Trimetazidine hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង(Angina pectoris)
- ជំងឺស្ទះសរសៃឈាមក្នុងបេះដូង(Myocardial infarction) (លើកលែងដំណាក់កាលស្រួចស្រាវ)
- ជំងឺដែលបណ្ដាលមកពីការខ្វះឈាមទៅដល់សរសៃឈាមបេះដូង(ischemic heart disease)ប្រភេទផ្សេងទៀត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ប្រើ1ដង3mg 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ឈឺក្បាល អស់កម្លាំង វិលមុខ ឡើងកន្ទួលក្រហម ។ល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពផ្សេងៗនៅក្នុងការទប់ស្កាត់ការកើតឡើងនៃរោគសញ្ញាត្បៀតសរសៃឈាមក្នុងបេះដូង មានដូចជា៖
- ពង្រីកសរសៃឈាមដែលកន្ត្រាក់ដោយសកម្មភាពនៃប្រូស្តាក្លង់ឌីនF2α (Prostaglandin F2α)
- បន្ថយបន្ទុកទៅលើបេះដូង
- បង្កើនផ្លូវបន្ទាប់បន្សំសម្រាប់ចរន្តឈាមរត់
- ការពារការខូចខាតនៃសាច់ដុំបេះដូង
- ទប់ស្កាត់ការកកើតកំណកឈាមពីបណ្ដុំប្លាកែត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp