Levocetirizine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក ជំងឺកន្ទួលរមាស់Prurigo។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
- មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5mg (ថ្នាំទឹក0.05%ត្រូវនឹង10mL) នៅមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ដោយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ10mg (ថ្នាំទឹក0.05%ត្រូវនឹង20mL)។
- កុមារអាយុ7ឆ្នាំ~ក្រោម15ឆ្នាំ:លេប1ដង2.5mg(ថ្នាំទឹក0.05%ត្រូវនឹង5mL) 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងនៅមុនពេលចូលគេង។
- កុមារអាយុ1ឆ្នាំ~ក្រោម7ឆ្នាំ:ពិសារ1ដង1.25mg(ថ្នាំទឹក0.05%ត្រូវនឹង2.5mL) 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងនៅមុនពេលចូលគេង។
- កុមារអាយុ6ខែ~ក្រោម1ឆ្នាំ:ពិសារ1ដង1.25mg(ថ្នាំទឹក0.05%ត្រូវនឹង2.5mL) 1ថ្ងៃ1ដង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទPiperazine(Levocetirizine, Hydroxyzineជាដើម)។
・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។
-
ផលរំខាន
ផលរំខានរួមមាន ងងុយគេង អស់កម្លាំង ស្ងួតក ចង់ក្អួត វិលមុខ ឈឺក្បាល ឡើងកន្ទួលក្រហម។ល។
ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ)
- សាច់ដុំកន្ត្រាក់ឬប្រកាច់
- បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)
- ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ឈាមនៅក្រោមស្បែកតាមដៃនិងជើង (រោគសញ្ញានៃការធ្លាក់ចុះចំនួនប្លាកែត)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថTheophylline - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCetiriineកើនឡើង។
・ឱសថRitonavir - អាចធ្វើអោយកំហាប់ក្នុងឈាមនៃCetiriineកើនឡើង។
・ឱសថទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ គ្រឿងស្រវឹង - អាចធ្វើអោយសកម្មភាពលើប្រព័ន្ធប្រសាទកើនឡើង។
・ឱសថPilsicainide - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។
-
សកម្មភាពឱសថ
ឱសថនេះមានប្រសិទ្ធិភាពជាចម្បងគឺបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីន(Histamine)ទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp