Vitamin A = Retinol palmitate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញតម្រូវការនៃវីតាមីនអាសម្រាប់រាងកាយនៅពេលប្រភពពីអាហារមានលក្ខណៈមិនគ្រប់គ្រាន់ និង ប្រើនៅក្នុងការព្យាបាលជំងឺដែលបណ្ដាលមកពីការខ្វះវីតាមីនអា ៖

      - ជំងឺខ្វាក់មាន់

      - ជំងឺស្ងួតភ្នែក(ជំងឺConjunctival xerosis)

      - ជំងឺស្ងួតកញ្ចក់ភ្នែក (Corneal xerosis)

      - ជំងឺកញ្ចក់កែវភ្នែកប្រែជាទន់(Keratomalacia)

      - ជំងឺស្បែកឡើងក្រាស់ ដែលសង្ស័យថាបណ្ដាលមកពីកង្វះវីតាមីនA ឬ មេតាបូលីសនៃវីតាមីនAក្នុងរាងកាយ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:ករណីប្រើក្នុងគោលបំណងបំពេញតម្រូវការវីតាមីនAក្នុងរាងកាយ លេប1ថ្ងៃ 2,000~4,000 ខ្នាតវិតាមីនA បែងចែកជា3ដងក្នុង1ថ្ងៃ។ ករណីប្រើនៅក្នុងការព្យាបាលជំងឺ លេប1ថ្ងៃ 3,000~100,000 ខ្នាតវិតាមីនA។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើ1ថ្ងៃ 3,000~100,000 ខ្នាតវិតាមីនA ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថប្រភេទRetinoid (Etretinate, Tretinoin, Tamibarotene, Bexarotene)។

      ・ស្ត្រីមានផ្ទៃពោះក្រោម3ខែ ឬ ស្ត្រីដែលមានបំណងមានផ្ទៃពោះ (លើកលែងករណីស្ត្រីមានជំងឺខ្វះវីតាមីនA) មិនត្រូវប្រើប្រាស់ឱសថនេះក្នុងកម្រិតលើសពី5000IU/ថ្ងៃនោះទេ។

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម បង្ហើយនៅលើក្បាលប៉ោង អារម្មណ៍ស្រៀវ ឈឺក្បាល បាត់បង់ចំណង់អាហារ ក្អួតចង្អោរ ជ្រុះរោមឬសក់ រមាស់ស្បែក ឈប់កើនទម្ងន់ ឈឺដៃជើង ឈឺឆ្អឹង ឈឺសន្លាក់។ល។

    • អន្តរប្រតិកម្ម

      ・ឱសថប្រភេទRetinoid (Etretinate, Tretinoin, Tamibarotene, Bexarotene) - អាចធ្វើអោយកើតមានអាការៈស្រដៀងនឹងរោគសញ្ញានៃការលើសវីតាមីនអានៅក្នុងរាងកាយ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPaclitaxel - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPaclitaxelកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះក្រោម3ខែ ឬ ស្ត្រីដែលមានបំណងមានផ្ទៃពោះ (លើកលែងករណីស្ត្រីមានជំងឺខ្វះវីតាមីនA) មិនត្រូវប្រើប្រាស់ឱសថនេះក្នុងកម្រិតលើសពី5000IU/ថ្ងៃនោះទេ ព្រោះអាចប៉ះពាល់ដល់ទារក។

    • សកម្មភាពឱសថ

      ឱសថនេះជាវីតាមីនអា(Vitamin A) ដែលមានប្រសិទ្ធិភាពជួយដល់មុខងារផ្សេងៗរបស់ភ្នែក ដូចជា បង្កើនការផលិតសារធាតុRhodopsinនៅក្នុងភ្នែក ដើម្បីអាចមើលឃើញនៅទីកន្លែងដែលងងឹត ព្រមទាំងជម្រុញការបញ្ចេញសារធាតុរាវនៅភ្នែកដើម្បីបំបាត់អាការៈស្ងួតភ្នែកនិងអាការៈផ្សេងៗជាច្រើន។ ម្យ៉ាងទៀត វីតាមីនអាក៏មានប្រសិទ្ធិភាពកាត់បន្ថយការឡើងក្រាស់នៃស្បែកផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp