Sulpiride
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺដំបៅក្រពះ ឬ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) - ជំងឺវិកលចរឹត (Schizophrenia) - ជំងឺឬអាការៈបាក់ទឹកចិត្ត(Depression)។ ករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺដំបៅក្រពះ ឬ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) - ជំងឺវិកលចរឹត (Schizophrenia)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: ・ជំងឺដំបៅក្រពះ ឬ ដំបៅគល់ពោះវៀនតូច(Duodenal ulcer): មនុស្សពេញវ័យ:លេប1ថ្ងៃ150mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ・ជំងឺវិកលចរឹត (Schizophrenia): មនុស្សពេញវ័យ:លេប1ថ្ងៃ300~600mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ1200mg។ ・ជំងឺឬអាការៈបាក់ទឹកចិត្ត(Depression): មនុស្សពេញវ័យ:លេប1ថ្ងៃ150~300mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។ ករណីថ្នាំចាក់: ・ជំងឺដំបៅក្រពះ ឬ ដំបៅគល់ពោះវៀនតូច(Duodenal ulcer): មនុស្សពេញវ័យ:ប្រើ1ដង50mg 1ថ្ងៃ2ដង ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។ ・ជំងឺវិកលចរឹត (Schizophrenia): មនុស្សពេញវ័យ:ប្រើ1ដង100~200mg ចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ600mg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺមហារីកក្រពេញPituitary លក្ខណៈបង្កើនការបញ្ចេញអរម៉ូនប្រូឡាក់ទីន(Prolactinoma)។ ・អ្នកដែលសង្ស័យថាមានជំងឺមហារីកPheochromocytoma។ 
- 
                    ផលរំខានផលរំខានរួមមាន ការមករដូវខុសប្រក្រតី ចេញទឹកដោះ ឡើងដោះ គេងមិនលក់ឬងងុយគេង វិលមុខ ងងឹតមុខ ស្ងួតក ក្រហាយទ្រូង ចង់ក្អួត ក្អួត ទល់លាមក អារម្មណ៍ក្ដៅ អស់កម្លាំង ឡើងកន្ទួលក្រហម ហើម ញ័រដៃជើង រឹងអណ្ដាត ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួនភ្លាមៗ ញ័រដៃជើង រឹងសាច់ដុំ (Syndrome malin) - សាច់ដុំកន្ត្រាក់ - ឈឺទ្រូង បេះដូងលោតញាប់ មិនស្រួលក្នុងទ្រូង (QTនៃចង្វាក់បេះដូងអូសបន្លាយ ការកន្ត្រាក់ថតក្រោមនៃបេះដូងកើនឡើង) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមមានបញ្ហា ខាន់លឿង) - ឈឺក្បាល ក្ដៅខ្លួន ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស) - មិនអាចគ្រប់គ្រងចលនាមុខនិងជុំវិញមាត់បាន (ជំងឺTardive dyskinesia) - ក្ដៅខ្លួន ឈឺបំពង់ក អស់កម្លាំង ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ស្នាមជាំស្វាយក្រោមស្បែក (រោគសញ្ញានៃការស្ទះចរន្តឈាមក្នុងសួតដោយសារកំណកឈាម ឬ ការស្ទះចរន្តឈាមនៃសរសៃឈាមវ៉ែនផ្នែកជ្រៅ)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលមានសកម្មភាពអូសបន្លាយQTនៃចង្វាក់បេះដូង (Imipramine, Pimozide ជាដើម) - អាចធ្វើអោយកើតមានផលរំខានប៉ះពាល់ដល់បេះដូងធ្ងន់ធ្ងរ។ ・ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយមិនអាចដឹងពីអាការៈនៅមុនពេលពុលឱសថDigitalis។ ・ឱសថប្រភេទBenzamide(Metoclopramide, Tiapride ជាដើម), ឱសថប្រភេទPhenothiazine (Chlorpromazine ជាដើម), ឱសថប្រភេទButyrophenone (Haloperidol ជាដើម) - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងមុខងារនៃក្រពេញបញ្ចេញក្នុងជាដើម។ ・ឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ(ឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម) - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។ ・ឱសថដែលភ្ញោចសរសៃប្រសាទនៃសារធាតុដូប៉ាមីន(Levodopa ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងថយចុះ។ ・គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទនៃឱសថទាំងសងខាងកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・ឱសថនេះអាចត្រូវបានប្រើប្រាស់នៅក្នុងការព្យាបាលជំងឺវិកលចរឹត(Integration dysfunction syndrome ឬ schizophrenia) និង ជំងឺបាក់ទឹកចិត្ត(Depression)ផងដែរ ប៉ុន្តែ ត្រូវប្រើក្នុងកម្រិតខុសគ្នា។ ប្រើក្នុងកម្រិតទាបដើម្បីព្យាបាលជំងឺបាក់ទឹកចិត្តនិងជំងឺដំបៅក្រពះពោះវៀន ហើយប្រើក្នុងកម្រិតខ្ពស់ដើម្បីព្យាបាលជំងឺផ្នែកស្មារតី។ ・ឱសថនេះអាចត្រូវបានប្រើនៅក្នុងការបំបាត់អាការៈបាក់ទឹកចិត្ត ដើម្បីកាត់បន្ថយអាការៈឈឺក្បាលជាដើម។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចខាងក្រោម៖ - ទៅលើផ្នែកHypothalamusនិងSympathetic nervous systemនៃខួរក្បាល ដើម្បីបង្កើនបរិមាណនៃចរន្តឈាមរត់ទៅដល់ភ្នាសក្រពះ ដើម្បីជម្រុញការជាសះស្បើយនៃភ្នាសក្រពះនិងពោះវៀនដែលមានបញ្ហា។ - ទប់ស្កាត់សកម្មភាពនៃគ្រឿងទទួលដូប៉ាមីន(Dopamine receptor)នៅក្នុងខួរក្បាល ដើម្បីព្យាបាលរោគសញ្ញាទាក់ទងនឹងស្មារតី។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
