃឬ1សប្ដាហ៍3ថ្ងៃ។
ករណីថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ15~20mg/kg(កម្រិតនៃTrimethoprim) បែងចែកជា3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល1~2ម៉ោង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬឱសថប្រឆាំងបាក់តេរីប្រភេទSulfonamideផ្សេងទៀត។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ
・ទារកកើតមិនគ្រប់ទម្ងន់ ទារកទើបកើត
・អ្នកដែលមានជំងឺកង្វះអង់ស៊ីមG-6-PD។ (ករណីថ្នាំលេបប៉ុណ្ណោះ)
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងធ្លាប់មានបញ្ហាទាក់ទងនឹងប្រព័ន្ធឈាមនៃរាងកាយ
・អ្នកដែលសាម៉ីខ្លួនឬសមាជិកគ្រួសារ(ឳពុកម្ដាយឬបងប្អូន)មានជំងឺហឺតឬងាយប្រតិកម្មទៅនឹងអាហារឬឱសថផ្សេងៗ។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហមលើស្បែ រមាស់ ស្នាមក្រហមលើស្បែក ពងទឹក ងាយប្រតិកម្មទៅនឹងពន្លឺព្រះអាទិត្យ ឈឺក្បាល វិលមុខ ស្ពឹក ញ័រ អស់កម្លាំង លាមកមានឈាម ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បេះដូងលោតញាប់ ដង្ហក់ វិលមុខ ក្ដៅខ្លួន ឈឺបំពង់ក ងាយហូរឈាម (ជំងឺខ្វះឈាមប្រភេទAplastic anemia ប្រភេទHemolytic anemia ជំងឺគ្រាប់ឈាមសថយចុះ ជំងឺប្លាកែតថយចុះ)
- អស់កម្លាំង ក្ដៅខ្លួន ស្នាមជាំស្វាយលើស្បែក (ជំងឺThrombotic thrombocytopenic purpura(TTP), ជំងឺHemolytic uremic syndrome(HUS))
- ចង់ក្អួត ភ្នែកនិងបបូរមាត់ហើម វិលមុខ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្តៅខ្លួន ពងទឹកលើស្បែក ដាច់រលាត់នៅភ្នែកនិងមាត់ ក្រហមពេញខ្លួន (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឡើងកន្ទួលក្រហម ក្ដៅខ្លួន ហើមកូនកណ្ដុរ (បណ្ដុំរោគសញ្ញាប្រតិកម្មបង្កដោយឱសថ)
- ឈឺពោះខ្លាំង ឈឺចង្កេះឬខ្នងខ្លាំង ក្ដៅខ្លួន ក្អួតចង្អោរ (រលាកលំពែងស្រួចស្រាវ)
- ក្អួតចង្អោរ ឈឺពោះ ក្ដៅខ្លួន រាករូស លាមកមានឈាម (រលាកពោះវៀនធំធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ស្មារតីដឹងខ្លួនធ្លាក់ចុះ ញ័រដៃ ភ្នែកនិងស្បែកឡើងពណ៌លឿង អស់កម្លាំង (មុខងារថ្លើមចុះខ្សោយ)
- ហើមភ្នែកនិងខ្លួន បរិមាណទឹកនោមថយចុះ ឈឺក្បាល អស់កម្លាំង ឈឺសន្លាក់ ក្ដៅខ្លួន ទឹកនោមមានឈាម (រលាកតម្រងនោមជាដើម)
- ក្ដៅខ្លួន ឈឺក្បាល ក្អួតចង្អោរ ស្ពឹកដៃជើង សាច់ដុំរួមតូចនិងដៃជើងអស់កម្លាំង (រលាកសរសៃវិញាណ ជាដើម)
- ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ដង្ហក់ (រលាកសួត បណ្ដុំរោគសញ្ញាPIE)
- វិលមុខ អារម្មណ៍ហេវ បែកញើសទាំងត្រជាក់ ញ័រដៃជើង (ជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង)
- ស្ពឹកដៃជើង គ្មានកម្លាំង មាត់ស្ពឹក សាច់ដុំចុះខ្សោយ ស្មារតីដឹងខ្លួនធ្លាក់ចុះ ឈឺក្បាល សាច់ដុំកន្ត្រាក់ (កម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង កម្រិតសូដ្យូមក្នុងឈាមថយចុះ)
- ស្ពឹកដៃជើង ឈឺសាច់ដុំ ទឹកនោមមានពណ៌ក្រហមត្នោត (ជំងឺរលាយសាច់ដុំ(Rhabdomyolysis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពនៃMethotrexateកើនឡើង
・ឱសថSulfadoxine-pyrimethamine - អាចបង្កអាការៈខ្វះឈាម
・ឱសថDiaminodiphenyl sulfone - អាចបង្កផលរំខានចំពោះប្រព័ន្ធឈាមក្នុងរាងកាយ
・ឱសថRepaglinide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃRepaglinideកើនឡើង
・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea(Gliclazide, Glibenclamideជាដើម) - កម្រិតជាតិស្ករក្នុងឈាមកាន់តែធ្លាក់ចុះ
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង
・ឱសថPhenytoin - អាចធ្វើអោយសកម្មភាពនៃPhenytoinកើនឡើង
・ឱសថCiclosporin, Tacrolimus - ផលរំខានលើតម្រងនោមកើនឡើង
・ឱសថZidovudine - ផលរំខាននៃZidovudineងាយកើតឡើង
・ឱសថGanciclovir, Valganciclovir hydrochloride - ផលរំខាននៃឱសថងាយកើតឡើង
・ឱសថដែលមានផ្ទុកសារធាតុLamivudine - ផលរំខាននៃឱសថងាយកើតឡើង
・ឱសថDigoxin - កំហាប់ក្នុងឈាមនៃDigoxinកើនឡើង
・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (Clomipramine hydrochloride, Imipramine hydrochloride, Amitriptyline hydrochlorideជាដើម) - ប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ
・ឱសថARB (Olmesartanជាដើម) ឱសថACE inhibitor(Enalaprilជាដើម) ឱសថបញ្ចុះទឹកនោមSpironolactone - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើង(Hyperkalemia)
・ឱសថបញ្ចុះទឹកនោមប្រភេទThiazides(Hydrochlorothiazideជាដើម) - អាចធ្វើអោយប្លាកែតក្នុងឈាមថយចុះ (ករណីថ្នាំចាក់:)
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
・Sulfamethoxazole:ជាឱសថប្រឆាំងមេរោគ មានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតFolic acidដែលចាំបាច់សម្រាប់ការរស់រានរបស់បាក់តេរី។
・Trimethoprim:ជាឱសថប្រឆាំងមេរោគ មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់Folic acid ធ្វើអោយប្រសិទ្ធិភាពប្រឆាំងបាក់តេរីកើនឡើង។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp