Fluconazole
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ករណីថ្នាំលេប:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងមេរោគផ្សិតCryptococcus ឬ Candida ដូចខាងក្រោម៖
・ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម។
・បង្ការការកើតជំងឺឆ្លងមេរោគផ្សិតដែលស្ថិតនៅជ្រៅក្នុងរាងកាយ ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)។
・ជំងឺរលាកទ្វារមាសឬប្រដាប់ភេទដោយសារមេរោគកង់ឌីដា។
ករណីថ្នាំចាក់:
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម
・ជំងឺឆ្លងមេរោគផ្សិតCryptococcus ឬ Candida រួមមាន ជំងឺឆ្លងមេរោគផ្សិតក្នុងឈាម ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវដង្ហើម ជំងឺរលាកស្រោមខួរដោយសារមេរោគផ្សិត ជំងឺឆ្លងមេរោគផ្សិតនៅក្រពះពោះវៀន ជំងឺឆ្លងមេរោគផ្សិតនៅផ្លូវនោម។
・បង្ការការកើតមានជំងឺឆ្លងមេរោគផ្សិតដែលស្ថិតនៅជ្រៅនៃរាងកាយ ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប:
-មនុស្សពេញវ័យ:
・ជំងឺបង្កដោយផ្សិតCandida (Candidiasis):លេប1ថ្ងៃ1ដង 50~100mg។
・ជំងឺបង្កដោយផ្សិតCryptococcus (Cryptococcosis):លេប1ថ្ងៃ1ដង 50~200mg។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ400mg។
・បង្ការជំងឺឆ្លងមេរោគផ្សិតនៅផ្នែកជ្រៅនៃរាងកាយ ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):លេប1ថ្ងៃ1ដង 400mg។
・ជំងឺរលាកទ្វារមាសឬប្រដាប់ភេទដោយសារមេរោគកង់ឌីដាស៊ីស:លេប1ដង150mg។
-កុមារ:
・ជំងឺបង្កដោយផ្សិតCandida (Candidiasis):លេប1ថ្ងៃ1ដង 3mg/kg។
・ជំងឺបង្កដោយផ្សិតCryptococcus (Cryptococcosis):លេប1ថ្ងៃ1ដង 3~6mg/kg។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ12mg/kg។
・បង្ការជំងឺឆ្លងមេរោគផ្សិតនៅផ្នែកជ្រៅនៃរាងកាយ ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):លេប1ថ្ងៃ1ដង 12mg/kg។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ400mg។
-ទារកទើបកើត:
+ទារកក្រោយកើតរហូតដល់អាយុ14ថ្ងៃ:ប្រើកម្រិតក្នុង1ដងដូចករណីកុមារ ទៅតាមប្រភេទជំងឺនីមួយៗ រៀងរាល់72ម៉ោង។
+ទារកអាយុចាប់ពី15ថ្ងៃឡើងទៅ:ប្រើកម្រិតក្នុង1ដងដូចករណីកុមារ ទៅតាមប្រភេទជំងឺនីមួយៗ រៀងរាល់48ម៉ោង។
ករណីថ្នាំចាក់:
-មនុស្សពេញវ័យ:
・ជំងឺបង្កដោយផ្សិតCandida (Candidiasis):ប្រើ1ថ្ងៃ1ដង 50~100mg ចាក់តាមសរសៃវ៉ែន។
・ជំងឺបង្កដោយផ្សិតCryptococcus (Cryptococcosis):ប្រើ1ថ្ងៃ1ដង 50~200mg ចាក់តាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ400mg។
・បង្ការជំងឺឆ្លងមេរោគផ្សិតនៅផ្នែកជ្រៅនៃរាងកាយ ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):ប្រើ1ថ្ងៃ1ដង 400mg ចាក់តាមសរសៃវ៉ែន។
-កុមារ:
・ជំងឺបង្កដោយផ្សិតCandida (Candidiasis):ប្រើ1ថ្ងៃ1ដង 3mg/kg ចាក់តាមសរសៃវ៉ែន។
・ជំងឺបង្កដោយផ្សិតCryptococcus (Cryptococcosis):ប្រើ1ថ្ងៃ1ដង 3~6mg/kg ចាក់តាមសរសៃវ៉ែន។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ12mg/kg។
・បង្ការជំងឺឆ្លងមេរោគផ្សិតនៅផ្នែកជ្រៅនៃរាងកាយ ចំពោះអ្នកជំងឺដែលទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation):ប្រើ1ថ្ងៃ1ដង 12mg/kg ចាក់តាមសរសៃវ៉ែន។ កម្រិតអតិបរមាក្នុង1ថ្ងៃគឺ400mg។
-ទារកទើបកើត:
+ទារកក្រោយកើតរហូតដល់អាយុ14ថ្ងៃ:ប្រើកម្រិតក្នុង1ដងដូចករណីកុមារដែរ រៀងរាល់72ម៉ោង។
+ទារកអាយុចាប់ពី15ថ្ងៃឡើងទៅ:ប្រើកម្រិតក្នុង1ដងដូចករណីកុមារដែរ រៀងរាល់48ម៉ោង។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Triazolam, Ergotamine, Dihydroergotamine, Quinidine, Pimozide, Asunaprevir, Daclatasvir/Asunaprevir/Beclabuvir, Azelnidipine, Olmesartan medoxomil/Azelnidipine, Lomitapide, Blonanserin។
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត រាករូស ឡើងកន្ទួលក្រហម ហើម ក្ដៅខ្លួន។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) ហើមមុខ រមាស់ (រោគប្រតិកម្មធ្ងន់ធ្ងរ)
- ស្នាមក្រហមលើស្បែក ក្ដៅខ្លួន ដំបៅមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម)
- ងាយហូរឈាម ឈាមក្រកក អស់កម្លាំង (ប៉ះពាល់ប្រព័ន្ធផលិតឈាម)
- បរិមាណទឹកនោមថយចុះ ហើមមុខនិងដៃជើង អស់កម្លាំង (មុខងារតម្រងនោមថយចុះ)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមថយចុះ)
-
អន្តរប្រតិកម្ម
・ឱសថដូចខាងក្រោម:Triazolam, Ergotamine, Dihydroergotamine, Quinidine, Pimozide, Asunaprevir, Daclatasvir/Asunaprevir/Beclabuvir, Azelnidipine, Olmesartan medoxomil/Azelnidipine, Lomitapide, Blonanserin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បណ្ដាលអោយមានផលរំខានធ្ងន់ធ្ងរផ្សេងៗ ដូច្នេះ ហាមប្រើរួមគ្នា។
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដូចខាងក្រោម:Warfarin, Phenytoin, Ibuprofen, Flurbiprofen, Celecoxib, Losartan, Fluvastatin, Atorvastatin, Simvastatin, Carbamazepine, Midazolam, Eplerenone, Methadone,
Nifedipine, Vincristine, Vinblastine, Erythromycin, Tacrolimus hydrate, Ciclosporin, Rifabutin, Ritonavir, Saquinavir, Oxycodone, Fentanyl, Rivaroxaban, Theophylline, Nateglinide, Tretinoin, Diazepam, Tofacitinib, Cyclophosphamide, Amitriptyline, Nortriptyline, Zidovudine, Rifampicin, Arsenic trioxide, ឱសថពន្យារកំណើត, ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylureas (Chlorpropamide, Glibenclamide, Tolbutamideជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះប្រែប្រួល។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។
-
សកម្មភាពឱសថ
ជាឱសថប្រឆាំងមេរោគផ្សិតប្រភេទTriazole antifungal ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតសារធាតុErgosterolនៃភ្នាសកោសិការបស់មេរោគ ព្រមទាំងទប់ស្កាត់ដំណាក់កាលលូតលាស់របស់មេរោគ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp