ADALAT LA 30 Tablet

ក្រុមហ៊ុនផលិតឱសថ:

 

Bayer Pharma AG, Germany

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - Nifedipine ជាប្រភេទឱសថដែលមានប្រសិទ្ធភាពកាត់បន្ថយការជ្រាបអ៊ីយ៉ុងកាល់ស្យូមចូលក្នុងកោសិការបស់សាច់ដុំបេះដូង និងសាច់ដុំរលោងនៃសរសៃអាទែរក្លរ៉ូណែរ និងសរសៃផ្នែកខាងក្រៅបេះដូង។

    - ឱសថនេះធ្វើឱ្យសរសៃឈាមអាទែរក្លរ៉ូណែរ រីកដែលជាហេតុសំរួលដល់ចរន្តឈាមរត់ជាពិសេសនៅកន្លែងដែលស្ទះសរសៃឈាមសំរួលដល់ការផ្គត់ផ្គង់អុកស៊ីសែនទៅគ្រប់សរីរាង្គ (ឧ. បេះដូង ខួរក្បាល កោសិការ ។ល។)

    - ឱសថនេះប្រើសំរាប់ព្យាបាល៖

    • ជម្ងឺសរសៃឈាមនៃបេះដូង៖ ចុកទ្រូងរ៉ាំរ៉ៃ ឬចុកទ្រូងពេលប្រឹងធ្វើអ្វីមួយ

    • ជម្ងឺសម្ពាធឈាមឡើង

    កំរិត និងរបៀបប្រើ៖

    - ចំពោះជម្ងឺសរសៃឈាមបេះដូង៖

    • ប្រើតែ 1 គ្រាប់ (30 ម.ក្រ) ក្នុង 1ថ្ងៃ (1x30mg/day)

    • ឬប្រើតែ 1 គ្រាប់ (60 ម.ក្រ) ក្នុង 1ថ្ងៃ (1x60mg/day)

    - ចំពោះជម្ងឺសម្ពាធឈាមឡើង៖

    • ប្រើតែ 1 គ្រាប់ (30 ម.ក្រ) ក្នុង 1ថ្ងៃ (1x30mg/day)

    • ឬប្រើតែ 1 គ្រាប់ (60 ម.ក្រ) ក្នុង 1ថ្ងៃ (1x60mg/day)

    សំគាល់៖

    - ជាទូទៅការព្យាបាលដំបូងគឺប្រើ 30ម.ក្រ ក្នុង 1ថ្ងៃ

    - អាស្រ័យទៅតាមសភាពជម្ងឺ និងសភាពអ្នកជម្ងឺ កំរិតប្រើអាចកើនដល់ 120ម.ក្រ (ក្នុង 1ថ្ងៃ ប្រើតែម្តង)

    រយៈពេលព្យាបាល៖ គឺអាស្រ័យគ្រូពេទ្យកំណត់

    របៀបប្រើ៖

    - ត្រូវលេបឱសថទាំងមូលជាមួយទឹក (ហាមទំពារ ឬបៀម)

    - ត្រូវលេបខុសពីពេលអាហារ

  • ហាមប្រើ

    - ចំពោះកុមារ

    - អ្នកជម្ងឺងាយទទួលប្រតិកម្ម

    - អ្នកជម្ងឺ shock ដែលបណ្តាលមកពីបេះដូង និងសរសៃឈាម

    - ឱសថនេះហាមប្រើជាមួយឱសថ Rifampicin

    - ចំពោះស្រ្តីមានផ្ទៃពោះ និងស្រ្តីបំបៅកូន

  • ផលរំខាន

    ផលរំខានខ្លះៗ

    • ចំពោះរាង្គកាយ៖ អស់កម្លាំង ហើម ឈឺក្បាល

    • ចំពោះប្រព័ន្ធសរសៃបេះដូង៖ peripheral edema រីកសរសៃឈាម ញ័រទ្រូង

    • ចំពោះប្រព័ន្ធប្រសាទ៖ ធីងធោង

    - ផលរំខានមិនញឹកញាប់៖

    • ចំពោះរាង្គកាយ៖ ភាពល្ហិតល្ហៃ ឈឺពោះ ចុកទ្រូង ឈឺជើង

    • ចំពោះប្រព័ន្ធសរសៃបេះដូង៖ សម្ពាធឈាមចុះ សម្ពាធឈាមចុះពេលមានចលនា (Postural Hypotension) បេះដូងដើរញាប់ ខ្យល់គ

    • ចំពោះប្រព័ន្ធផ្លូវអាហារ៖ រាក សម្ងួតមាត់ ពិបាករំលាយអាហារ (dyspepsia) ហើមពោះ ចង្អោរ

    • ចំពោះប្រព័ន្ធសាច់ដុំ និងឆ្អឹង៖ ឈឺសាច់ដុំ រមួលក្រពើ

    • ប្រព័ន្ធប្រសាទ៖ ដេកមិនលក់ វិបត្តិសតិ វិបត្តិភាពដឹង វិលមុខ ងងុយដេក

    • ចំពោះផ្លូវដង្ហើម៖ ថប់ដង្ហើម

    • ចំពោះស្បែក៖ រមាស់ ឡើងកន្ទួលក្រហមលើស្បែក

    • ចំពោះផ្លូវទឹកនោម៖ នោមញឹកនៅពេលយប់ នោមច្រើន (Polyuria)

     

    - ករណីប្រើលើសកំរិត៖ មានលេចចេញនូវរោគសញ្ញា៖ វិបត្តិស្មារតី និងអាចសន្លប់ សម្ពាធឈាមចុះខ្លាំង បេះដូងដើរញាប់ ឬដើរយឺត វិបត្តិចង្វាក់បេះដូង លើសជាតិស្តរក្នុងឈាម វិបត្តិមេតាបូលីសអាស៊ីត កង្វះអុកស៊ីសែនក្នុងឈាម គាំងបេះដូងហើមស្ងួត។

    - ករណីកើនឡើងនូវរោគសញ្ញាដូចខាងលើជាដំបូងត្រូវបញ្ចេញនូវជាតិឱសថនេះពីសរីរាង្គ និងបន្ទាប់មកត្រូវព្យាបាលបេះដូងឱ្យមានចលនាធម្មតាវិញ។

    - ករណីប្រើឱសថគ្រាប់ ត្រូវលាងក្រពះ និងលាងពោះវៀនតូច។

  • អន្តរប្រតិកម្ម

    - ប្រតិកម្មពេលប្រើឱសថនេះ និងឱសថផ្សេងទៀត៖

    • Nifedipine ពេលប្រើរួមជាមួយឱសថផ្សេងទៀត (anti-hypertensive) ធ្វើឱ្យប្រសិទ្ធភាពរបស់វាកើនឡើង

    • ឱសថនេះពេលប្រើជាមួយឱសថ β-receptor blocker អ្នកជម្ងឺត្រូវតាមដានដោយប្រុងប្រយ័ត្ន ព្រោះវាអាចឱ្យសម្ពាធឈាមចុះខ្លាំង

    • ឱសថនេះធ្វើឱ្យកើនកំរិតឱសថ Digoxin នៅក្នុងប្លាស្មា ពេលប្រើជាមួយគ្នា

    • ឱសថនេះធ្វើឱ្យកើនកំរិតឱសថ Quinidine នៅក្នុងប្លាស្មាពេលប្រើជាមួយគ្នា

    • Cimetidine ធ្វើឱ្យកើនកំរិតឱសថ Nifedipine នៅក្នុងប្លាស្មា និងកើនប្រសិទ្ធភាពរបស់វាក្នុងការទប់ស្កាត់សម្ពាធឈាមឡើង

    • ឱសថនេះហាមប្រើជាមួយឱសថ Rifampicin

    • ឱសថនេះពេលប្រើជាមួយឱសថ Diltiazem ត្រូវប្រុងប្រយ័ត្ន

    • ឱសថនេះពេលប្រើជាមួយភេសជ្ជះទឹកទំពាំងបាយជូ ធ្វើឱ្យកើនឡើងនូវប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមរបស់វា

    • ឱសថនេះប្រើជាមួយឱសថ Cisapride ធ្វើឱ្យកើនកំរិត Nifedipine នៅក្នុងប្លាស្មា ដូច្នេះត្រូវពិនិត្យ និងបន្ថយកំរិតប្រើរបស់វា។

    • ឱសថនេះប្រើជាមួយឱសថ Erythromycin ធ្វើឱ្យកើនកំរិត Nifedipine នៅក្នុងប្លាស្មា

    • ឱសថ Ketoconazole, Itraconazole Fluconazole ធ្វើឱ្យកើននូវប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមរបស់ឱសថ Nifedipine ពេលប្រើជាមួយគ្នា ដូច្នេះត្រូវតាមដានកំរិតឱសថនេះ ឬបន្ថយកំរិតប្រើរបស់វា

    • Tacrolimas ធ្វើឱ្យកើនឡើងនូវប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមរបស់ឱសថ Nifedipine ដូច្នេះត្រូវពិនិត្យតាមដានកំរិតឱសថនេះនៅក្នុងឈាម ឬបន្ថយកំរិតប្រើរបស់វា។

  • ការប្រុងប្រយ័ត្នជាពិសេស

    - ចំពោះអ្នកជម្ងឺមានសម្ពាធឈាមចុះខ្លាំង

    - ចំពោះអ្នកជម្ងឺមានវិបត្តិបេះដូង និងស្ទះសរសៃឈាមធ្ងន់ធ្ងរ (aortic stenosis)

    - ក៏ដូចជាឱសថផ្សេងទៀតដែលមានប្រសិទ្ធភាពលើសសរសៃដែរ ពេលប្រើ Nifedipine ដំបូងអាចបណ្តាលឱ្យចុកទ្រូង

    - ចំពោះអ្នកជម្ងឺធ្លាប់មានវិបត្តិក្រពះ ពោះវៀនធ្ងន់ធ្ងរ

    - ចំពោះអ្នកជម្ងឺខ្សោយមុខងារថ្ងើម

    - ចំពោះអ្នកបើកបរគ្រឿងម៉ាស៊ីន៖

    • ប្រតិកម្មប្រែប្រួលទៅតាមសភាពបុគ្គលនិមួយៗ ពេលប្រើឱសថនេះអាចធ្វើឱ្យបាត់បង់លទ្ធភាព បើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន

    • សភាពខាងលើច្រើនកើតឡើងនៅពេលប្រើឱសថនេះដំបូង ឬផ្លាស់ប្តូរឱសថផ្សេងទៀត ឬពេលអ្នកប្រើឱសថនេះហូបគ្រឿងស្រវឹង (alcohol)

    • Carbamazepine និង Phenobarbitone ធ្វើឱ្យថយចុះប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមរបស់ Nifedipine និងកំរិតឱសថនេះនៅក្នុងប្លាស្មា។

    • Valproic acid ធ្វើឱ្យកើនឡើងនូវកំរិតឱសថ Nifedipine នៅក្នុងប្លាស្មា និងធ្វើឱ្យកើននូវប្រសិទ្ធភាពបញ្ចុះសម្ពាធឈាមរបស់វា។

    • ឱសថនេះគ្មានប្រតិកម្មជាមួយឱសថ៖ Ajmalin, Benazepril, Debrisoquine, Doxazosin, Omeprazole, Orlistat, Pantoprazole, Ranitidine។

    • ឱសថនេះប្រើជាមួយឱសថ Aspirine ពុំមានផលរំខានគ្នាទេ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp