APHATYL Tablet
ក្រុមហ៊ុនផលិតឱសថ:
LABORATOIRES EPHAC Co.,LTD. Cambodia
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Vitamin A 1500 IU, Vitamin B1 2.5mg, Vitamin B2 2.5mg, Vitamin B5 2.5mg, Vitamin B6 0.75mg, Vitamin B8 25µg, Vitamin B9 62.5µg, Vitamin B12 1.5µg, Vitamin C 35mg, Vitamin D3 150 IU, Vitamin E 5mg, Vitamin PP 12.5mg
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
សម្រាប់ការពារ ឬកែតំរូវ កង្វះជីវជាតិដោយអាហារមិនគ្រប់គ្រាន់ ឬគ្មានតុល្យភាពចំពោះមនុស្សពេញវ័យ ក្មេងជំទង់ និងកុមារលើសពី 6ឆ្នាំ។
កម្រិត និងរបៀបប្រើ៖
- មនុស្សពេញវ័យ និង ក្មេងជំទង់៖ 1-3 គ្រាប់ ក្នុង 1ថ្ងៃ
- កុមារ 6-15ឆ្នាំ 1-2គ្រាប់ ក្នុង1ថ្ងៃ
- ក្នុង 1គ្រាប់មាន Vitamin A 1500IU និង Colecalciferol 150 IU
- គ្រាប់ថ្នាំ អាចលេប ទំពារ ឬ ជញ្ជក់បាន។
-
ហាមប្រើ
ចំពោះអ្នកជំងឺដែលមិនទទួលជាតិ Fractose, glucose, galactose ហាមប្រើឱសថនេះ។
-
ផលរំខាន
ឱសថនេះធ្វើឱ្យទឹកនោមមានពណ៌លឿង ប៉ុន្តែសូមកុំបារម្ភ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ស្រ្តីមានផ្ទៃពោះ ជៀសវាងប្រើ Vitamin A លើសពី 6000IU ក្នុង 1ថ្ងៃ (រួមទាំងអាហារផង)។
-
ការប្រុងប្រយ័ត្នជាពិសេស
- កុមារអាយុក្រោម 6ឆ្នាំមិនត្រូវប្រើ ថ្នាំគ្រាប់ទេ ត្រូវប្រើស៊ីរ៉ូវិញ។
- មិនត្រូវប្រើរួមផ្សំជាមួយឱសថដទៃ ណាដែលមាន Vitamin A ។
- ឱសថនេះធ្វើឱ្យទឹកនោមមានពណ៌លឿង ប៉ុន្តែសូមកុំបារម្ភ។
- ចំពោះអ្នកជំងឺដែលមិនទទួលជាតិ Fractose, glucose, galactose ហាមប្រើឱសថនេះ។
- ចំពោះអ្នកជំងឺតមជាតិប្រៃត្រូវគិតគូរពីជាតិអំបិលដែលមានក្នុងឱសថនេះគឺ 0.2ម.ក្រ ក្នុង1គ្រាប់។
- ស្រ្តីមានផ្ទៃពោះ ជៀសវាងប្រើ Vitamin A លើសពី 6000IU ក្នុង 1ថ្ងៃ (រួមទាំងអាហារផង)។
- អាចលើសជីវជាតិ A និង D នៅពេលដែលប្រើកម្រិតខ្ពស់រយៈពេលយូរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp