Trimebutine maleate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈទាក់ទងនឹងប្រដាប់រំលាយអាហារដែលកើតមាននៅក្នុងជំងឺរលាកក្រពះរ៉ាំរ៉ៃ (ឈឺពោះ ចង់ក្អួត ភើ ហើមពោះ)

      - បណ្ដុំរោគសញ្ញានៃពោះវៀនធំឆាប់ប្រតិកម្ម (Irritable Bowel Syndrome, IBS)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីព្យាបាលអាការៈទាក់ទងនឹងប្រដាប់រំលាយអាហារដែលកើតមាននៅក្នុងជំងឺរលាកក្រពះរ៉ាំរ៉ៃ (ឈឺពោះ ចង់ក្អួត ភើ ហើមពោះ):

      មនុស្សពេញវ័យ:លេប1ថ្ងៃ300mg (ថ្នាំម្សៅ20%ត្រូវនឹង1.5g) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ និងរោគសញ្ញា។

      ・ករណីព្យាបាលបណ្ដុំរោគសញ្ញានៃពោះវៀនធំឆាប់ប្រតិកម្ម (Irritable Bowel Syndrome, IBS):

      មនុស្សពេញវ័យ:លេប1ថ្ងៃ300~600mg (ថ្នាំម្សៅ20%ត្រូវនឹង1.5~3g) ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។

    • ផលរំខាន

      ផលរំខានរួមមាន រាករូសឬទល់លាមក ស្ងួតក ឡើងកន្ទួលក្រហម កន្ទាលត្រអាក រមាស់ស្បែក។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ប្រសិនបើបៀមឱសថយូរនៅក្រោមអណ្ដាត អាចធ្វើអោយមានអារម្មណ៍ស្ពឹក ប៉ុន្តែមិនមានបញ្ហាអ្វីនោះទេ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពសម្រួលដំណើរការនៃប្រដាប់រំលាយអាហារ ទាំងអាចបន្ថយនិងបង្កើនសកម្មភាពប្រដាប់រំលាយអាហារស្របទៅតាមស្ថានភាពនៃជំងឺ។

      - សកម្មភាពចំពោះសាច់ដុំនៅតាមប្រដាប់រំលាយអាហារ:ទប់ស្កាត់គ្រឿងចម្លងអ៊ីយ៉ុងប៉ូតាស្យូម(K+ Channel)ធ្វើអោយកោសិកាសាច់ដុំចាប់ផ្ដើមកន្ត្រាក់ ឬ ទប់ស្កាត់គ្រឿងចម្លងអ៊ីយ៉ុតកាល់ស្យូម(Ca2+ Channel)ដើម្បីបន្ន្ធូរការកន្ត្រាក់នៃកោសិកាសាច់ដុំទៅវិញ។

      - សកម្មភាពចំពោះគ្រឿងទទួលអូភីអយ(Opioid receptors):តាមរយៈគ្រឿងទទួលអូភីអ័យប្រភេទμនិងκដែលស្ថិតនៅផ្នែកខាងចុងនៃសរសៃប្រសាទParasympathetic ដើម្បីទប់ស្កាត់ការបញ្ចេញសារធាតុAcetylcholine ធ្វើអោយកាត់បន្ថយចលនានៃប្រដាប់រំលាយអាហារ ឬ តាមរយៈគ្រឿងទទួលអូភីអយប្រភេទμដែលស្ថិតនៅផ្នែកខាងចុងនៃសរសៃប្រសាទSympathetic ដើម្បីទប់ស្កាត់ការបញ្ចេញសារធាតុNoradrenaline ជាលទ្ធផល ធ្វើអោយការបញ្ចេញសារធាតុAcetylcholineពីផ្នែកខាងចុងនៃសរសៃប្រសាទParasympatheticកើនឡើង ហើយចលនានៃប្រដាប់រំលាយអាហារក៏កើនឡើង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp