Hydrocortisone

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖

      - ជំងឺទាក់ទងនឹងការបញ្ចេញអរម៉ូនក្នុងរាងកាយ (ជំងឺចុះខ្សោយមុខងារAdrenal cortexស្រួចស្រាវឬរ៉ាំរ៉ៃ(Adrenocortical insufficiency) ជំងឺទាក់ទងនឹងសរីរាង្គបន្តពូជដោយសារការបញ្ចេញអរម៉ូនភេទច្រើនខុសប្រក្រតីពីAdrenal cortex (Adrenogenital syndrome) ជំងឺកង្វះACTH (Isolated ACTH deficiency) ជំងឺរលាកក្រពេញទីរ៉ូអ៊ីតស្រួចស្រាវ រោគសញ្ញាភ្នែកលៀនដោសាយជំងឺក្រពេញទីរ៉ូអ៊ីត)

      - ជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ជំងឺរូម៉ាទីស(Rheumatism), ជំងឺអេរីតេម៉ាតូស(Lupus erythematosus))

      - ជំងឺតម្រងនោមNephrosisឬNephrotic syndrome

      - ជំងឺទាក់ទងនឹងរោគប្រតិកម្ម (ជំងឺហឺត, ជំងឺរលាកទងសួតលក្ខណៈហឺត(Asthmatic bronchitis), រោគប្រតិកម្មទល់នឹងឱសថឬសារធាតុគីមីផ្សេងៗ)

      - ជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemiaឬAplastic anemia ជំងឺមហារីកគ្រាប់ឈាមស ជំងឺខ្វះឈាមប្រភេទAplastic anemia។ល។)

      - ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ (ជំងឺរលាកពោះវៀនមិនរាលដាល, ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ)

      - ស្ថានភាពរាងកាយទ្រុឌទ្រោមនៃអ្នកជំងឺមហារីកដំណាក់កាលចុងក្រោយជាដើម

      - ជំងឺក្រិនថ្លើម ជំងឺរលាកថ្លើមរ៉ាំរ៉ៃឬប្រភេទស្ទះទឹកប្រមាត់

      - ជំងឺSarcoidosis (លើកលែងករណីដែលមានតែរោគសញ្ញាហើមកូនកណ្ដុរ(Lymph nod)នៅសួតទាំងសងខាង)

      - ជំងឺរបេងសួត និង ជំងឺស្រដៀងនោះ

      - ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (ជំងឺរលាកខួរក្បាលឬខួរឆ្អឹងខ្នង, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម)

      - ជំងឺមហារីកកោសិកានៃប្រព័ន្ធទឹករងៃ(Malignant lymphoma)និងជំងឺស្រដៀនោះ។

      - ជំងឺកម្រិតជាតិស្ករក្នុងឈាមទាប(Idiopathic hypoglycemia)

      - អាការៈក្ដៅខ្លួនដោយមិនដឹងមូលហេតុ

      - រោគសញ្ញាក្រោយពីការវះកាត់ក្រពេញអាដ្រេណាល់(Adrenal gland)

      - ជំងឺទាក់ទងនឹងការវះកាត់ក្រពេញអាដ្រេណាល់(Adrenal gland)

      - ត្រូវពិសពស់ឬពិសសត្វល្អិត (រួមទាំងសត្វល្អិតខាំលក្ខណៈធ្ងន់ធ្ងរ)

      - ទប់ស្កាត់ការភ្ជាប់គ្នានៃជាលិកានៅពេលវះកាត់ដៃអូវែរ។

      - អាការៈរលាក ឡើងកន្ទួលក្រហមឬរមាស់លើស្បែកដោយសារជំងឺស្បែកផ្សេងៗ

      - ជំងឺរលាកភ្នែក ក្នុងភ្នែក ឬ សរសៃប្រសាទភ្នែក

      - ជំងឺរលកាផ្នែកកណ្ដាលនៃត្រចៀកស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺមេនីអេ រោគសញ្ញាពិបាកស្ដាប់លឺលក្ខណៈស្រួចស្រាវ ជំងឺរលាកច្រមុះលក្ខណៈរោគប្រតិកម្ម រោគប្រតិកម្មទៅនឹងលម្អងផ្កា ជំងឺរលាកបំពង់អាហារ។ល។

      - ជំងឺរលាកក្នុងមាត់ឬរលាកអណ្ដាតលក្ខណៈពិបាកព្យាបាល។

      សម្គាល់ ៖ ឱសថនេះអាចប្រើចំពោះជំងឺផ្សេងទៀតជាច្រើនក្រៅអំពីជំងឺខាងលើនេះ។ ម្យ៉ាងទៀត វិធីប្រើប្រាស់និងផ្នែកនៃរាងកាយដែលត្រូវបញ្ចូលឱសថប្រែប្រួលទៅតាមប្រភេទជំងឺនីមួយៗ។ សូមពិនិត្យមើលព័ត៌មានបន្ថែម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ10~120mg បែងចែកជា1~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថDesmopressin acetate hydrate។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានជំងឺឆ្លងដែលមិនមានឱសថព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតពេញរាងកាយ។

      ・អ្នកដែលមានជំងឹដំបៅក្រពះពោះវៀន។

      ・អ្នកដែលមានជំងឺទាក់ទងនឹងស្មារតី។

      ・អ្នកដែលមានជំងឺរបេងផ្សេងៗ។

      ・អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសរើម (Herpes simplex keratitis)។

      ・អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior cataract។

      ・អ្នកដែលមានជំងឺក្លូកូម (Glaucoma)។

      ・អ្នកដែលមានជំងឺលើសសម្ពាធឈាម។

      ・អ្នកដែលមានអតុល្យភាពកម្រិតអេឡិចត្រូឡាយក្នុងរាងកាយ។

      ・អ្នកដែលមានជំងឹកំណកឈាម (Thrombosis)។

      ・អ្នកដែលមានរបួសនៅសរីរាង្គខាងក្នុងដោយសារការវះកាត់ថ្មីៗ។

      ・អ្នកដែលកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp