Pilocarpine hydrochloride
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំបន្តក់ភ្នែក
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- ជំងឺក្លូកូម (Glaucoma)
- បង្រួមកូនក្រមុំភ្នែកសម្រាប់ការធ្វើរោគវិនិច្ឆ័យឬព្យាបាលជំងឺភ្នែក។
ករណីថ្នាំលេប
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- កាត់បន្ថយអាការៈស្ងួតក្នុងមាត់ ដែលកើតមាននៅក្នុងជំងឺបណ្ដុំរោគសញ្ញាសេហ្គ្រេន (Sjogren's syndrome)។
- កាត់បន្ថយអាការៈស្ងួតក្នុងមាត់ ដែលកើតមាននៅក្នុងការព្យាបាលដោយបាញ់វិទ្យុសកម្មទៅលើផ្នែកក្បាលនិងក។
-
កម្រិតប្រើប្រាស់
ករណីថ្នាំបន្តក់ភ្នែក (0.5%, 1%, 2%, 3%, 4%):
ជាទូទៅ បន្តក់ក្នុងភ្នែក1ដង1~2តំណក់ 1ថ្ងៃ3~5ដង។
ករណីថ្នាំលេប:
មនុស្សពេញវ័យ លេបក្នុងកម្រិត1ដង 5mg 1ថ្ងៃ3ដង ក្នុងអំឡុងពេល30នាទីក្រោយបរិភោគអាហារ។ គួរចៀសវាងប្រើឱសថនេះនៅពេលពោះទទេ។
-
ហាមប្រើ
ករណីថ្នាំបន្តក់ភ្នែក
・អ្នកដែលមានអាការៈរលាកស្រទាប់ជុំវិញកូនក្រមុំភ្នែក(Iritis)។
ករណីថ្នាំលេប
・អ្នកដែលមានជំងឺលក្ខណៈខ្វះឈាមផ្គត់ផ្គង់នៅក្នុងបេះដូង(Ischemic heart disease)កម្រិតធ្ងន់ធ្ងរ ដូចជា ជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) ជំងឺស្ទះសរសៃឈាមបេះដូង(myocardial infarction) ជាដើម។
・អ្នកដែលមានជំងឺហឺត (Bronchial asthma) ឬ ជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ(COPD)។
・អ្នកដែលមានរោគសញ្ញាស្ទះតាមក្រពះពោះវៀនឬនៅផ្នែកវចេញពីប្លោកនោមទៅបង្ហួរនោម(Bladder neck)។
・អ្នកដែលមានជំងឺប្រកាច់(Epilepsy)។
・អ្នកដែលមានជំងឺប៉ាឃីនសុន(Parkinson's disease)ឬរោគសញ្ញាប៉ាឃីនសុន(Parkinsonism)។
・អ្នកដែលកំពុងមានអាការៈរលាកកូនក្រមុំភ្នែក(Iritis)។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មទៅនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ករណីថ្នាំបន្តក់ភ្នែក
ផលរំខានរួមមាន រលាកត្របកភ្នែក រមាស់ភ្នែក ផ្សាភ្នែក ឈឺភ្នែក ភ្នែកស្រវាំង មានអារម្មណ៍ថាងងឹត ភ្នែកឡើងបាយ រាករូស ចង់ក្អួត ក្អួត ឈឺក្បាល បែកញើស ហូរទឹកមាត់ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ទើសក្នុងភ្នែក ឈឺភ្នែក ភ្នែកក្រហម (ជំងឺPemphigus)។
ករណីថ្នាំលេប
ផលរំខានរួមមាន បែកញើសច្រើន រលាកច្រមុះ រាករូស នោមញឹក ឈឺក្បាល អារម្មណ៍ក្ដៅច្រាលឡើងភ្លាមៗ ចង់ក្អួត ក្អួត ឈឺពោះ វិលមុខ អស់កម្លាំង សម្ពាធឈាមកើនឡើង ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម ក្ដៅខ្លួន (ជំងឺរលាកសួតប្រភេទInterstitial pneumonia)
- អាការៈបាត់បង់ស្មារតី។
-
អន្តរប្រតិកម្ម
ករណីថ្នាំលេប
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រភេទភ្ញោចគ្រឿងទទួលអាសេទីលកូលីន (Acetylcholine chloride, Bethanechol chloride ជាដើម), ឱសថប្រភេទទប់ស្កាត់អង់ស៊ីមកូលីនអេស្ទេរ៉ាស(Neostigmine, Ambenonium chloride ជាដើម), ឱសថដែលមានសកម្មភាពជម្រុញការបញ្ចេញអាសេទីលកូលីន (Mosapride ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងកើនឡើង។
・ឱសថប្រភេទប្រឆាំងនឹងសកម្មភាពនៃអាសេទីលកូលីន (Atropine sulfate hydrate, Scopolamine hydrobromide hydrate ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងសងខាងថយចុះ។
・ឱសថដែលមានសកម្មភាពប្រឆាំងនឹងអាសេទីលកូលីន (ឱសថព្យាបាលបញ្ហាស្មារតីប្រភេទPhenothiazine (Chlorpromazine ជាដើម), ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទត្រាយសាយឃ្លីក(Amitriptyline hydrochloride, Imipramine hydrochloride ជាដើម)) - អាចធ្វើអោយសកម្មភាពនៃឱសថPilocarpine hydrochlorideថយចុះ។
・ឱសថTegafur - អាចធ្វើអោយសកម្មភាពនៃឱសថTegafurថយចុះ។
・ឱសថដែលទទួលរងប្រតិកម្មពីCYP2A6 (Letrozole ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថដែលមានសកម្មភាពទប់ស្កាត់CYP2A6 (Methoxsalen ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថPilocarpine hydrochlorideកើនឡើង។
・ឱសថព្យាបាលជំងឺមហារីកដែលផ្ដល់ផលប៉ះពាល់ដល់មុខងារបេះដូង (ឱសថប្រភេទAnthracycline ជាដើម) - អាចធ្វើអោយផលប៉ះពាល់ដល់មុខងារបេះដូងងាយកើតឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
ករណីថ្នាំបន្តក់ភ្នែក
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ។ករណីថ្នាំលេប
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើប្រាស់ឱសថនេះក្នុងករណីចាំបាច់ប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
ករណីថ្នាំបន្តក់ភ្នែក
・ក្រោយប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈភ្នែកស្រវាំង ឬពិបាកមើលនៅកន្លែងងងឹតជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។
-
សកម្មភាពឱសថ
ករណីថ្នាំបន្តក់ភ្នែក
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- មានសកម្មភាពដោយផ្ទាល់ទៅលើសាច់ដុំគ្រប់គ្រងកូនក្រមុំភ្នែក(Sphincter muscle of pupil) ដោយកន្ត្រាក់សាច់ដុំនេះ ធ្វើអោយកូនក្រមុំភ្នែករួមតូច។
- មានសកម្មភាពកន្ត្រាក់សាច់ដុំCiliary muscleនៅក្នុងភ្នែក ដើម្បីជម្រុញការហូរចេញនៃទឹកក្នុងភ្នែក(Aqueous humor) ជាលទ្ធផល សម្ពាធភ្នែកក៍ធ្លាក់ចុះ។
ករណីថ្នាំលេប
ឱសថនេះមានសកម្មភាពទប់ស្កាត់ដំណើរការនៃគ្រឿងទទួលអាសេទីកូលីនប្រភេទមូស្កាលីន(mAChR) ដើម្បីជម្រុញការបញ្ចេញទឹកមាត់។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp