Sodium alginate = Alginic acid

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប(ថ្នាំទឹក ឬ ថ្នាំម្សៅ):

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈហូរឈាមនិងអាការៈផ្សេងៗទៀត នៅក្នុងជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះមានដាច់រលាត់។

      - ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis)។

      - អាការៈហូរឈាមនៅពេលច្រឹបយកសាច់ក្រពះទៅពិនិត្យ។

      ករណីថ្នាំម្សៅប្រើនៅក្រៅរាងកាយ:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់អាការៈហូរឈាម(ឃាត់ឈាម)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប (ថ្នាំទឹក ឬ ថ្នាំម្សៅ):

      ・អាការៈហូរឈាមនិងអាការៈផ្សេងៗទៀត នៅក្នុងជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះមានដាច់រលាត់ និង ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis):

      ប្រើ1ដង1~3g (ថ្នាំទឹក5%:20~60mL, ថ្នាំម្សៅ67%:1.5~4.5g), 1ថ្ងៃ3~4ដង ពិសារពេលពោះទទេ។ ករណីអ្នកជំងឺមិនអាចលេបតាមមាត់បានទេ អាចប្រើឧបករណ៍Sonde ដើម្បីបញ្ចូលតាមច្រមុះ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីថ្នាំម្សៅ ត្រូវលាយជាមួយទឹក20~60mL។

      ・អាការៈហូរឈាមនៅពេលច្រឹបយកសាច់ក្រពះទៅពិនិត្យ:

      ប្រើ1ដង0.5~1.5g (ថ្នាំទឹក5%:10~30mL, ថ្នាំម្សៅ67%:0.75~2.25g) បញ្ចូលតាមឧបករណ៍អង់ដូស្កុប ឬ ពិសារ1ដង1.5g (ថ្នាំទឹក5%:30mL, ថ្នាំម្សៅ67%:2.25g)។ ករណីថ្នាំម្សៅ ត្រូវលាយជាមួយទឹក30mL។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំម្សៅប្រើនៅក្រៅរាងកាយ:

      រោយនៅលើកន្លែងមានរបួស រួចប្រើស្បៃស្ងួត ឬ ស្បៃឬសំឡីដែលជ្រលក់ក្នុងសេរ៉ូមប្រៃ គ្របពីលើ និងសង្កត់ពីលើនោះរយៈពេលខ្លី។

    • ផលរំខាន

      ករណីប្រើជាឱសថព្យាបាលជំងឺដំបៅដោយសារអាស៊ីតឬទឹកក្រពះ:

      ផលរំខានរួមមាន ទល់លាមកឬរាករូស។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ករណីប្រើជាឱសថបញ្ឈប់ការហូរឈាម:

      ・ឱសថនេះមិនមានប្រសិទ្ធិភាពសម្លាប់មេរោគនៅមុខរបួសនោះទេ ដូច្នេះ ប្រសិនបើមុខរបួសអាចមានការឆ្លងមេរោគ ត្រូវបន្ថែមការព្យាបាលអោយបានសមស្រប។

    • សកម្មភាពឱសថ

      ករណីថ្នាំលេប (ថ្នាំទឹក ឬ ថ្នាំម្សៅ):

      ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងភ្នាសនៃបំពង់អាហារ ក្រពះនិងពោះវៀន ដើម្បីការពារភ្នាសទាំងនោះពីអាស៊ីតក្រពះ។ ម្យ៉ាងទៀត វាមានសកម្មភាពគ្របដណ្ដប់លើផ្នែកដែលកំពុងហូរឈាម និងជម្រុញការកកើតកំណកឈាម។

      ករណីថ្នាំម្សៅប្រើនៅក្រៅរាងកាយ:

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់អាការៈហូរឈាមតាមរយៈសកម្មភាពដូចខាងក្រោម៖

      - ជម្រុញការកកើតបណ្ដុំនៃសរសៃហ្វីប្រ៊ីន(Fibrin))ដែលបង្កើតជាកំណកឈាមនៅមុខរបួស

      - ទប់ស្កាត់សកម្មភាពរបស់សារធាតុផ្លាស់មីន(Plasmin) ដែលជាសារធាតុមានតួនាទីរំលាយបណ្ដុំនៃសរសៃហ្វីប្រ៊ីន(Fibrin)(កំណកឈាម)

      - ជម្រុញការផ្ដុំគ្នានៃប្លាកែតនិងការភ្ជាប់បណ្ដុំប្លាកែតទៅនឹងមុខរបួស

      - ជម្រុញការផ្ដុំគ្នានៃគ្រាប់ឈាមក្រហមដើម្បីបង្កើតបានជាកំណកឈាមដែលរឹងមាំរួមជាមួយបណ្ដុំប្លាកែត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp