Naproxen
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖
・បំបាត់អាការៈរលាក ឈឺចាប់ និងបញ្ចុះកំដៅ នៅក្នុងជំងឺដូចជា ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) អាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) ជំងឺAnkylosing spondylitis ជំងឺឈឺចង្កេះ បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome) ជំងឺរលាកជុំវិញសន្លាក់ស្មា អាការៈរលាកសរសៃសាច់ដុំឬសរសៃកែង អាការៈឈឺចាប់ពេលមករដូវ អាការៈឈឺចាប់ដោយសារជំងឺរើមហ្សូស្ទើ(Herpes zoster)។
・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ឬមានរបួស។
・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលដកធ្មេញឬការវះកាត់ខ្នាតតូចទាក់ទងនឹងមាត់ធ្មេញ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ300~600mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ ចៀសវាងការប្រើនៅពេលពោះទទេ។ ចំពោះអាការៈឈឺសន្លាក់ដោយសារអាស៊ីតអ៊ុយរិចកើនឡើង(Gout) លេបលើកដំបូងក្នុងកម្រិត 400~600mg។ ករណីប្រើនៅពេលមានអាការៈ ឬ នៅក្រោយពេលវះកាត់ឬរបួស លេបលើកដំបូងក្នុងកម្រិត 300mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDsផ្សេងទៀត។
・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។
・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។
・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។
・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។
・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។
-
ផលរំខាន
ផលរំខានរួមមាន អារម្មណ៍មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ឈឺពោះ ឈឺក្រពះ ក្អួតអង្អោរ ឡើងកន្ទួលក្រហម ហើម។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ពិបាកដកដង្ហើម កន្ទាលត្រអាក ហើមភ្នែកនិងជុំវិញមាត់(រោគប្រតិកម្មធ្ងន់ធ្ងរ)
- ក្ដៅខ្លួន ក្អក មានស្លេស្ម (បណ្ដុំនៃរោគសញ្ញាPIE)
- ក្ដៅខ្លួន ក្រហមនៅលើស្បែក ភ្នែកក្រហម រលាត់នៅបបូរមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))
- ឈឺពោះ ក្អួតឈាម លាមកមានឈាម លាមកពណ៌ខ្មៅ (ដំបៅឬហូរឈាមក្នុងក្រពះឬពោះវៀន)
- អាការៈស្វះឈាម ឈឺបំពង់ក ឈាមច្រមុះនិងតាមអញ្ចាញធ្មេញ (ជំងឺខ្វះឈាមប្រភេទAplastic anemia ជំងឺខ្វះឈាមប្រភេទHemolytic anemia អាការៈនៃការថយចុះចំនួនប្លាកែត ជំងឺAgranulocytosis)
- បរិមាណទឹកនោមថយចុះ ហើម (មុខងារតម្រងនោមចុះខ្សោយ រលាកតម្រងនោមប្រភេទInterstitial nephritis ជំងឺតម្រងនោមNephrotic syndrome)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃPhenytoinកើនឡើង។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylureas(Chlorpropamide, Tolbutamide, Glibenclamideជាដើម) - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករនៃឱសថទាំងនេះកើនឡើង។
・ឱសថប្រឆាំងកំណកឈាម(Warfarin, Dabigatran, Clopidogrel ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។
・ឱសថProbenecid - អាចធ្វើអោយកំហាប់ក្នុងឈាមនៃNaproxenកើនឡើង។
・ឱសថMethotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethotrexaកើនឡើង។
・ឱសថប្រភេទACE inhibitors(Enalaprilជាដើម) ឱសថប្រភេទBeta blockers(Propranololជាដើម) ឱសថប្រភេទARB - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមនៃឱសថទាំងនេះថយចុះ និង អាចប៉ះពាល់ដល់មុខងារតម្រងនោម។
・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។
・ឱសថZidovudine - អាចធ្វើអោយកំហាប់ក្នុងឈាមនៃZidovudineកើនឡើង។
・ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone (Enoxacinជាដើម) - អាចធ្វើអោយកើតមានអាការៈសាច់ដុំកន្ត្រាក់ឬប្រកាច់។
・ឱសថIguratimod - អាចធ្វើអោយប៉ះពាល់ដល់ក្រពះឬពោះវៀន។
・ឱសថប្រឆាំងកំណកឈាមAspirin - អាចធ្វើអោយសកម្មភាពនៃAspirinថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាក ឈឺចាប់ ឬ ក្ដៅខ្លួន។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp