Magnesium oxide
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បន្សាបជាតិអាស៊ីតក្នុងក្រពះ ដើម្បីព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះ(រួមទាំង រលាកក្រពះស្រួចស្រាវឬរ៉ាំរ៉ៃ និង រលាកក្រពះដោយសារការប្រើប្រាស់ឱសថ) ភាពខុសប្រក្រតីនៃមុខងារប្រដាប់រំលាយអាហារផ្នែកខាងលើ(រួមទាំង អាការៈបាត់បង់ចំណង់អាហារដែលទាក់ទងនឹងបញ្ហាសរសៃប្រសាទ(Anorexia nervosa) ជំងឺក្រពះយារធ្លាក់(Gastroptosis) អាការៈនៃអាស៊ីតក្រពះកើនឡើងហួសហេតុ)។
- អាការៈទល់លាមក។
- បង្ការការកើតឡើងនៃជំងឺក្រួសក្នុងផ្លូវនោមដែលកើតឡើងដោយសារបណ្ដុំនៃសារធាតុCalcium oxalate។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើនៅក្នុងការបន្សាបជាតិអាស៊ីតក្នុងក្រពះ :
មនុស្សពេញវ័យ:លេប1ថ្ងៃ0.5~1g ដោយបែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
・ករណីប្រើជាឱសថបន្ទន់លាមកចំពោះអាការៈទល់លាមក:
មនុស្សពេញវ័យ:លេប1ថ្ងៃ2g ដោយបែងចែកជា3ដងក្នុង1ថ្ងៃ មុនឬក្រោយបរិភោគអាហារ។ ឬ ប្រើ1ថ្ងៃ1ដង2g នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
・ករណីប្រើនៅក្នុងបង្ការការកើតឡើងនៃជំងឺក្រួសក្នុងផ្លូវនោមដែលកើតឡើងដោយសារបណ្ដុំនៃសារធាតុCalcium oxalate:
មនុស្សពេញវ័យ:លេប1ថ្ងៃ0.2~0.6g ដោយពិសារជាមួយទឹកអោយបានច្រើន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ចង់ក្អួត ក្អួត ងងឹតមុខពេលក្រោកឈរ វិលមុខ ជីពចរដើរយឺត ក្រហមស្បែក មិនសូវមានកម្លាំង រួយខ្លួន ងងុយគេង (កម្រិតម៉ាញ៉េស្យូមក្នុងឈាមកើនឡើងខ្ពស់)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Enoxacin hydrate, Norfloxacin, Ofloxacin ជាដើម), ឱសថប្រភេទBisphosphonate(Etidronate disodium, Sodium risedronate ជាដើម), ឱសថCefdinir, ឱសថCefpodoxime proxetil, ឱសថMycophenolate mofetil, ឱសថDelavirdine, ឱសថZalcitabine, ឱសថPenicillamine - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថទាំងនេះក្នុងពេលតែមួយ។
・ឱសថAzithromycin, Celecoxib, Rosuvastatin, Rabeprazole, Gabapentin- អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះថយចុះ។
・ឱសថប្រភេទDigitalis(Digoxin, Digitoxin ជាដើម), ឱសថជាតិដែក, ឱសថFexofenadine - អាចមានឥទ្ធិពលដល់ការស្រូបឬការបញ្ចេញចោលនៃសារធាតុឱសថទាំងនេះ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថទាំងនេះក្នុងពេលតែមួយ។
・ឱសថPolycarbophil calcium - អាចធ្វើអោយសកម្មភាពនៃPolycarbophil calciumថយចុះ។
・ឱសថព្យាបាលការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(ឱសថCalcium polystyrene sulfonate, ឱសថSodium polystyrene sulfonate) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។
・ឱសថវីតាមីនដេ(Alfacalcidol, Calcitriol ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញានៃកម្រិតម៉ាញ៉េស្យូមក្នុងឈាមកើនឡើងខ្ពស់។
・ទឹកដោះគោក្នុងបរិមាណច្រើន, ឱសថជាតិកាល់ស្យូម - អាចធ្វើអោយកើតមានរោគសញ្ញា Milk-alkalisyndrome។ ប្រសិនបើកើតឡើង ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។
・ឱសថMisoprostol - អាចធ្វើអោយកើតមានអាការៈរាករូស។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការបរិភោគទឹកដោះគោក្នុងបរិមាណច្រើនឬឱសថជាតិកាល់ស្យូមក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានរោគសញ្ញានៃការកើនឡើងកម្រិតកាល់ស្យូមខ្ពស់ក្នុងឈាម(រោគសញ្ញាដំបូងរួមមាន ស្ងួតក នោមច្រើន បាត់បង់ស្មារតី ជាដើម) ដូច្នេះ គួរចៀសវាងការបរិភោគទឹកដោះគោក្នុងបរិមាណច្រើនឬឱសថជាតិកាល់ស្យូមក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
・ប្រើចំពោះអាការៈទល់លាមកដែលកើតឡើងភ្លាមៗ(ម្ដងម្កាល)។
・ត្រូវពិសារទឹកអោយបានច្រើន។ មិនអាចប្រើចំពោះអ្នកដែលមានមុខងារតម្រងនោមចុះខ្សោយនោះទេ។ គេអាចសម្រួលពេលវេលានៃការបង្ហាញប្រសិទ្ធិភាពរបស់ឱសថនេះ ដោយផ្លាស់ប្ដូរកំហាប់នៃឱសថ(3~4%→2~3ម៉ោង, 10~20%→6~12ម៉ោង,)។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- បន្សាបជាតិអាស៊ីតក្នុងក្រពះ។
- បង្កើតទៅជាអំបិលប៊ីកាបូណាតឬអំបិលកាបូណាត(BicarbonateឬCarbonate) ដែលមានលក្ខណៈមិនរលាយនិងពិបាកស្រូបចេញពីពោះវៀន។ សារធាតុទាំងនេះនឹងស្រូបយកជាតិទឹកចូលក្នុងពោះវៀន ធ្វើអោយរីកមាឌនិងលាមកមានលក្ខណៈទន់ ហើយនៅពេលចូលដល់ពោះវៀនធំ វានឹងភ្ញោចអោយពោះវៀនធំមានចលនា ដើម្បីបញ្ចេញលាមក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp