CELENTA 200 Capsule
ក្រុមហ៊ុនផលិតឱសថ:
Incepta Pharmaceuticals Ltd, Bangladesh
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Celecoxib 200mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
ឱសថនេះឋិតក្នុងក្រុម Non-steroidal anti-inflammatory ប្រើសម្រាប់ព្យាបាលជំងឺដូចខាងក្រោម៖
- ធ្វើឱ្យធូរស្រាលការឈឺចាប់
- ជំងឺរលាកសន្លាក់
- ជំងឺរលាកសន្លាក់ឆ្អឹង
- ឱសថនេះក៏អាចប្រើផងដែរសម្រាប់កាត់បន្ថយចំនួនកោសិការដែលអាចបណ្តាលឱ្យមានជំងឺមហារីកពោះវៀនចំពោះអ្នកជំងឺតំណពូជមហារីកពោះវៀន
កម្រិត និងរបៀបប្រើ៖
- សម្រាប់ព្យាបាលជំងឺរលាកសន្លាក់ និងរលាកសន្លាក់ឆ្នឹង៖ កម្រិតប្រើឱសថនេះត្រូវចាប់ផ្តើមប្រើពីកម្រិតទាបហើយអាចលេបពេលពោះទទេ ឬពេលញ៉ាំអាហារក៏បាន។
- សម្រាប់ធ្វើឱ្យធូរស្រាលរោគសញ្ញារលាកសន្លាក់ឆ្អឹង៖ កម្រិតណែនាំឱ្យប្រើគឺ លេបម្តង 200ម.ក្រ លេបតែ1ដងគត់ ក្នុង1ថ្ងៃ ឬលេប 100ម.ក្រ លេប2ដងក្នុង1ថ្ងៃ
- សម្រាប់ធ្វើឱ្យធូរស្រាលរោគសញ្ញារលាកសន្លាក់៖ កម្រិតណែនាំឱ្យប្រើគឺពី 100ម.ក្រ ទៅ 200ម.ក្រ លេប2ដងក្នុង1ថ្ងៃ។
- សម្រាប់ព្យាបាលកាត់បន្ថយចំនួនកោសិកាមហារីកពោះវៀនចំពោះអ្នកជំងឺតំណពូជមហារីកពោះវៀន៖ កម្រិតណែនាំឱ្យប្រើគឺ 400ម.ក្រ លេប 2ដងក្នុង1ថ្ងៃ លេបពេលញ៉ាំអាហារ។
- ចំពោះអ្នកជំងឺខ្សោយថ្លើមកម្រិតមធ្យម៖ កម្រិតណែនាំឱ្យប្រើគឺប្រើពាក់កណ្តាលនៃកម្រិតប្រើធម្មតា។
មុនប្រើឱសថនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។
-
ហាមប្រើ
- អ្នកងាយមានប្រតិកម្មជាមួយនឹង Celecoxib ឬ Sulfonamide
- អ្នកជំងឺធ្លាប់មានជំងឺហឺត កើតកន្ទាលត្រអាក ឬមានប្រតិកម្មអាល្លែកហ្ស៊ីក្រោយពេលប្រើឱសថ Aspirin ឬឱសថណាមួយក្នុងក្រុម NSAIDs
- កូនក្មេងអាយុក្រោម 18ឆ្នាំ
- ស្រ្តីមានផ្ទៃពោះ
- ស្ត្រីបំបៅដោះកូន
-
ផលរំខាន
ពេលប្រើឱសថនេះក្នុងរយៈពេលយូរអាចមានផលរំខានដូចខាងក្រោម៖
- វិបត្តិក្រពះពោះវៀន៖ ឈឺពោះ រាកហើមពោះ ចង្អោរ ពិបាករំលាយអាហារ
- វិបត្តិប្រព័ន្ធសរសៃប្រសាទកណ្តាល៖ ឈឺក្បាល វិលមុខ ដេកមិនលក់
- វិបត្តិផ្សេងទៀត៖ មានកើតជំងឺក្នុងផ្លូវដង្ហើមផ្នែកខាងលើ រមាស់ស្បែក ឈឺខ្នង និងហើមដៃជើង។
-
អន្តរប្រតិកម្ម
- ACE inhibitors
- Furosemide, Thiazides
- Aspirin
- Lithium
- Fluconazole
- Methothrexate
- Warfarin
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្រ្តីមានផ្ទៃពោះ និងបំបៅកូនហាមប្រើឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ឱសថនេះត្រូវមានការប្រុងប្រយ័ត្នចំពោះល័ក្ខខ័ណ្ឌដូចខាងក្រោម៖
- ចំពោះអ្នកជំងឺដែលកំពុងព្យាបាលដោយប្រើឱសថគ័រទីកូអ៊ីត
- ចំពោះអ្នកជំងឺដែលធ្លាប់មានប្រវត្តិដំបៅក្រពះពោះវៀន ឬហូរឈាមក្នុងក្រពះពោះវៀន
- ចំពោះអ្នកជំងឺខ្សោយមុខងារថ្លើម
- ចំពោះអ្នកជំងឺខ្សោយតម្រងនោម
- ចំពោះអ្នកជំងឺខ្សោយបេះដូង
- ចំពោះអ្នកជំងឺដែលកំពុងប្រើឱសថបញ្ចុះទឹកនោម និងឱសថបញ្ចុះសំពាធឈាម
- ចំពោះអ្នកជំងឺដែលធ្លាប់មានជំងឺហឺត
- ចំពោះមនុស្សចាស់
- មិនត្រូវប្រើឱសថនេះលើសកម្រិតណែនាំ
- មិនត្រូវប្រើឱសថនេះហួសកាលបរិច្ឆេទប្រើប្រាស់
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp