Levonorgestrel
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការពន្យារកំណើតជាបន្ទាន់សម្រាប់ស្ត្រី(ក្នុងអំឡុងពេល72ម៉ោងក្រោយការរួមភេទ)។ ករណីប្រើនៅក្នុងកងដាក់ស្បូន: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម: - ពន្យារកំណើត - អាការៈធ្លាក់ឈាមច្រើនហួសហេតុនៅពេលមករដូវ - អាការៈឈឺចាប់និងរោគសញ្ញាផ្សេងៗនៅពេលមករដូវ។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: លេប1ដង 1.5mg ក្នុងអំឡុងពេល72ម៉ោងក្រោយការរួមភេទ។ ករណីប្រើនៅក្នុងកងដាក់ស្បូន: ប្រើចំនួន1(ផ្ទុកLevonorgestrel 52mg) បំពាក់នៅក្នុងស្បូន។ 
- 
                    ហាមប្រើករណីថ្នាំលេប: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។ ・ស្ត្រីមានផ្ទៃពោះ។ ករណីប្រើនៅក្នុងកងដាក់ស្បូន: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកនៅប្រដាប់ភេទ។ ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកដែលទាក់ទងនឹងអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone)។ ・អ្នកដែលកំពុងមានអាការៈធ្លាក់ឈាមនៅប្រដាប់ភេទខុសប្រក្រតីដែលមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដ។ ・អ្នកដែលមានទម្រង់ស្បូនខុសប្រក្រតី(ពីកំណើតឬដោយសារមូលហេតុណាមួយ) ឬ ស្បូនស្ថិតនៅទីតាំងខុសប្រក្រតីខ្លាំង។ ・អ្នកដែលមានជំងឺឆ្លងនៅប្រដាប់ភេទ(លើកលែងករណីជំងឺកង់ឌីដ្យាស៊ីស(Candidiasis)) ・អ្នកដែលធ្លាប់មានជំងឺកាមរោគ(លើកលែងជំងឺរលាកទ្វារមាសបង្កដោយបាក់តេរី ជំងឺកង់ឌីដ្យាស៊ីស ជំងឺរើម ជំងឺរលាកថ្លើមB ជំងឺឆ្លងវីរុសCytomegalovirus)ក្នុងអំឡុងពេល3ខែចុងក្រោយនេះ។ ・អ្នកដែលមានជំងឺរលាកកស្បូនឬរលាកទ្វារមាស។ ・អ្នកដែលមានជំងឺរលាកសរីរាង្គក្នុងត្រគាក(PID)។ ・អ្នកដែលធ្លាប់កើតមានអាការៈរលាកភ្នាសក្នុងស្បូនក្រោយសម្រាលកូនឬធ្លាប់កើតមានបញ្ហារលូតកូនដោយសារជំងឺឆ្លងក្នុងអំឡុងពេល3ខែចុងក្រោយនេះ។ ・អ្នកដែលធ្លាប់មានបញ្ហាកូនក្រៅស្បូន។ ・អ្នកដែលធ្លាប់កើតមានអាការៈបាត់បង់ស្មារតីឬជីពចរខ្សោយនៅក្រោយពេលដាក់ឱសថនេះឬកងដាក់ស្បូនផ្សេងទៀតឬនៅពេលធ្វើការបើកកស្បូន។ ・អ្នកដែលមានជំងឺថ្លើមឬបញ្ហាថ្លើមធ្ងន់ធ្ងរ។ ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានករណីថ្នាំលេប: ផលរំខានរួមមាន ធ្លាក់ឈាមបណ្ដោះអាសន្ន ឈឺក្បាល ចង់ក្អួត អស់កម្លាំង ងងុយគេង អស់កម្លាំង ឈឺពោះផ្នែកខាងក្រោម វិលមុខ ឈឺដោះ ការមករដូវយឺតជាងមុន។ល។ ករណីប្រើនៅក្នុងកងដាក់ស្បូន: ផលរំខានរួមមាន ការមករដូវខុសប្រក្រតី ធ្លាក់ឈាម ឈឺពោះ របូតកង ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួន ឈឺផ្នែកខាងក្រោមនៃពោះ មានសារធាតុខុសប្រក្រតីបញ្ចេញពីទ្វារមាស (ជំងឺរលាកសរីរាង្គក្នុងត្រគាក(PID))។ - រដូវមកយឺត ឈឺផ្នែកខាងក្រោមនៃពោះ ធ្លាក់ឈាមខុសប្រក្រតី (កូនក្រៅស្បូន) - ឈឺឬហូរឈាមខុសប្រក្រតីក្រោយពេលដាក់កង (ធ្លាយស្បូន ឬ កងលៀនចូលផ្នែកកស្បូនឬតួស្បូន) - ហើមពោះ ឈឺនៅផ្នែកខាងក្រោមនៃពោះ (ពងទឹកដែលកើតនៅក្រពេញអូវែរបែកធ្លាយ)។ 
- 
                    អន្តរប្រតិកម្មករណីថ្នាំលេប: ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថព្យាបាលជំងឺសាច់ដុំកន្ត្រាក់ឬប្រកាច់(Phenobarbital, Phenytoin, Primidone, Carbamazepine), ឱសថប្រឆាំងវីរុសហ៊ីវ(Ritonavir, Efavirenz), ឱសថRefampicin, ឱសថRifabutin - អាចធ្វើអោយសកម្មភាពនៃឱសថLevonorgestrelថយចុះ។ ・អាហារបំប៉នដែលមានផ្ទុកសារធាតុSt. Johnʼs Wort - អាចធ្វើអោយសកម្មភាពនៃឱសថLevonorgestrelថយចុះ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់អាហារបំប៉នបែបនោះ នៅពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីថ្នាំលេប: ・ស្ត្រីមានផ្ទៃពោះមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន គួរចៀសវាងបំបៅដោះកូនក្នុងអំឡុងពេល24ម៉ោងបន្ទាប់ពីប្រើប្រាស់ឱសថនេះ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ករណីប្រើនៅក្នុងកងដាក់ស្បូន: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំលេប: ・ឱសថនេះមិនមានប្រសិទ្ធិភាពទប់ស្កាត់ការមានផ្ទៃពោះបានទាំងស្រុងនោះទេ។ ・ក្រោយពេលប្រើឱសថនេះ ស្ត្រីអាចនឹងមានអាការៈធ្លាក់ឈាមជាបណ្ដោះអាសន្ន ដែលអាចច្រឡំនឹងការមករដូវរបស់ស្ត្រី។ ・សារធាតុឱសថនេះក៏អាចត្រូវបានរួមបញ្ចូលគ្នាជាមួយសារធាតុអរម៉ូនស្ត្រីផ្សេងទៀតសម្រាប់ធ្វើជាឱសថពន្យារកំណើតដែលប្រើប្រាស់ជាប្រចាំ។ ករណីប្រើនៅក្នុងកងដាក់ស្បូន: ・សម្រាប់ស្ត្រីដែលមិនធ្លាប់ឆ្លងកាត់ការសម្រាលកូន មិនគួរជ្រើសរើសវិធីពន្យារកំណើតដោយដាក់កងជាជម្រើសទីមួយនោះទេ។ ・ក្រោយពេលដាក់កងក្នុងស្បូន ប្រសិនបើមានអាការៈឈឺចាប់ឬធ្លាក់ឈាមខុសប្រក្រតី គួររួសរាន់ទទួលការពិនិត្យជាបន្ទាន់។ 
- 
                    សកម្មភាពឱសថឱសថមានទម្រង់ស្រដៀងទៅនឹងអរម៉ូនស្ត្រីប្រូជេស្តេរ៉ូន(Progesterone) និងមានសកម្មភាពដូចខាងក្រោម ៖ - ទប់ស្កាត់ការបញ្ចេញមេជីវិតញី - ទប់ស្កាត់ការបង្កកំណើតរវាងមេជីវិតញីនិងមេជីវិតឈ្មោល - ទប់ស្កាត់ការភ្ជាប់នៃស៊ុតបង្កកំណើតទៅនឹងភ្នាសខាងក្នុងស្បូន ធ្វើអោយស៊ុតមិនអាចលូតលាស់បាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
