ALOMAGEL Suspension
ក្រុមហ៊ុនផលិតឱសថ:
Yuhan Corporation, Korea
ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:
MEDICO TRADING
- សារធាតុសកម្ម
- ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស បរិយាយប័ណ្ណឱសថ
-
សារធាតុសកម្ម
Colloidal aluminum phosphate 61.9g, Magnesium oxide 0.7625g, Methyl parahydroxybenzoate 0.08g, Propyl parahydroxybenzoate 0.02g
-
ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
គុណភាពព្យាបាល៖
ការមានជាតិអាស៊ីតក្នុងក្រពះច្រើនពេក (ដូចជា រលាកក្រពះ ដំបៅក្រពះ និងពោះវៀន) ក្តៅចុងដង្ហើម មិនស្រួលក្នុងពោះ ហើមពោះ មិនរំលាយអាហារ ក្អួត ចង្អោរ ឈឺពោះ និងភើ។
កម្រិត និងរបៀបប្រើ៖
ចំពោះមនុស្សពេញវ័យ ១កញ្ចប់ (២០ក្រាម) ៤ដង/ថ្ងៃ នៅចន្លោះពេលបាយ និងនៅមុនពេលចូលដំណេក។
ចំពោះអ្នកជំងឺដំបៅក្រពះត្រូវតម្រូវកម្រិតប្រើដោយផ្អែកទៅលើការបញ្ចេញជាតិអាស៊ីតក្រពះ។
Gastric hyperacidity (including gastritis, gastroduodenal ulcer), heartburn, abdominal discomfort, gastric distention, indigestion, nausea, vomiting, stomachache, eructation.
Dosage
For adult, 1 pouch 4 times a day between meals and at bed time.
In patients with peptic ulcer, dosage adjustment is based on the secretion of gastric acid or, amount of content included in stomach.
-
ហាមប្រើ
ហាមប្រើថ្នាំនេះចំពោះទារកដែលមានអាយុតិចជាង ៣ខែ។ ចំពោះក្មេងដែលមានអាយុពី ៣ខែ ទៅ ១ឆ្នាំ អាចប្រើថ្នាំនេះបានលុះត្រាតែក្នុងករណីដែលមិនអាចជៀសវាងបាន។
This drug is contraindicated to babies less than 3 months old.
-
ផលរំខាន
នៅក្នុងអំឡុងពេលព្យាបាលដោយថ្នាំនេះអាចមានបញ្ហាក្រពះ-ពោះវៀន ទល់លាមក រាក និងប្រតិកម្មស្បែក។
Gastrointestinal disorder, constipation, diarrhea and skin reaction may occur during the therapy with this drug.
-
ការប្រុងប្រយ័ត្នជាពិសេស
១. អ្នកជំងឺដែលកំពុងព្យាបាលដោយថ្នាំដទៃទៀតត្រូវពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការីមុនពេលប្រើថ្នាំនេះ។
២. ត្រូវប្រើដោយប្រុងប្រយ័ត្នចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិងធ្ងន់។
៣. ការប្រុងប្រយ័ត្នលើរបៀបប្រើ
- ត្រូវរក្សាកម្រិត និងរបៀបដែលគេតម្រូវឱ្យប្រើ។
- ហាមប្រើថ្នាំនេះចំពោះទារកដែលមានអាយុតិចជាង ៣ខែ។ ចំពោះក្មេងដែលមានអាយុពី ៣ខែ ទៅ ១ឆ្នាំអាចប្រើថ្នាំនេះបានលុះត្រាតែក្នុងករណីដែលមិនអាចជៀសវាងបាន។
៤. ត្រូវប្រុងប្រយ័ត្នដូចករណីខាងក្រោម៖
- នៅក្នុងអំឡុងពេលព្យាបាលដោយថ្នាំនេះអាចមានបញ្ហាក្រពះ-ពោះវៀន ទល់លាមក រាក និងប្រតិកម្មស្បែក។
- អ្នកជំងឺគួរតែបញ្ឈប់ការព្យាបាលប្រសិនបើរោគសញ្ញាមិនបានប្រសើរឡើងបន្ទាប់ពីប្រើថ្នាំនេះបានពីរសប្តាហ៍ និងត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី។
1. Patients undergoing therapy with other drugs must consult a physician or a pharmacist before use.
2. Careful administration is required in patients with severe renal disease.
3. Cautions on administration
- Keep to the recommended dosage and administration.
-This drug is contraindicated to babies less than 3 months old. For children between 3 months and 1 year of age, use this drug only if it is really unavoidable.
4. Take cautions on the followings
- Gastrointestinal disorder, constipation, diarrhea and skin reaction may occur during the therapy with this drug.
- If there is no improvement of symptoms after 2 weeks of use, the therapy should be discontinued, and the patient should consult a physician or a pharmacist.
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp