Natural aluminium silicate = Diosmectite
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈរាករូស។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ3~10g បែងចែកជា3~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានអាការៈស្ទះពោះវៀន។
・អ្នកដែលកំពុងទទួលការព្យាបាលដោយលាងឈាម។
・អ្នកដែលមានជំងឺរលាកពោះវៀនធំលក្ខណៈហូរឈាម។
ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។
・អ្នកដែលកំពុងមានអាការៈរាករូសដោយសារបាក់តេរី។
-
ផលរំខាន
ផលរំខានរួមមាន ក្អួតចង្អោរ ហើមពោះ។ល។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Enoxacin hydrate, Norfloxacin, Ofloxacin ជាដើម) - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថទាំងនេះក្នុងពេលតែមួយ។
・ឱសថផ្សេងទៀត - អាចមានឥទ្ធិពលដល់ការស្រូបឬការបញ្ចេញចោលនៃឱសថផ្សេងទៀត។ ដូច្នេះ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅពេលប្រើរួមជាមួយឱសថផ្សេងទៀត អាចមានឥទ្ធិពលដល់ការស្រូបនិងការបញ្ចេញចោលនៃឱសថទាំងនោះ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពភ្ជាប់ទៅនឹងសារធាតុបង្ករោគ ជាតិទឹកឬទឹកភ្នាសដែលមានច្រើនហួសហេតុនៅក្នុងក្រពះឬពោះវៀន ដើម្បីបញ្ចេញសារធាតុទាំងនេះចេញពីរាងកាយ ព្រមទាំងមានសកម្មភាពសម្រួលចលនារបស់ពោះវៀន ដើម្បីបំបាត់អាការៈរាករូស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp