Glucose
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បំពេញជាតិទឹកនៅពេលរាងកាយស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹក
- នៅពេលមានអាការៈពុលឱសថឬសារធាតុពុលផ្សេងទៀត នៅក្នុងអ្នកជំងឺថ្លើម នៅពេលដំណើរការនៃចរន្តឈាមចុះខ្សោយ ឬ ដើម្បីបំពេញសារធាតុគ្លុយកូសនៅពេលមានអាការៈជាតិស្ករក្នុងឈាមធ្លាក់ចុះទាប។
- ព្យាបាលរោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់(Hyperkalemia)។
- ប្រើនៅក្នុងការព្យាបាលជំងឺបេះដូងដែលប្រើការព្យាបាលGIK។
- នៅពេលត្រូវការបំពេញជាតិទឹកនិងថាមពលក្រៅពីវិធីតាមរយៈមាត់។
- ប្រើលាយជាមួយថ្នាំចាក់ផ្សេងៗដើម្បីបង្កើតជាសូលុយស្យុងឱសថ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីប្រើនៅក្នុងការបំពេញជាតិទឹកក្នុងរាងកាយ បំបាត់អាការៈពុលឱសថឬសារធាតុពុលផ្សេងទៀត និង នៅក្នុងជំងឺថ្លើម:
មនុស្សពេញវ័យ:ប្រើក្នុងកំហាប់5% 1ដង 500~1000mL ចាក់តាមសរសៃវ៉ែន។
・ករណីប្រើនៅពេលដំណើរការនៃចរន្តឈាមចុះខ្សោយ ឬ ដើម្បីបំពេញសារធាតុគ្លុយកូសនៅពេលមានអាការៈជាតិស្ករក្នុងឈាមធ្លាក់ចុះទាប ឬ ករណីព្យាបាលរោគសញ្ញានៃកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងខ្ពស់(Hyperkalemia) ឬ ប្រើនៅក្នុងការព្យាបាលជំងឺបេះដូងដែលប្រើការព្យាបាលGIK ឬ ប្រើនៅពេលត្រូវការបំពេញជាតិទឹកនិងថាមពលក្រៅពីវិធីតាមរយៈមាត់:
មនុស្សពេញវ័យ:ប្រើក្នុងកំហាប់10~50% 1ដង 20~500mL ចាក់តាមសរសៃវ៉ែន។
ករណីប្រើឱសថនេះដោយព្យួរសេរ៉ូម ត្រូវកំណត់ល្បឿនត្រឹម 0.5g(គ្លុយកូស)/kg/ម៉ោងចុះក្រោម។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើលាយជាមួយថ្នាំចាក់ផ្សេងៗដើម្បីបង្កើតជាសូលុយស្យុងឱសថ :
ប្រើក្នុងបរិមាណចាំបាច់និងសមស្រប។
-
ហាមប្រើ
・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកនិងមានកម្រិតសូដ្យូម(Na)ក្នុងឈាមធ្លាក់ចុះទាប (Hypotonic dehydration)។
-
ផលរំខាន
ផលរំខាននៅពេលប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់និងចាក់បញ្ចូលក្នុងល្បឿនលឿន គឺអាចធ្វើអោយបាត់បង់តុល្យភាពនៃសារធាតុអេឡិចត្រូឡាយនៅក្នុងឈាម ។ល។
-
សកម្មភាពឱសថ
ឱសថនេះគឺជាសារធាតុគ្លុយកូស(Glucose)ឬជាតិស្ករ ដែលមានតួនាទីជាប្រភពថាមពលសម្រាប់រាងកាយ។ វាមានប្រសិទ្ធិភាពបង្កើនការស្តុកទុកជាតិស្ករនៅក្នុងថ្លើមនិងសាច់ដុំ ព្រមទាំងមានប្រសិទ្ធិភាពបំបាត់រោគសញ្ញានៃការពុលសារធាតុផ្សេងៗផងដែរ។
ប្រតិកម្មបំលែងគ្លុយកូសត្រូវការប្រើប្រាស់សារធាតុប៉ូតាស្យូម ដូច្នេះ នៅពេលកម្រិតប៉ូតាស្យូមនៅក្នុងឈាមកើនឡើងខ្ពស់ គេបញ្ចូលសារធាតុគ្លុយកូសដើម្បីបង្កើនការប្រើប្រាស់សារធាតុប៉ូតាស្យូមជាមធ្យោបាយក្នុងការបញ្ចុះកម្រិតប៉ូតាស្យូមនៅក្នុងឈាមមកវិញ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp