AVELOX Tablet
ក្រុមហ៊ុនផលិតឱសថ:
Bayer Pharma AG, Germany
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Moxifloxacin 400mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
- Moxifloxacin ពួកឱសថអង់ទីប៊ីយោទីក ស្ថិតក្នុងក្រុម Quinolone ដែលមានប្រសិទ្ធភាពទូលាយក្នុងការសម្លាប់មេរោគដូចជា៖
・Gram Positive (Staphylococcus aureus, Streptococcus pneumoniae)
・Gram Negative (Haemophilus influenzae, H.parainfluenzae, Klebsiella pneumoniae, Moraxella Catarrhalis)
・Atipicals: Chlamydia pneumoniae, Mycoplasma pneumonia)
・មេរោគរស់នៅមិនត្រូវការខ្យល់ (Anaerobic Microorganism): Fusobacterium species, Peptostreptococcus species, Prevotella species
- សកម្មភាពសំខាន់របស់ឱសថនេះ គឺទប់ស្កាត់អង់ស៊ីម Topoisomerase II និង IV ដែលអង់ស៊ីមនេះមាននាទីសំខាន់ក្នុងការសំយោគ DNA របស់មេរោគ
- ឱសថនេះប្រើសម្រាប់ព្យាបាលជំងឺដូចជា៖
・រលាករូងឆ្អឹងច្រមុះដែលបង្កដោយពួកមេរោគ៖ Streptococcus pneumoniae, Haemophilus influenzae ឬ Moraxella catarrhlis
・រលាកទងសួតរ៉ាំរ៉ៃ ដែលបង្កដោយពួកមេរោគ៖ Streptococcus pneumoniae, Haemophilus influenzae, H. Parainfluenzae, Klebsiella pneumonia, Staphylococcus aurecus ឬ Moraxella catarrhalis
- ប្រើសម្រាប់ព្យាបាលជំងឺឆ្លងនៃសួត (ស្រាល មធ្យម ធ្ងន់ធ្ងរ) ដែលបណ្តាលពីពួកមេរោគ Streptococcus pneumoniae, H.influenzae, Moraxella catarrhalis, Mycoplasma pneumoniae, Chlamydia pneumoniae។
កម្រិត និងរបៀបប្រើ៖
- ចំពោះមនុស្សពេញវ័យ (ចាប់ពីអាយុ 18 ឆ្នាំឡើងទៅ)
・លេបម្តង 1គ្រាប់ (400 ម.ក្រ) ក្នុង 1ថ្ងៃ (ហាមទំពា)
・រយៈពេលប្រើ ប្រែប្រួលទៅតាមសភាពជំងឺ៖
* 5 ថ្ងៃ ចំពោះជំងឺរលាកទងសួតរ៉ាំរ៉ៃ
* 10 ថ្ងៃ ចំពោះជំងឺឆ្លងនៃសួត (Pneumoniae)
* 7 ថ្ងៃ ចំពោះជំងឺរលាករូងឆ្អឹងច្រមុះ (Sinusitis)
-
ហាមប្រើ
- អ្នកធ្លាប់មានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ ឬជាមួយពួក Quinolone ផ្សេងទៀត
- ចំពោះកូនក្មេង និងក្មេងជំទង់
- ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅកូន
- អ្នកជំងឺខ្សោយមុខងារថ្លើម
-
ផលរំខាន
- ចំពោះរាងកាយ៖ ឈឺពោះ ឈឺក្បាល ប្រតិកម្មកន្លែងចាក់ (រមាស់ ឈឺ រលាក)
- ចំពោះសរសៃឈាមបេះដូង៖ QT ក្នុង electrocardiogram វែងចំពោះអ្នកជំងឺខ្វះជាតិប៉ូតាស្យូមក្នុងឈាម
- ប្រព័ន្ធរំលាយអាហារ៖ ចង្អោរ រាក ក្អួត ពិបាករំលាយអាហារ (ឈឺ) លទ្ធផលពិនិត្យមុខងារថ្លើមប្រែប្រួល
- អណ្តាត៖ លែងដឹងរសជាតិ
- ប្រព័ន្ធប្រសាទ៖ វិលមុខ ធីងធោង
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ហាមប្រើចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅកូន
-
ការប្រុងប្រយ័ត្នជាពិសេស
- ចំពោះអ្នកដែលធ្លាប់មានជំងឺ ឬអ្នកដែលសង្ស័យថាមានជំងឺប្រព័ន្ធសរសៃប្រសាទកណ្តាល (CNS)
- ចំពោះអ្នកជំងឺដែលមាន៖
* វិបត្តិ QT interval (electrocardiogram)
* មានជាតិប៉ូតាស្យូមក្នុងឈាមថយចុះក្រោមកម្រិតធម្មតា
* Ongoing proarrhytmic (Bradycardia, Acute myocardial ischemia)
- ចំពោះអ្នកជំងឺមានវ័យចំណាស់ ការប្រើពួក Quinolone ឬការប្រើឱសថនេះជាមួយពួកឱសថ Corticoide បណ្តាលឱ្យរលាកសរសៃពួរ (Tendon) ឬអាចដាច់សរសៃពួរ។ ក្នុងករណីមានសញ្ញាឈឺចាប់ និងរលាកសរសៃពួរអ្នកជំងឺត្រូវបញ្ឈប់ការប្រើឱសថនេះជាបន្ទាន់
- ការប្រើឱសថនេះ អាចបណ្តាលឱ្យរលាកពោះវៀនធំដែលជាហេតុនាំឱ្យមានជំងឺរាកធ្ងន់ធ្ងរ
- ការប្រើឱសថនេះ អ្នកជំងឺជៀសវាងកុំឱ្យត្រូវកំដៅថ្ងៃ និងកាំរស្មី Ultra violet
- ក្នុងករណីដោយកម្រនឹងកើតនូវប្រតិកម្ម Anaphylactic នៅពេលប្រើឱសថនេះ។ ប៉ុន្តែបើមានត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp