Meloxicam

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 15mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSalicylic acid(Aspirinជាដើម) ឬ ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDsផ្សេងទៀត។

      ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។

      ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន អារម្មណ៍មិនស្រួលក្នុងក្រពះ ឈឺផ្នែកខាងលើនៃពោះ ឡើងកន្ទួលក្រហម ចង់ក្អួត រលាកក្រពះ ដំបៅក្នុងមាត់ ឈឺពោះ រមាស់ស្បែក។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈឺនៅចុងដង្ហើម ក្អួតចង្អោរ ក្អួតឈាម លាមកមានឈាម លាមកពណ៌ខ្មៅ រាករូស (ដំបៅឬហូរឈាមក្នុងក្រពះឬពោះវៀន រលាកពោះវៀនធំ)

      - កន្ទាលត្រអាក ហើមភ្នែកនិងជុំវិញបបូរមាត់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ពិបាកដកដង្ហើម ដកដង្ហើមលឺសម្លេងខ្លាំងៗ (អាការៈហឺត)

      - បរិមាណទឹកនោមថយចុះ ហើម ក្ដៅខ្លួន (មុខងារតម្រងនោមចុះខ្សោយ)

      - អស់កម្លាំង ក្ដៅខ្លួន ឈាមច្រមុះ ឈាមនៅតាមអញ្ចាញធ្មេញ ឈឺបំពង់ក (រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជំងឺAgranulocytosis)

      - កន្ទួលក្រហមឬពងទឹកនៅលើស្បែក ភ្នែកក្រហម ក្ដៅក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រភេទACE inhibitors(Enalaprilជាដើម) ឱសថប្រភេទARB - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។

      ・ឱសថប្រភេទSSRI(Fluvoxamine, Paroxetineជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថស្តេរ៉ូអ៊ីត(Prednisoloneជាដើម) ឱសថNSAIDsផ្សេងទៀត ឱសថAspirin- អាចធ្វើអោយកើតមានដំបៅឬការហូរឈាមនៅក្នុងក្រពះឬពោះវៀន។

      ・ឱសថប្រឆាំងកំណកឈាម(Warfarin, Dabigatran, Heparin, Ticlopidineជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។

      ・ឱសថColestyramine - អាចធ្វើអោយសកម្មភាពនៃMeloxicamថយចុះ។

      ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយសកម្មភាពនៃMeloxicamកើនឡើង។

      ・ឱសថQuinidine - អាចធ្វើអោយសកម្មភាពនៃMeloxicamថយចុះ។

      ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។

      ・ឱសថMethotrexate - អាចធ្វើអោយផលរំខាននៃMethotrexaទាក់ទងនឹឈាមកើនឡើង។

      ・ឱសថបញ្ចុះទឹកនោម - អាចធ្វើអោយប៉ះពាល់ដល់មុខងារតម្រងនោម។

      ・ឱសថបញ្ចុះសម្ពាធឈាម - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះសម្ពាធឈាមថយចុះ។

      ・ឱសថCiclosporin - អាចធ្វើអោយផលរំខាននៃCiclosporinប៉ះពាល់ដល់តម្រងនោមកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថនេះអាចផ្ដល់ផលរំខានដូចជា ងងុយគេង ឬ ភ្នែកស្រវាំង ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាកនិងឈឺចាប់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp