COLODIUM Capsule
ក្រុមហ៊ុនផលិតឱសថ:
HOVID Bhd, Malaysia
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MASTER PHARMA
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- ជាប្រភេទឱសថដែលមានប្រសិទ្ធភាពប្រឆាំងជំងឺរាក ដោយទប់ស្កាត់ចលនាកន្ត្រាក់របស់ពោះវៀន ឬសាច់ដុំរលោង
- ឱសថនេះប្រើសំរាប់កាត់បន្ថយជំងឺរាកធ្ងន់ធ្ងរដែលគ្មានប្រភពច្បាស់លាស់ ឬជំងឺរាករ៉ាំរ៉ៃរួមផ្សំ និងជំងឺរលាកពោះវៀន។ ជាការប្រសើរដូចគ្នាក្នុងការកាត់បន្ថយបរិមាណលាមកដោយចោះផ្នែកចុងពោះវៀនតូចដើម្បីបញ្ចេញលាមកមកក្រៅ។
កំរិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ៖ ប្រើពី 6 ទៅ 8 ម.ក្រ ក្នុង 1ថ្ងៃ ឬអាចបង្កើនកំរិតប្រើរហូតដល់ 16 ម.ក្រ ក្នុង 1ថ្ងៃ (ដោយចែកជា 2 ទៅ 3 ដង ក្នុង 1ថ្ងៃ)។
- កុមារអាយុពី 6 ទៅ 8 ឆ្នាំ៖ ប្រើ 4 ម.ក្រ ក្នុង 1ថ្ងៃ (ដោយចែកជា 2 ទៅ 3ដង ក្នុង 1ថ្ងៃ)
- កុមារអាយុពី 9 ទៅ 12 ឆ្នាំ៖ ប្រើ 6 ម.ក្រ ក្នុង 1ថ្ងៃ (ដោយចែកជា 2 ទៅ 3ដង ក្នុង 1ថ្ងៃ)។
-
ហាមប្រើ
- ចំពោះកុមារអាយុក្រោម 6 ឆ្នាំ និងអ្នកជំងឺរលាកពោះវៀនធំធ្ងន់ធ្ងរ
- អ្នកមានជំងឺរាករួមផ្សំនឹងជំងឺរលាកពោះវៀនដែលមានសារធាតុម្យ៉ាងពាសនៅលើភ្នាសពោះវៀន ដោយការប្រើពួកឱសថអង់ទីប៊ីយ៉ូទីក។
-
ផលរំខាន
- ឈឺពោះ និងវិបត្តិក្រពះ ពោះវៀន (ពោះវៀនធំមានទំហំធំជាងធម្មតា)
- ស្ងួតមាត់
- ធីងធោង អស់កម្លាំង ប្រព័ន្ធប្រសាទកណ្តាលថយចុះ
- ចង្អោរ ក្អួត មិនឃ្លានអាហារ
- ស្បែកឡើងក្រហម និងមានកន្ទួល
- ទល់លាមក
-
ការប្រុងប្រយ័ត្នជាពិសេស
- ឱសថនេះហាមប្រើចំពោះកុមារអាយុក្រោម 6 ឆ្នាំពីព្រោះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់
- នៅពេលប្រើឱសថនេះត្រូវប្រើពួកឱសថដែលមានសារធាតុអេឡិចត្រូលីត (សេរ៉ូម) ដើម្បីជំនួសជាតិទឹក និងសារធាតុទាំងនេះដែលបាត់បង់ដោយជំងឺរាក
- ឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើន ឬប្រើ SRO
- ការប្រើឱសថដែលទប់ស្កាត់ចលនាកន្រ្តាក់របស់ពោះវៀនអាចធ្វើឱ្យទប់ស្កាត់ជាតិទឹកនៅក្នុងពោះវៀនដែលអាចបណ្តាលឱ្យការបាត់បង់ជាតិទឹកកាន់តែធ្ងន់ធ្ងរ និងមានការថយចុះនូវពួកអេឡិចត្រូលីតច្រើនត្រូវបន្តប្រើ Loperamide រហូតកំរិតជាតិទឹក និងអេឡិចត្រូលីតកើនមកត្រឹមកំរិតធម្មតាវិញ
- ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ
- នៅពេលប្រើឱសថនេះត្រូវប្រុងប្រយ័ត្ន និងតាមដានចំពោះផលរំខានមួយចំនួនដូចតទៅ៖ ទល់លាមក បាត់បង់ជាតិទឹក រាកដោយសារពួកមេរោគ ខ្សោយមុខងារថ្លើម
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp