Glimepiride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី2។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ0.5~1mg បែងចែកជា1~2ដងក្នុង1ថ្ងៃ(ពេលព្រឹក ឬ ពេលព្រឹកនិងពេលល្ងាច)។ អាចប្រើនៅមុនឬក្រោយបរិភោគអាហារ។ ជាទូទៅ កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ1~4mg ហើយកម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ6mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទSulfonamide។

      ・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងសារធាតុកេតូននៅក្នុងរាងកាយ(Ketosis)ធ្ងន់ធ្ងរ ឬ ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម ឬ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទពឹងផ្អែកលើអាំងស៊ុយលីន(ជំងឺទឹកនោមផ្អែមប្រភេទទី1ជាដើម)។

      ・អ្នកដែលមានជំងឺថ្លើមឬតម្រងនោមធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ ឬ ស្ថិតនៅមុននិងក្រោយពេលវះកាត់ ឬ កំពុងមានរបួសធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងមានបញ្ហាក្រពះឬពោះវៀន ដូចជា រាករូស ក្អួតចង្អោរ ជាដើម។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ចង់ក្អួត រាករូស អារម្មណ៍មិនស្រួលក្នុងក្រពះ វិលមុខ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង អារម្មណ៍ឃ្លានខ្លាំង បែកញើស បាត់បង់ស្មារតី (កម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង)

      - ឆាប់ហត់ អស់កម្លាំង បេះដូងលោតញាប់ ទឹកនោមពណ៌ក្រហមត្នោត ក្ដៅខ្លួន (ជំងឺខ្វះឈឈាមប្រភេទHemolytic anemia)

      - ឈឺបំពង់ក ឈឺក្បាល ក្ដៅខ្លួនខ្លាំង រងាញាក់ (ជំងឺAgranulocytosis)

      - ឆាប់ហត់ អស់កម្លាំង បេះដូងលោតញាប់ ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ ហូរឈាមក្រោមស្បែក ក្ដៅខ្លួន (ជំងឺខ្វះឈាមប្រភេទAplastic anemia, រោគសញ្ញានៃការថយចុះចំនួនប្លាកែត ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង រមាស់ (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែមផ្សេងទៀត - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថប្រភេទSalicylic acid (Aspirin, Sasapyrineជាដើម) - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថProbenecid, ឱសថWarfarin, ឱសថNaproxen, ឱសថLoxoprofen, ឱសថAmfenac, ឱសថNabumetone, ឱសថLornoxicam, ឱសថប្រភេទBeta blockers(Propranolol, Atenolol, Pindolol, Metoprololជាដើម), ឱសថទប់ស្កាត់សកម្មភាពអង់ស៊ីមMAO (Selegiline ជាដើម), ឱសថClarithromycin, ឱសថប្រភេទSulfonamides(Sulfamethizole, Sulfamethoxazoleជាដើម), ឱសថChloramphenicol, ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Tetracycline, Minocycline, Doxycyclineជាដើម), ឱសថCiprofloxacin, ឱសថLevofloxacin, ឱសថបញ្ចុះខ្លាញ់ប្រភេទFibrates(Bezafibrate, Clofibrateជាដើម), ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Miconazole, Fluconazoleជាដើម), ឱសថCibenzoline succinate, ឱសថDisopyramide, ឱសថPirmenol - អាចធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង។

      ・ឱសថAdrenalin, ឱសថស្តេរ៉ូអ៊ីត(Prednisolone, Triamcinolone, Hydrocortisoneជាដើម), ឱសថនៃក្រពេញទីរ៉ូអ៊ីត(Levothyroxineជាដើម), ឱសថប្រភេទអរម៉ូនEstradiol(Ethinylestradiol, Estriolជាដើម), ឱសថបញ្ចុះទឹកនោម(Trichlormethiazide, Furosemideជាដើម), ឱសថPyrazinamide, ឱសថIsoniazid, ឱសថRifampicin, ឱសថNicotinic acid, ឱសថប្រភេទPhenothiazines(Chlorpromazine, Fluphenazineជាដើម), ឱសថPhenytoin, ឱសថBuserelin - អាចធ្វើអោយប្រសិទ្ធិភាពបញ្ចុះកម្រិតជាតិស្ករក្នុងឈាមថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើប្រាស់ឱសថនេះគឺសម្រាប់អ្នកដែលបានអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណសមស្របហើយប៉ុន្តែនៅមិនអាចទទួលបានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមតែប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកជំងឺគួរបន្តអនុវត្តការគ្រប់គ្រងរបបអាហារនិងលំហាត់ប្រាណអោយបានសមស្រប ក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ។

      ・អ្នកដែលងាយទទួលរងនូវផលរំខាននៃឱសថ ធ្វើអោយកម្រិតជាតិស្ករក្នុងឈាមចុះទាបខ្លាំង ៖

      (1) អ្នកដែលមានជំងឺថ្លើមឬតម្រងនោម

      (2) អ្នកដែលមានមុខងារក្រពេញPituitary glandឬក្រពញAdrenal glandចុះខ្សោយ

      (3) អ្នកដែលមិនបរិភោគអាហារឬបរិភោគអាហារមិនទៀងពេលវេលាឬមិនមានតុល្យភាពក្នុងរបបអាហារ

      (4) អ្នកដែលធ្វើលំហាត់ប្រាណខ្លាំងក្លា

      (5) អ្នកដែលពិសារគ្រឿងស្រវឹងច្រើន

      (6) មនុស្សចាស់

      (7) អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាមផ្សេងទៀត។

      ・នៅពេលកើតមានអាការៈផ្សេងៗដោយសារកម្រិតជាតិស្ករចុះទាបខ្លាំង គួរបរិភោគស្ករឬទឹកផ្លែឈើក្នុងបរិមាណសមស្របដើម្បីបង្កើនជាតិស្ករក្នុងឈាមឡើងវិញ។ ម្យ៉ាងទៀត អ្នកជំងឺគួរប្រុងប្រយ័ត្ននៅពេលបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពភ្ជាប់ទៅនឹងគ្រឿងទទួលSulfonylurea receptorនៅក្នុងកោសិកាβរបស់ក្រពេញលំពែងដើម្បីភ្ញោចកោសិកានេះអោយបញ្ចេញអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនមានតួនាទីបញ្ចុះជាតិស្ករក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp